-
សម្តេចតេជោ ហ៊ុន សែន បានសម្រេច

១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី ៣០០នាក់ ២. ផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនសម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង ៣. លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា នៅពេលពួកគេចូលមកកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត។ ២៨ សីហា ២០២១ ប្រភព៖ FN
-
ការខាតបង់របស់អាមេរិកក្នុងសង្គ្រាមជាង ២០ឆ្នាំប្រឆាំងក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្កានីស្ថាន

ចំណាយទឹកប្រាក់ជាង ២ទ្រីលានដុល្លារលើការប្រយុទ្ធដោយផ្ទាល់ ការបើកប្រាក់ខែសំរាប់កងទ័ពអាមេរិក និងការហ្វឹកហាត់យោធាអាហ្វហ្កានីស្ថាន ពលរដ្ឋអាហ្វហ្កានីស្ថានជាង ៤៧ ០០០នាក់ កងកម្លាំងសន្ដិសុខអាហ្វហ្កានីស្ថាន ៦៩ ០០០ និងយោធាអាមេរិករាប់ពាន់នាក់ទៀតបានបាត់បង់ជីវិត។ ចំណែកឯខាងក្រុមតាលីបង់ ស្លាប់សរុប ៥១ ០០០នាក់។ បំណុលដែលបន្សល់ពីសង្គ្រាមនេះ ត្រូវបានរំពឹងថានឹងឡើងដល់ ៦.៥ទ្រីលានដុល្លារនៅឆ្នាំ២០៥០។ ប្រភព៖ Forbes
-
របាយការណ៍នៅថ្ងៃទី២៧ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៤០១ករណី និងជាសះស្បើយ ៤៧៥នាក់។ អ្នកឆ្លងសរុប ៩១.៧៧០នាក់ អ្នកជាសះស្បើយ ៨៧.៧៧៤នាក់ អ្នកស្លាប់ ១.៨៧០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៣២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៩៣នាក់ បញ្ជូនទៅតុលាកាត ៤នាក់ ឃាត់យានយន្ត ៨គ្រឿង ឃាត់ម៉ូតូ ៤១គ្រឿង ពិន័យជាប្រាក់ ៣.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៨ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ថ្ងៃរះនៅស្រុកគីរីវង់ ខេត្តតាកែវ 🌄🇰🇭

-
🔥🔥🔥 នៅទីក្រុងដាលីន ប្រទេសចិន 🇨🇳

-
២៧ សីហា ២០២១

១. ក្រសួងទេសចរណ៍ អំពាវនាវដល់ក្រុមហ៊ុនសេវាប្រឹក្សាយោបល់ ដាក់ពាក្យដេញថ្លៃផ្តល់សេវាកម្មរៀបចំ និងរចនានូវមគ្គុទេ្ទសក៍ឌីជីថលពហុវេទិកា លើ Android និង IOS ទេសចរណ៍វៃឆ្លាតគំរូ សម្រាប់តំបន់បេតិកភណ្ឌ និងទេសចរណ៍ – ភ្នំពេញបុស្តិ៍ ២. ក្រសួងវប្បធម៌ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូកាលពីខែមករាឆ្នាំ២០២១ ហើយការចុះបញ្ជីនេះ នឹងត្រូវសម្រេចនៅឆ្នាំ២០២២ – ថ្មីៗ ៣. អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ខេត្តកោះកុងសម្រេចបាន ៩៣,៦% ហើយ និងគ្រោង ដាក់ឱ្យដំណើរការផ្លូវការនៅពាក់ឆ្នាំ ២០២២ – រស្មីកម្ពុជា ៤. សមាជិក Quad មាន អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ធ្វើសមយុទ្ធ Malabar-21 ៤ថ្ងៃ ជាមួយនឹងការចូលរួមរបស់នាវាពិឃាដ នាវាហ្វ្រីហ្កាត នាវាចម្បាំងជាន់ចាស់ នាវាមុជទឹក ឧទ្ធម្ភាគចក្រ និងយន្តហោះល្បាតសមុទ្រក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក – Sputnik ៥. ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ៩៥នាក់ស្លាប់…
-
គំនូរក្បាច់បុរាណខ្មែរក្នុងវត្តរាជបូណ៌

-
ភ្នំណាំលៀ 🇰🇭

-
ឃ្លាំងចំណេះនៅសារមន្ទីរជាតិកម្ពុជា

បណ្ណាល័យនេះមានឯកសារចម្រុះទាក់ទងសមុច្ច័យសារមន្ទីរ និងឯកសារប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម សេដ្ឋកិច្ច ច្បាប់ សាស្ត្រាស្លឹករឹត ទស្សនាវដ្តី និងកាសែតជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារំាង។ សាធារណជនអាចចូលបានជារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ម៉ោង៨:០០ ដល់ម៉ោង១១:០០ ព្រឹកម៉ោង២:00 ដល់ម៉ោង៥:00 រសៀល ប្រភព៖ សារមន្ទីរជាតិ