-
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដាក់ចេញនូវគោលនយោបាយមុតស្រួចជាច្រើន ដើម្បីស្វែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនជនរួមជាតិរបស់យើង

-
ចាប់ពីថ្ងៃទី១-៧ កញ្ញា នឹងមានភ្លៀងបន្តធ្លាក់ពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

-
ទិដ្ឋភាពដែលធ្លាប់ឃើញ តែមិនអាចបំភ្លេចបាន

-
សម្បត្តិបេតិកភណ្ឌដ៏ថ្លៃថ្លានៅទឹកដីខេត្តតាកែវ

-
៣១ សីហា ២០២១

១. អាជ្ញាធរចុះត្រួតពិនិត្យ និងរឹបអូសអាល់កុលក្លែងក្លាយពីឃ្លាំងស្តុក និងចែកចាយ ឱសថស្ថាន ផ្ទះលក់ទំនិញ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យប្រមាណ ២៨ ៦១២លីត្រ – ថ្មីៗ ២. ក្រសួងសាធារណការ គ្រោងពង្រីក និងលើកកម្ពស់គុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដែលមាន គុណភាពខ្ពស់ ក្នុងនោះមានផ្លូវជាតិលេខ៤១ លេខ៤ លេខ៣ លេខ៣១ និងលេខ៣៣ – រស្មីកម្ពុជា ៣. ក្រសួងពាណិជ្ជកម្មស្វាគមន៍ និងជំរុញឱ្យផ្សារ Franchise បរទេសដែលបានចូលមកកម្ពុជា លក់នូវផលិតផលខ្មែរ ហើយក៏ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាពស្ដង់ដារផលិតផលរបស់ខ្លួន ឱ្យមានគុណភាពល្អ មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ – FN ៤. អាជ្ញាធរអាមេរិក នឹងបិទឧទ្យានព្រៃឈើជាតិទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានផ្ទៃដីទំហំ ៨លានហិកតា (ប្រហែល ៨០ ៩៣៧គីឡូម៉ែត្រក្រឡា) រយៈពេល ២សប្តាហ៍ – Xinhua ៥. ព្យុះសង្ឃរា…
-
ស្នូរកាំភ្លើងអបអរសាទរជ័យជំនះបានបន្លឺឡើងនៅទូទាំងក្រុងកាប៊ុល នៅយប់កណ្ដាលអធ្រាត្រឆ្លងចូលថ្ងៃទី៣១ សីហា ជាការប្រកាសឯករាជ្យពេញលេញ បន្ទាប់ពីទ័ពអាមេរិកចុងក្រោយធ្វើការចាកចេញពីអាហ្វហ្កានីស្ថាន

យន្តហោះយោធាអាមេរិក C-17 ចំនួន ៥គ្រឿងចុងក្រោយបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ដោយបន្សល់ទុកនូវជនជាតិអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ រួមទាំងអតីតសមាជិកកងកម្លាំងសន្តិសុខ និងមនុស្សជាច្រើនទៀតដែលមានទិដ្ឋាការសំរាប់ចូលទឹកដីអាមេរិក។ មុនពេលចាកចេញ អាមេរិកបានបំផ្លាញយន្តហោះជាង ៧០គ្រឿង រថពាសដែករាប់សិបគ្រឿង និងប្រព័ន្ធការពារដែនអាកាស ដែលបានរារាំងការវាយប្រហារគ្រាប់រ៉ុក្កែតដោយក្រុមភេរវករ ISIS-K។ បន្ទាប់ពីការដកទ័ពអាមេរិក ក្រុមតាលីបង់កំពុងសំលឹងមើលការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ចំពោះសមាសភាពថ្នាក់ដឹកនាំ។ មេដឹកនាំកំពូលតាលីបង់នៅមិនទាន់បានបង្ហាញមុខ ឬចេញសេចក្ដីថ្លែងការណ៍ណាមួយចាប់តាំងពីជ័យជម្នះរបស់តាលីបង់កាលពី ២សប្ដាហ៍មុន។ ភាពតានតឹងបានកើនឡើងរវាងសមាជិកកណ្ដាលនិយម ដូចជាមេដឹកនាំផ្នែកនយោបាយលោក Abdul Ghani Baradar ដែលបានដឹកនាំការចរចាជាមួយអាមេរិក នឹងសមាជិកអភិរក្សនិយម ដូចជាបងប្អូនត្រកូល Haqqani និងមេដឹកនាំយោធាក្រុមនេះ។ ឥឡូវនេះ ក្រុមតាលីបង់ត្រូវស្តារឡើងវិញនូវសេដ្ឋកិច្ចដែលបែកបាក់ដោយសង្គ្រាមរុំារៃ ដោយមិនអាចពឹងពាក់លើជំនួយបរទេសរាប់ពាន់លានដុល្លារ ស្របពេលដែលប្រជាជននៅតំបន់ជនបទអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ប្រភព៖ Reuters
-
ចិនប្តេជ្ញាបន្តអនុវត្តវិធានការសន្តិសុខរបស់ខ្លួននៅតំបន់ស៊ីនជាំង ខណៈព្រួយបារម្ភពីស្ថានភាពនៅអាហ្វហ្កានីស្ថានជិតតំបន់នោះ

អ្នកនាំពាក្យរដ្ឋាភិបាលចិនលោក Xu Guixiang ថាកងទ័ពអាហ្វហ្កានីស្ថាន ដែលនៅក្បែរភ្នំភាគពាយ័ព្យប្រទេសចិនតែងតែជះឥទ្ធិពលដោយផ្ទាល់មកលើតំបន់នោះ។ “ទោះបីស្ថានភាពបច្ចុប្បន្នយ៉ាងណានោះ យើងនឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលដៅនៃការអភិវឌ្ឍ និងសន្តិសុខនៅតំបន់ស៊ីនជាំងនេះ”។ ប្រទេសចិននឹងធានាឱ្យបាននូវស្ថិរភាពសង្គម និងក្រុមជនជាតិទាំងអស់ឱ្យរស់នៅដោយសុខសន្តិភាព និងស្ថិរភាព និងមានការអភិវឌ្ឍលើផ្នែកសេដ្ឋកិច្ច។ ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភពីសន្តិសុខម្តងហើយម្តងទៀតទាក់ទងនឹងភាពចលាចលនៅអាហ្វហ្កានីស្ថាន ដោយសារការភ័យខ្លាចថាក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរឆ្លងកាត់ព្រំដែននៅអាហ្វហ្កានីស្ថានទៅដល់ស៊ីនជាំង។ អាហ្វហ្កានីស្ថាន និងចិនមានព្រំដែនជាប់គ្នាប្រវែង៧៤ គីឡូម៉ែត្រតាមបណ្តោយច្រករបៀង Wakhan។ ប្រភព៖ SCMP
-
ក្នុងការសិក្សាស្រាវជ្រាវដែលផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាកន្លងទៅ បានបង្ហាញថាវីរុសបំប្លែងប្រភេទនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើម

ក្នុងការសិក្សាស្រាវជ្រាវដែលផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាកន្លងទៅ បានបង្ហាញថាវីរុសបំប្លែងប្រភេទនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើម ដែលបង្កហានិភ័យដល់ការបំប្លែងប្រភេទថ្មីទៀត។ វ៉ារ្យ៉ង់ C.1.2 ត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង អង់គ្លេស ចិន កុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្កាល់ និងស្វីសជាបន្ដបន្ទាប់។ ប្រភព៖ The Hill
-
ចិនប្រកាសថានាវាបរទេសត្រូវតែជូនដំណឹងមកខ្លួនមុន ហើយរាយការណ៍អំពីព័ត៌មាននានាពាក់ព័ន្ធនឹងនាវា និងទំនិញនៅលើនាវា មុនអនុញ្ញាតឱ្យចូលដែនទឹកខ្លួន

ចិនប្រកាសថានាវាបរទេសត្រូវតែជូនដំណឹងមកខ្លួនមុន ហើយរាយការណ៍អំពីព័ត៌មាននានាពាក់ព័ន្ធនឹងនាវា និងទំនិញនៅលើនាវា មុនអនុញ្ញាតឱ្យចូលដែនទឹកខ្លួន។ ការជូនដំណឹងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ កញ្ញា។ នាវាដែលតម្រូវឱ្យប្រកាសពីអត្តសញ្ញាណរួមមាន នាវាមុជទឹក នាវាថាមពលនុយក្លេអ៊ែរ នាវាផ្ទុកសារធាតុវិទ្យុសកម្ម នាវាផ្ទុកប្រេង និងនាវានានាដែលចាត់ទុកថាប៉ះពាល់ដល់សុវត្ថិភាពផ្លូវទឹកសមុទ្ររបស់ចិន។ ច្បាប់ផ្លូវទឹកថ្មីរបស់ចិននឹងពិន័យពី ៧ ៧០០ – ៧៧ ០០០ដុល្លារ លើនាវា ឬកប៉ាល់បរទេសចេញ-ចូលដែនទឹករបស់ខ្លួនខុសច្បាប់។ សេចក្ដីជូនដំណឹងថ្មីនេះ អនុញ្ញាតឱ្យរដ្ឋបាលទទួលបន្ទុកសុវត្ថិភាពផ្លូវទឹកចិនមានអំណាចបណ្ដេញចេញ ឬបដិសេធមិនឱ្យនាវាណាមួយចូលទៅក្នុងដែនសមុទ្រចិន បើមានការគំរាមកំហែងសន្តិសុខ។ ដែនទឹកសមុទ្រចិនលាតសន្ធឹងចាប់ពីដែនសមុទ្រចិនខាងកើត រហូតដល់ដែនសមុទ្រចិនខាងត្បូង ដោយដែនសមុទ្រទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងភាពចម្រូងចម្រាស់ និងមានការប្រឈមមុខដាក់គ្នាជារឿយៗរវាងចិន និងអ្នកជិតខាងរបស់ចិន។ ប្រភព៖ Global Times
-
អង្គការសុខភាពពិភពលោក ព្រមានថាមនុស្សប្រមាណ ២៣៦ ០០០នាក់ទៀតអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅទ្វីបអឺរ៉ុបគិតត្រឹមថ្ងៃទី១ ធ្នូ

ការព្រមាននេះធ្វើឡើងក្រោយករណីឆ្លងបន្ដកើនឡើងខ្លាំង ខណៈអត្រាអ្នកចាក់វ៉ាក់សាំងស្ថិតនៅកម្រិតទាបនៅឡើយ។ នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានលើកឡើងថា៖ “វ៉ារ្យ៉ង់ Delta គឺជាកត្តាដែលបង្កឱ្យមានកំណើនទាំងនេះ រួមទាំងការបន្ធូរការរឹតបន្ដឹងវិធានការនានា ខណៈពេលមានការកើនឡើងនៃការធ្វើដំណើរនៅរដូវក្តៅ។” ការជាប់គាំងក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ ក៏បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកជំរុញឱ្យប្រទេសនានាបង្កើនផលិតកម្មវ៉ាក់សាំង និងពន្លឿនដំណើរការចែកចាយវ៉ាក់សាំង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលអង្គការសុខភាពពិភពលោក និង UNICEF បានជំរុញឱ្យបណ្តាប្រទេសអ៉ឺរ៉ុប ដាក់ក្រុមគ្រូបង្រៀនជាក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំង ដូច្នេះសាលារៀនអាចនៅបើកដំណើរការបាន។ បច្ចុប្បន្ន អ៉ឺរ៉ុបបានរកឃើញករណីស្លាប់ប្រមាណ ១,៣លាននាក់។ ក្នុងចំណោមប្រទេសទាំង ៥៣ នៅអឺរ៉ុប ៣៣ប្រទេសមានករណីស្លាប់កើនឡើងច្រើនជាង ១០% ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ហើយភាគច្រើនគឺប្រទេសក្រីក្រ។ ប្រភព៖ CNA