Category: One-Minute

  • កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១ ៩១៦ករណីហើយ

    កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១ ៩១៦ករណីហើយ

    ៣១ សីហា ២០២១

  • អង្គការសហប្រជាជាតិបានប្រកាសថា ឥឡូវនេះគ្មានប្រទេសណាមួយលើពិភពលោកប្រើប្រាស់ប្រេងឥន្ធនៈ ដែលផ្ទុកសារធាតុសំណទៀតឡើយ

    អង្គការសហប្រជាជាតិបានប្រកាសថា ឥឡូវនេះគ្មានប្រទេសណាមួយលើពិភពលោកប្រើប្រាស់ប្រេងឥន្ធនៈ ដែលផ្ទុកសារធាតុសំណទៀតឡើយ

    សារធាតុសំណ ត្រូវបានបន្ថែមទៅក្នុងប្រេងសាំងនៅដើមទសវត្សរ៍ឆ្នាំ១៩២០ ដើម្បីធ្វើឱ្យដំណើរការម៉ាស៊ីនប្រសើរឡើង។ ឥន្ធនៈដែលមានជាតិពុលខ្ពស់ បានបំពុលខ្យល់ ដី និងទឹក ថែមទាំងបង្កឱ្យមានជំងឺបេះដូង មហារីក ដាច់សរសៃឈាមខួរក្បាល និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ចាត់ទុកការលុបបំបាត់ទាំងស្រុងនៃប្រេងសាំងផ្ទុកសារធាតុសំណនេះថាជា ភាពជោគជ័យលក្ខណៈអន្តរជាតិមួយ ខណៈវាបានការពារការស្លាប់មុនអាយុរបស់មនុស្សជាតិជាងមួយលាននាក់ជារៀងរាល់ឆ្នាំ ព្រមទាំងកាត់បន្ថយអ្នកជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីក ហើយនិងការពារកុមារផងដែរ។ ប្រភព៖ BBC

  • អតីតរដ្ឋមន្ដ្រីផ្នែកទំនាក់ទំនងរបស់អាហ្វហ្កានីស្ថាន លោក Sayed Sadaat បានចាប់អាជីពជាអ្នកដឹកជញ្ជូនអាហារនៃក្រុមហ៊ុន Lieferando បន្ទាប់ពីបានធ្វើចំណាកស្រុកទៅរស់នៅប្រទេសអាល្លឺម៉ង់

    អតីតរដ្ឋមន្ដ្រីផ្នែកទំនាក់ទំនងរបស់អាហ្វហ្កានីស្ថាន លោក Sayed Sadaat បានចាប់អាជីពជាអ្នកដឹកជញ្ជូនអាហារនៃក្រុមហ៊ុន Lieferando បន្ទាប់ពីបានធ្វើចំណាកស្រុកទៅរស់នៅប្រទេសអាល្លឺម៉ង់

    លោកបានបញ្ជាក់ថា វាមិនមែនជារឿងអាម៉ាស់សំរាប់លោកនោះទេ ព្រោះនេះជាការជួយបំរើដល់ពលរដ្ឋ។ ទិន្នន័យនៃជនចំណាកស្រុកអាហ្វហ្កានីស្ថានទៅកាន់ប្រទេសអាល្លឺម៉ង់បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីយោធាអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយជនចំណាកស្រុកទាំងនោះពិបាកស្វែងរកការងារសមរម្យ ប្រសិនបើពួកគេមិនចេះភាសាអាល្លឺម៉ង់។ ប្រភព៖ SCMP

  • សារសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

    សារសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

    ៣១ សីហា ២០២១

  • សំពោចកលឿងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

    សំពោចកលឿងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

    “ដើម្បីបរិស្ថានស្អាតនៅតំបន់ទេសចរណ៍ធម្មជាតិ ជួយស្ពាយសំរាមចុះ។ ដើរភ្នំដើម្បីជួយសេដ្ឋកិច្ចសហគមន៍ ការពារធនធានធម្មជាតិនិងសត្វព្រៃ។” 🎥 Cam Eco Hiking Adventures

  • រាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលទិញក្របីនៅកម្ពុជាបានសរុបចំនួន ១០៦ក្បាល ក្នុងនោះមានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀច

    រាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលទិញក្របីនៅកម្ពុជាបានសរុបចំនួន ១០៦ក្បាល ក្នុងនោះមានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀច

    📸-រាជបណ្ឌិត្យសភាកម្ពុជា

  • ៣០ សីហា ២០២១

    ៣០ សីហា ២០២១

    ១. សហគមន៍កែច្នៃចង្កឹះសង្កែ និងសហគមន៍ឆែបលិចនៃខេត្តព្រះវិហារ បានបណ្ដុះកូនទ្រាំងជាង ២ពាន់ដើម លើផ្ទៃដី ១០ហិកតា ក្នុងបំណងអភិរក្សទ្រាំង ជួយការពារដី និងព្រៃក្នុងសហគមន៍ – ថ្មីៗ ២. ក្រសួងកសិកម្ម ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របី ដែលបានឆ្លងក្នុងបណ្ដាខេត្តមួយចំនួននៅកម្ពុជា និងរាតត្បាតលើសត្វគោក្របីជាង ៣ម៉ឺនក្បាល – ភ្នំពេញបុស្តិ៍ ៣. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទៅកាន់ថៃ មានតម្លៃ ៥៦៩លានដុល្លារ ធ្លាក់ចុះ ៣២% ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ ៤ប៊ីលានដុល្លារ កើនឡើង ១% – ភ្នំពេញប៉ុស្តិ៍ ៤. ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន Wang Yi និងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken លោក វ៉ាង យី ប្រាប់អាមេរិកថា សហគមន៍អន្តរជាតិគួរតែចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្កានីស្ថាន និងផ្តល់ការណែនាំជាវិជ្ជមានពួកគេក្នុងការដឹកនាំប្រទេស – CNA ៥. វៀតណាមព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេលើពិភពលោក ខណៈមជ្ឈមណ្ឌលនាំចេញនៃក្រុងហូជីមិញ បានបន្តស្ថិតក្រោមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង…

  • អូស្ត្រាលី 🇦🇺 កពុងត្រៀមបើកដំណើរការទិដ្ឋាការថ្មីដែលបង្កើតដើម្បីបង្កើនចំនួនជនបរទេសមកធ្វើការលើវិស័យកសិកម្មនៅអូស្ត្រាលី

    អូស្ត្រាលី 🇦🇺 កពុងត្រៀមបើកដំណើរការទិដ្ឋាការថ្មីដែលបង្កើតដើម្បីបង្កើនចំនួនជនបរទេសមកធ្វើការលើវិស័យកសិកម្មនៅអូស្ត្រាលី

    ទិដ្ឋាការថ្មីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម David Littleproud បាននិយាយថា៖ “រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងទ្វេភាគីជាយូរមកហើយដូចជា ថៃ សិង្ហបុរី កូរ៉េខាងត្បូង ព្រមទាំងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត”។ ទិដ្ឋាការនេះនឹងផ្តល់ជូនដល់កម្មករវិស័យកសិកម្ម, ជលផល និងព្រៃឈើ ដែលជាវិធីសាស្រ្តព្យាយាមផ្ដល់នូវដំណោះស្រាយរយៈពេលវែងចំពោះកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់អូស្ត្រាលី។ វិធីសាស្ត្រនេះនឹងអនុញ្ញាតអោយពលករចំណាកស្រុកធ្វើការនៅអូស្ត្រាលីរយៈពេល ៣ ឆ្នាំដោយមានតម្រូវការវិលត្រឡប់ទៅ ប្រទេសកំណើតវិញរយៈពេល ៣ខែជារៀងរាល់ឆ្នាំ។ ប្រសិនបើជនចំណាកស្រុកដែលមកធ្វើការយល់ព្រមធ្វើការនៅក្នុងវិស័យ័ដែលបានអនុញ្ញាតលើសពីបីឆ្នាំ ពួកគេក៏អាចដាក់ពាក្យសុំស្នាក់ នៅអចិន្ត្រៃយ៍បានដែរ។ ទិដ្ឋការនេះក៏ធ្វើអោយមានការព្រួយបារម្ភនឹងការកេងកម្លាំងកម្មករដោយនិយោជិកអាចនឹងផ្តល់ប្រាក់ទាបជាងតម្លៃទីផ្សារដោយសារកំណើននៃជនចំណាកស្រុកមកកាន់អូស្ត្រាលី។ ប្រភព៖ SCMP

  • កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K

    កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K

    កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K នៅក្នុងទីប្រជុំជនភាគពាយព្យនៃអាកាសយានដ្ឋាន ដោយសង្ស័យថាគ្រោងនឹងធ្វើការបំផ្ទុះនៅអាកាសយានដ្ឋានក្រុងកាប៊ុល។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិក លោក Bill Urban បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមាន “ការផ្ទុះដ៏ធំជាលើកទីពីរ” ដែលជាសញ្ញាបង្ហាញថាមាន “បរិមាណសារធាតុផ្ទុះជាច្រើន” ក្នុងរថយន្តនោះ។ មានរបាយការណ៍ថា គ្រាប់បែកត្រូវបានបំពាក់លើរថយន្តនេះដោយផ្ទាល់ ប៉ុន្តែក្រោយពីសង្កេតឃើញការផ្ទុះមក បានបញ្ជាក់ថាគ្រាប់បែកគឺបំពាក់លើអ្នកបំផ្ទុះអត្តឃាតម្នាក់ ឬច្រើននាក់។ បច្ចុប្បន្ន កងកម្លាំងយោធាកំពុងធ្វើការវិនិច្ឆ័យថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដែរឬទេ។ ការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងខណៈពេលដែលអាមេរិកចាប់ផ្ដើមកាត់បន្ថយបេសកកម្មជម្លៀស ដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីអាកាសយានដ្ឋានកាប៊ុល។ យន្តហោះយោធាអាមេរិកនឹងបន្តយកជនភៀសខ្លួនរហូតពេលកំណត់បញ្ចប់បេសកកម្មនៅថ្ងៃទី៣១ សីហានេះ។ ប្រភព៖ Fox News

  • អាមេរិកបានអ្វីខ្លះពីទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម?

    អាមេរិកបានអ្វីខ្លះពីទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម?

    ហេតុអ្វីបានជាសមុទ្រចិនខាងត្បូង សំខាន់សម្រាប់អាមេរិក ទាំងដែលអាមេរិកមិនមែនជារដ្ឋដែលមានជម្លោះនៅក្នុងបញ្ហា? អាស៊ានគឺជាតំបន់អាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកនាពេលបច្ចុប្បន្ន? សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងរវាងចិន-អាមេរិក ជាប្រធានបទដែលមិនអាចខ្វះបានសម្រាប់អាមេរិកនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន? សូមស្តាប់ការបកស្រាយរបស់ លោក បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI) ៣០ សីហា ២០២១