-
រាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ សីហា ដល់ ៩ កញ្ញា ២០២១

ផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណាគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
-
ក្នុងចំណោមអ្នកធ្លាក់ពីយន្តហោះយោធាអាមេរិកដែលភៀសខ្លួនចេញពីអាហ្វហ្កានីស្ថានកាលពីសប្តាហ៍មុន ជនរងគ្រោះម្នាក់គឺ Zaki Anwari អាយុ១៧ឆ្នាំ ជាកីឡាករឆ្នើមរបស់ក្រុមបាល់ទាត់យុវជនអាហ្វហ្កានីស្ថាន

-
ប្រជាជនអាហ្វហ្កានីស្ថាន និងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងធ្វើបាតុកម្មជុំវិញពិភពលោក ទាមទារឱ្យសហគមន៍អន្ដរជាតិជួយជនភៀសខ្លួនអាហ្វហ្កានីស្ថានជាច្រើន

-
ប្រាប់ពីការពិត – to tell the truth

-
ក្រុមយុទ្ធជននៃរណសិរ្សជាតិអាហ្វហ្កានីស្ថានប្រឆាំងតាលីបង់ បានបាញ់កាំភ្លើងយន្ត ត្រៀមកាំភ្លើងធំធុនធ្ងន់ និងបង្កើនការហ្វឹកហ្វឺនផ្នែកយោធា ដើម្បីត្រៀមខ្លួនការពារជ្រលងភ្នំ Panjshir ពីកងកម្លាំងតាលីបង់ ខណៈពួកគេដង្ហើយរកជំនួយពីខាងក្រៅ

-
ទឹកដៃដ៏ល្អពិសិដ្ឋ

-
របាយការណ៍នៅថ្ងៃទី២៤ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៧នាក់ របួសធ្ងន់ ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៤២៨ករណី និងជាសះស្បើយ ៥៧២នាក់។ អ្នកឆ្លងសរុប ៩០.៥៣៥នាក់ អ្នកជាសះស្បើយ ៨៦.៧០២នាក់ អ្នកស្លាប់ ១.៨៣៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៣១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៤២នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ៣២គ្រឿង ឃាត់ម៉ូតូ ៦៥គ្រឿង ពិន័យជាប្រាក់ ៣.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៥ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta (B.1.617.2) សរុបចំនួន ១.៣២៥ ករណី គិតត្រឹមថ្ងៃទី២៤ សីហា ២០២១

-
ប្រាសាទភ្នំដា 🇰🇭
