-
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris អំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកក្នុងការប្រឆាំងនឹងការគំរាមកំហែងរបស់ចិនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង

ក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc អ្នកស្រីលើកឡើងថា៖ “យើងត្រូវរកវិធីដាក់សម្ពាធ និងបង្កើនសម្ពាធបន្ថែមទៀតទៅលើទីក្រុងប៉េកាំង ឱ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការគំរាមកំហែង និងការទាមទារដែនសមុទ្រហួសហេតុរបស់ខ្លួន។” អ្នកស្រីក៏បានសម្តែងការគាំទ្រចំពោះការបញ្ជូនឧបករណ៍ឆ្មាំឆ្នេរសមុទ្រពីអាមេរិកបន្ថែមទៅវៀតណាមដើម្បីជួយការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួននៅក្នុងផ្លូវទឹកដែលមានជម្លោះហើយបានសន្យាថាអាមេរិកនឹង “រក្សាវត្តមានរឹងមាំនៅសមុទ្រចិនខាងត្បូង” ដើម្បីប្រកួតប្រជែងជាមួយចិន។ បន្ថែមពីលើនេះ អាមេរិកក៏បានបង្ហាញពីភាពជាដៃគូថ្មី និងការគាំទ្រចំពោះវៀតណាម ក្នុងវិស័យនានារួមទាំងការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ដោយនឹងបញ្ជូនវ៉ាក់សាំង Pfizer ព្រមទាំងផ្ដល់ប្រាក់ដើម្បីជួយវៀតណាមពង្រីកការចែកចាយ និងការទទួលបានវ៉ាក់សាំង។ អាមេរិកក៏នឹងនាំមកនូវការវិនិយោគដើម្បីជួយវៀតណាមឱ្យផ្លាស់ប្តូរទៅរកប្រព័ន្ធថាមពលស្អាត និងពង្រីកការប្រើប្រាស់យានយន្តអគ្គិសនី និងជំនួយរាប់លានដុល្លារដើម្បីបោសសំអាតអាវុធមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមវៀតណាម។ ប្រភព៖ AP News
-
ស្របពេលការត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ និងការដោះលែងភេរវករ ចេញពីពន្ធនាគារ នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ការព្រួយបារម្ភកំពុងកើនឡើង អំពីសមត្ថភាពរបស់អាមេរិក ក្នុងការប្រឆាំងការងើបឡើងវិញ នៃក្រុមភេរវកម្មអាល់កៃដា និងក្រុមភេរវកម្ម

កង កម្លាំង យោធា អាហ្វហ្កានីស្ថាន ដែល អាមេរិក ជួយ ផ្គត់ផ្គង់បាន ដួល រលំ។ វា ធ្វើ ឱ្យ អាមេរិក បាត់ បង់ ដៃគូ ក្នុង ការ បង្ក្រាប ក្រុម ភេរវកម្ម ហើយនិងមានការការ ដក ទីភ្នាក់ងារ ចារកម្ម ដែលនឹង កាត់ បន្ថយ សមត្ថភាព របស់ អាមេរិក ក្នុង ការ ឃ្លាំមើល និង ចាប់ ខ្លួន សមាជិក ក្រុម ភេរវកម្ម ។ ក្រុម ភេរវកម្ម អាល់កៃដា មាន ទំនាក់ ទំនង យ៉ាង ជិត ស្និត ជា មួយ តាលីបង់ ហើយ…
-
ចម្បាំងត្រជាក់រវាងចិន និងអាមេរិកនៅអាស៊ី

-
ខណៈវិបត្តិនយោបាយកំពុងតែរួមរឹតមីយ៉ាន់ម៉ា បញ្ហាសុខភាពផ្លូវចិត្តប្រជាជនក៏ចោទជាបញ្ហាចម្បងដែរក្នុងរយៈពេលប្រមាណ ៧ខែ ក្រោយពេលមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ

ចាប់តាំងពីមានរដ្ឋប្រហារមក អ្នកជំងឺ ៧ ក្នុងចំណោម ១០នាក់ ប៉ុនប៉ងធ្វើអត្តឃាតបើធៀបទៅនឹងមុនពេលមានរដ្ឋប្រហារដែលមានត្រឹមតែ ២ ឬ៣ករណីប៉ុណ្ណោះ។ បញ្ហាផ្លូវចិត្តទាំងនេះបណ្ដាលមកពីការរំជួលចិត្ត ដោយសារបាត់បង់សាច់ញាតិ ព្រោះមិនទទួលបានការថែទាំក្នុងការព្យាបាលជំងឺកូវីដ១៩ ដោយសារកង្វះថ្នាំសង្កូវ និងអុកស៊ីហ្សែន ហើយខ្លះទៀតមានរបួសផ្លូវចិត្ត ដោយសារតែភ័យខ្លាចនឹងការឡើងកាន់អំណាចរបស់ក្រុមយោធា។ បេក្ខភាពបណ្ឌិតផ្នែកសុខភាពផ្លូវចិត្តនៃសាកលវិទ្យាល័យ Vermont អ្នកនាង Phyu Pannu Khin បាននិយាយថា “មានករណីប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការធ្វើទារុណកម្មសួរចម្លើយ ព្រមទាំងបាត់បង់អនាគត និងក្ដីសង្ឃឹម។ កាលជំនាន់មុន យើងបានស្គាល់នូវសេរីភាព និងមានក្ដីសុបិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល។ ដូច្នេះវាពិតជាគួរឱ្យខកបំណងណាស់ដែលសេរីភាព និងក្ដីសុបិនទាំងនេះត្រូវបានបាត់បង់។” ប្រភព៖ Al Jazeera
-
សម្រស់មណ្ឌលគិរី

-
របាយការណ៍នៅថ្ងៃទី២៥ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៤២៣ករណី និងជាសះស្បើយ ២៩១នាក់។ អ្នកឆ្លងសរុប ៩០.៩៥៨នាក់ អ្នកជាសះស្បើយ ៨៦.៩៩៣នាក់ អ្នកស្លាប់ ១.៨៤១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៩៧នាក់ ឃាត់យានយន្ត ១១គ្រឿង ឃាត់ម៉ូតូ ៥៧គ្រឿង ពិន័យជាប្រាក់ ១.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៦ សីហា ២០២១
-
ហាងកាហ្វេ ឬមន្ទីរពិសោធន៍? 😂

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ប៊ីយែរឆេកដែលមានប្រើម្រេចកំពត 🇨🇿🍻🇰🇭

-
មេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្រ្តជូរចត់របស់ខ្លួន

១-ការពង្រឹងនូវឯកភាពនិងសាមគ្គីភាពផ្ទៃក្នុង និងស្មារតីជាតិនិយម។ គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។ ២-ការខិតខំថែរក្សា និងផ្តល់តម្លៃលើសន្តិភាពដែលខ្លួនកំពុងតែមាន។ កុំចាំរហូតដល់ពេលបាត់បង់ទើបចេះស្តាយក្រោយ។ ៣-ភាពអាណាធិបតេយ្យនៃសណ្តាប់ធ្នាប់នយោបាយអន្តរជាតិនាពេលបច្ចុប្បន្ន។ ប្រទេសមហាអំណាចចាប់ផ្តើមចោទប្រកាន់ប្រទេសតូចៗដោយប្រើលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បន្ទាប់មកឈានទៅរកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីគ្រប់គ្រង និងកាន់កាប់។ ៤-ការឆ្លើយតប ទប់ស្កាត់ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ តាមរយៈការពង្រឹងខ្លួនឯង ពង្រឹងទំនាក់ទំនងអន្តរជាតិ និងនយោបាយការទូត និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងនាមជារដ្ឋអធិបតេយ្យ។ ✍🏽-ជិន ម៉ាលីន ស្តាប់ការបកស្រាយលម្អិត https://t.me/ams1minute/15476