-
អបអរសាទរ! កីឡាករប្រណាំងរទេះជនពិការកម្ពុជា 🇰🇭 វាន វ៉ុន បានឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៍ប៉ារ៉ាឡាំពិក នៅជប៉ុន

-
ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន

ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានដោយនិយាយថាវាជា “ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក” ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃដ៏យូរបំផុត និងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ ដែលគ្មានផ្លែផ្កាជាច្រើនទសវត្សរ៍។ លោក Biden បន្ទោសអតីតប្រធានាធិបតី Donald Trump ថាបានការចរចាកិច្ចព្រមព្រៀងមិនល្អជាមួយក្រុមតាលីបង់ ដែលធ្វើឱ្យរដ្ឋបាលលោកមានការលំបាក។ លោកក៏បានបន្ទោសរដ្ឋាភិបាលធ្លាក់ពីអំណាច និងអសមត្ថភាព លោក Ghani ក្នុងការទប់ទល់ការវាយលុកយ៉ាងរហ័សរបស់ក្រុមតាលីបង់ ដែលបង្កឱ្យមានការជម្លៀសដ៏អាម៉ាស់នេះ។ ប្រជាជនអាហ្វហ្កានីស្ថានកំពុងមើលឃើញការដួលរលំរដ្ឋាភិបាលរបស់ពួកគេផ្ទាល់ និងប្រធានាធិបតីដែលរត់គេចខ្លួនចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងភាពមិនប្រក្រតី ហើយបានប្រគល់ប្រទេសនេះទៅឱ្យសត្រូវ និងបង្កើនហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្ត។ ការសម្រេចចិត្តរបស់លោក Biden ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមនៅអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោក ព្រមទាំងសម្ព័ន្ធមិត្តបរទេស។ ប្រភព៖ CNA
-
ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) Azam Bak បានលើកឡើងថា៖ “អង្គភាពរបស់ខ្លួននឹងធ្វើការស៊ើបអង្កេតលើការអះអាងមួយចំនួនថាគ្រូពេទ្យទទួលសំណូកពីអ្នកដែលមិនចង់ចាក់វ៉ាក់សាំង ដែលជាថ្នូរនឹងផ្តល់ប័ណ្ណចាក់វ៉ាក់សាំង”

លោកបន្តថា៖ “សកម្មភាពនេះមិនមែនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាពុករលួយនោះទេ តែក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមអ្នកវេជ្ជសាស្ត្រផងដែរ។ ដោយឡែកពេលនេះ MACC មិនទាន់ទទួលបានពាក្យបណ្ដឹងទាក់ទងនឹងបញ្ហានេះទេ តែខាងយើងនឹងស៊ើបអង្កេតករណីនេះ”។ ថ្មីៗនេះ សារព័ត៌មាន The Star បានចុះផ្សាយថា នៅកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅរដ្ឋ Penang ទទួលការហៅចូលពីសំណាក់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងដោយពួកគេនឹងធ្វើការទិញវ៉ាក់សាំង តែមិនចង់ចាក់នោះទេ គ្រាន់តែចង់បានប័ណ្ណវ៉ាក់សាំងឌីជីថលប៉ុណ្ណោះ។ ប្រភព៖ CNA
-
ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ

ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ ខណៈពេលដែលកងកម្លាំងសន្តិសុខប្រទេសទាំងពីរមិនអនុញ្ញាតឱ្យពួកគេចូលទឹកដីខ្លួន។ ការប្រឈមមុខដាក់គ្នារវាងប៉ូឡូញ និងបេឡារូសក្នុងតំបន់សនេះកើតឡើងនៅពេលដែលមានការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ចូលតំបន់អឺរ៉ុបតាមរយៈប្រទេសបេឡារូស។ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ថាបានជំរុញលំហូរជនអន្តោប្រវេសន៍នេះ ដើម្បីដាក់សម្ពាធឱ្យអឺរ៉ុបដកទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។ ក្នុងឆ្នាំនេះប្រទេសប៉ូឡូញបានកត់ត្រាការឆ្លងដែនខុសច្បាប់ពីបេឡារុសយ៉ាងហោចណាស់ ចំនួន ៣.០០០នាក់ ខណៈពេលដែលប្រទេសលីទុយអានីបានកត់ត្រាយ៉ាងហោចណាស់ ៤.០០០នាក់។ រដ្ឋាភិបាលប្រទេសទាំងពីរបាននិយាយថា ពួកគេមិនអាចទទួលជនអន្តោប្រវេសន៍បន្ថែមទៀតពីព្រំដែនបេឡារូសទេ ហើយបានបង្កើនចំនួនកម្លាំងឆ្មាំព្រំដែន និងចាប់ផ្ដើមសាងសង់របងព្រំដែនរៀងៗខ្លួន។ ប្រភព៖ ABC News
-
ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២

ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន ដែលប្រហាក់ប្រហែលនឹង ៤៩ប៊ីលានដុល្លារ សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ក្នុងវិស័យថ្មី និងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងវត្តមានយោធាចិនដែលកំពុងតែកើនឡើង។ តាមរយៈកញ្ចប់ថវិកានេះ ជប៉ុនក៏មានបំណងក្នុងការការពារកោះដាច់ស្រយាលរបស់ខ្លួន ដែលមានដូចជាប្រជុំកោះជម្លោះ Senkaku ដែលត្រូវទាមទារដោយចិន និងតៃវ៉ាន់ផងដែរ។ ការបង្កើនអានុភាពយោធានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ជាការគំរាមកំហែង ខណៈសកម្មភាពរបស់ចិននៅក្បែរប្រជុំកោះជម្លោះបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន។ ប្រភព៖ Asia Nikkei
-
គន្លងសំរាប់ជនពិការភ្នែក

-
នៅកម្ពុជា មានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ

នៅកម្ពុជា មានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំងបីប្រភេទនេះ រស់នៅជាហ្វូង និងស៊ីសាកសពជាអាហារ ហើយមាននៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី។ សត្វត្មាតជាប្រភេទបក្សីកម្រ និងជិតផុតពូជក្នុងប្រទេសកម្ពុជា។ វាកំពុងទទួលរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ការបំពុលជាដើម។ រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ អានបន្ថែម
-
គិតត្រឹមដំណាច់ខែសីហា ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនជាង ៩,២លាននាក់

គិតត្រឹមដំណាច់ខែសីហា ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនជាង ៩,២លាននាក់ គឺស្មើនឹង ជាង៩២% នៃប្រជាពលរដ្ឋ ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារ និងយុវវ័យដែលមកដល់ពេលនេះចាក់បានជាង ៧៩% នៃចំនួន ១ ៩៦៦ ៩៣១នាក់ដែលត្រូវចាក់ ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ បើនិយាយពីតួលេខសរុប យើងចាក់បានលើស ១០លាននាក់ដែលប្រមាណជាង ៦៥% នៃប្រជាជនសរុប ១៦លាននាក់។ ដោយសារនយោបាយវ៉ាក់សាំង កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។ នេះគឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
-
របាយការណ៍នៅថ្ងៃទី៣១ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួស ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៤៥៥ករណី និងជាសះស្បើយ ៣២៨នាក់។ អ្នកឆ្លងសរុប ៩៣.៥១០នាក់ អ្នកជាសះស្បើយ ៨៩.១១៤នាក់ អ្នកស្លាប់ ១.៩១៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៤៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៥២នាក់ ឃាត់យានយន្ត ៥៧គ្រឿង ឃាត់ម៉ូតូ ៦៤គ្រឿង ពិន័យជាប្រាក់ ៣០.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
