Category: One-Minute

  • តើក្រុមភេរវករ ISIS-K ជានរណា?

    តើក្រុមភេរវករ ISIS-K ជានរណា?

    កាលពីថ្ងៃទី២៦ សីហាកន្លងទៅ ក្រុម ISIS-K បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល សម្លាប់ទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ និងប្រជាជនអាហ្វហ្កានីស្ថានជាង ១៧០នាក់។ ក្រុមរដ្ឋអ៉ីស្លាម Khorasan ឬ ISIS-K ឬ ISIS-KP គឺជាសម្ព័ន្ធនៃក្រុម ISIS កណ្តាលមជ្ឈិមបូព៌ានៅអាហ្វហ្កានីស្ថាន ដែលបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយតាលីបង់-ប៉ាគីស្ថាន។ ក្រុមនេះមានកងកម្លាំងតិចប្រមាណ ៣.០០០ នាក់ប៉ុណ្ណោះ និងជ្រុលនិយម ហើយសាហាវជាងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតនៅក្នុងប្រទេស។ ក្រុម ISIS-K មិនគោរពតាមគោលការណ៍ព្រំដែនអន្តរជាតិនោះទេ ហើយគោលដៅវាយប្រហាររួមមាន កងកម្លាំងសន្តិសុខ និងអ្នកនយោបាយអាហ្វហ្កានីស្ថាន ពួកតាលីបង់ ក្រុមកាន់សាសនាភាគតិច កងកម្លាំងអាមេរិក សម្ព័ន្ធមិត្តណាតូ និងទីភ្នាក់ងារអន្តរជាតិរួមទាំងអង្គការជំនួយផងដែរ។ ការលេចឡើងនៃពួក ISIS-K គឺជាប់ទាក់ទងនឹងអំណាច ជាជាងមនោគមន៍វិជ្ជា ឬសាសនា។ យោងតាមរបាយការណ៍ខែមិថុនារបស់ UNSC ក្រុម ISIS-K បានធ្វើការវាយប្រហារចំនួន ៧៧លើកនៅអាហ្វហ្កានីស្ថានក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១។ កាលពីខែឧសភា ក្រុមនេះបានបើកការវាយប្រហារទៅលើសាលារៀនសំរាប់សិស្សស្រីៗក្នុងទីក្រុងកាប៊ុលដោយបានសម្លាប់មនុស្ស ៨៥នាក់ និង ២៧៥នាក់ទៀតបានរងរបួស។ ISIS-K បានចាត់ទុកកិច្ចព្រមព្រៀងដកទ័ពរបស់តាលីបង់ជាមួយអាមេរិក…

  • របាយការណ៍នៅថ្ងៃទី២៩ សីហា

    របាយការណ៍នៅថ្ងៃទី២៩ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី គ្មានអ្នកស្លាប់ របួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៤០៨ករណី និងជាសះស្បើយ ៣២៤នាក់។ អ្នកឆ្លងសរុប ៩២.៦១៦នាក់ អ្នកជាសះស្បើយ ៨៨.៤៤៣នាក់ អ្នកស្លាប់ ១.៨៩២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៨៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦១៩នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ៦៩គ្រឿង ឃាត់ម៉ូតូ ២២៦គ្រឿង ពិន័យជាប្រាក់ ៣.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤០៨នាក់ ជាសះស្បើយ ៣២៤នាក់ ស្លាប់ ១១នាក់ គិតត្រឹមថ្ងៃទី៣០ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៩២.៦១៦នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៨.៤៤៣នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៨៩១នាក់

  • ហេតុអ្វីបានជាការចាកចេញពីអាហ្វហ្កានីស្ថានរបស់លោក Biden ដើរខុសយ៉ាងធ្ងន់ធ្ងរ?

    ហេតុអ្វីបានជាការចាកចេញពីអាហ្វហ្កានីស្ថានរបស់លោក Biden ដើរខុសយ៉ាងធ្ងន់ធ្ងរ?

    នៅខែមេសា ប្រធានាធិបតីអាមេរិកលោក Biden បានបញ្ជាឱ្យដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី១១ កញ្ញា ទោះបីមានការជំទាស់ពីបណ្ដាឧត្ដមសេនីយ៍ជាន់ខ្ពស់មួយចំនួនក៏ដោយ។ យោងតាមកាសែត New York Times រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងប្រធានអគ្គសេនាធិការដ្ឋានចម្រុះនៃកងប្រដាប់អាវុធអាមេរិកលោកឧត្ដមសេនីយ៍ Mark A. Milley បានជួបប្រជុំសម្ងាត់ជាមួយមន្ត្រីសេតវិមាន និងទីភ្នាក់ងារចារកម្ម ដើម្បីរៀបចំផែនការនៃការដកទ័ព។ ក្នុងកិច្ចប្រជុំនេះ របាយការណ៍វាយតម្លៃមួយរបស់ភ្នាក់ងារចារកម្ម លើកឡើងថាកងយោធាអាហ្វហ្គានីស្ថានមានសមត្ថភាពទប់ទល់នឹងក្រុមតាលីបង់បានពី ១-២ឆ្នាំ ហើយតាលីបង់នឹងមិនអាចចូលកាន់កាប់ប្រទេសទាំងស្រុង។ គ្មាននរណាម្នាក់លើកឡើងថា តើអាមេរិកនឹងធ្វើអ្វី បើតាលីបង់កាន់កាប់បានអាកាសយានដ្ឋាននៃរដ្ឋធានីកាប៊ុលនោះ។ នៅពេលអាមេរិកបិទមូលដ្ឋានអាកាស Bagram លោក Biden ថាកងទ័ពអាហ្វហ្កានីស្ថានទទួលបានការបណ្ដុះបណ្ដាលល្អជាងបំពាក់ឧបករណ៍ល្អជាង និងមានសមត្ថភាពក្នុងការធ្វើសង្គ្រាមខ្ពស់ជាងតាលីបង់ ហើយលទ្ធភាពដែលក្រុមតាលីបង់ផ្ដួលរំលំអ្វីៗគ្រប់យ៉ាង និងចូលកាន់កាប់គឺមិនទំនងទេ។ មកដល់ខែសីហា កងទ័ពអាហ្វហ្កានីស្ថានបានដួលរលំ ហើយក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលត្រឹមរយៈពេលតិចជាង២សប្ដាហ៍។ ព្រឹត្តិការណ៍នេះបង្ហាញពីការមើលស្រាលសត្រូវ និងការបរាជ័យជាបន្តបន្ទាប់របស់រដ្ឋបាលលោក Biden ប៉ុន្តែមន្ត្រីរដ្ឋបាលបៃដិនជឿជាក់ជានិច្ចថាពួកគេមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការដកទ័ពចេញ និងការជម្លៀសជនស៊ីវិល ស្របពេលកងទ័ពអាហ្វហ្កានីស្ថានទប់ទល់នឹងក្រុមតាលីបង់។ ការមើលស្រាលសមត្ថភាពរបស់តាលីបង់ក្នុងការដណ្ដើមយកប្រទេសទាំងមូលបានលឿន បានប៉ះពាល់យ៉ាងខ្លាំងដល់ផែនការរបស់រដ្ឋបាលបៃដិន។ នៅពេលក្រុមតាលីបង់ចាប់ផ្ដើមចូលកាន់កាប់ទីរួមខេត្តជាច្រើនកំឡុងខែសីហា អាមេរិកក៏បានភ្ញាក់ខ្លួនថាក្រុងកាប៊ុលអាចនឹងធ្លាក់ក្នុងដៃរបស់តាលីបង់ទាំងស្រុង។ ប្រភព៖ New York Times

  • ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព

    ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព

    ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព និងរងការរិះគន់ចំពោះការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោតដោយគ្មានមូលដ្ឋានច្បាស់លាស់។ នេះបើតាម Al Jazeera ថ្ងៃទី២៩ សីហា។ លោក Bolsonaro មានប្រសាសន៍ថា “ខ្ញុំមានជម្រើសបីសម្រាប់អនាគតរបស់ខ្ញុំគឺការចាប់ខ្លួន សេចក្តីស្លាប់ ឬការទទួលជ័យជម្នះនាអាណត្តិក្រោយ” ។ លោក Bolsonaro បានចោទសួរអំពីប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រេស៊ីលទាំងដែលប្រធានតុលាការរៀបចំការបោះឆ្នោតហៅកាត់ថា TSE បាននិយាយថាគ្មានបញ្ហាជាមួយប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកឡើយ។ ក្រុមអ្នករិះគន់ បាននិយាយថាជាយុទ្ធនាការ ស្រដៀងអ្វីដែលលោក Donald Trump បានធ្វើ។ គោលបំណងនៃការចោទសួរពីភាពសុក្រឹត្យនៃការបោះឆ្នោតនេះគឺដើម្បីបង្កមន្ទិលសង្ស័យ និងភាពល្អក់កករនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ។ ប្រភព៖ Al Jazeera

  • “មេដឹកនាំប្រទេសខ្លះត្រូវបានគេលើកបន្តុប ពេលដែលអស់ប្រយោជន៍ គេធាក់ក្បាលចោលហើយដៀលថាអាអត់កំណើត”

    “មេដឹកនាំប្រទេសខ្លះត្រូវបានគេលើកបន្តុប ពេលដែលអស់ប្រយោជន៍ គេធាក់ក្បាលចោលហើយដៀលថាអាអត់កំណើត”
  • ក្រុមតាលីបង់ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈបេសកកម្មជម្លៀសរបស់អាមេរិកជិតបញ្ចប់ ហើយពួកគេរំពឹងថាការធ្លាក់ចុះរូបិយប័ណ្ណ និងភាពចលាចលសេដ្ឋកិច្ចនឹងធូរស្បើយ ពេលប្រព័ន្ធរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ

    ក្រុមតាលីបង់ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈបេសកកម្មជម្លៀសរបស់អាមេរិកជិតបញ្ចប់ ហើយពួកគេរំពឹងថាការធ្លាក់ចុះរូបិយប័ណ្ណ និងភាពចលាចលសេដ្ឋកិច្ចនឹងធូរស្បើយ ពេលប្រព័ន្ធរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ

    ពេលវេលាជាក់ស្ដែងនៃការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនេះនៅមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមន្រ្តីមួយចំនួនត្រូវបានតែងតាំងរួចហើយ រួមមានក្រសួងសុខភាពសាធារណៈ ក្រសួងអប់រំ និងធនាគារកណ្តាល។ អាហ្វហ្កានីស្ថាន ជួបនូវការធ្លាក់ចុះរូបិយប័ណ្ណ និងការកើនឡើងនៃតម្លៃស្បៀងអាហារ ហើយធនាគារជាច្រើននៅបន្តបិទទ្វារ។ អង្គការសហប្រជាជាតិបានព្រមានអំពីមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការបាត់បង់ជំនួយបរទេស។ ប្រភព៖ Reuters

  • Sweet Dreams Resort, Pagoda Beach 🏝🌊🍹🛶🏄🏻‍♂️

    Sweet Dreams Resort, Pagoda Beach 🏝🌊🍹🛶🏄🏻‍♂️

    ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ📍

  • នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មាន

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មាន

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា “សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៊ី ហើយព្រមព្រៀងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន” ២៩ សីហា ២០២១ ប្រភព៖ FN

  • វត្តភ្នំ បេះដូងរាជធានីភ្នំពេញ 🇰🇭

    វត្តភ្នំ បេះដូងរាជធានីភ្នំពេញ 🇰🇭