Category: One-Minute

  • ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

    ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

    ១. តាំងពីដំបូងមក ក្រុមសង្គមស៊ីវីលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មក។ ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវីលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំ និងរៀបចំនៅក្នុងឆ្នាំ២០១៩។ ២. ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃរារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។ ៣. សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើល និងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។ ៤. ការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើល និងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។ ៥. សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈ និងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា។ ✍🏽-ជិន ម៉ាលីន

  • មេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន និងប្រវត្តិសាស្រ្តជូរចត់របស់ខ្លួន

    មេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន និងប្រវត្តិសាស្រ្តជូរចត់របស់ខ្លួន

    សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៥ សីហា ២០២១

  • អ៊ីស្រាអែល 🇮🇱 បង្ហាញពីសញ្ញាណនៃការបង្រ្កាប វ៉ារ៉្យង់ Delta ដោយទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃមកសល់ត្រឹម ៧.៥០០ករណី និងស្ទើរតែគ្មានករណីស្លាប់សោះ ព្រមទាំងចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចឡើងវិញ

    អ៊ីស្រាអែល 🇮🇱 បង្ហាញពីសញ្ញាណនៃការបង្រ្កាប វ៉ារ៉្យង់ Delta ដោយទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃមកសល់ត្រឹម ៧.៥០០ករណី និងស្ទើរតែគ្មានករណីស្លាប់សោះ ព្រមទាំងចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចឡើងវិញ

    អ៊ីស្រាអែល 🇮🇱 បង្ហាញពីសញ្ញាណនៃការបង្រ្កាប វ៉ារ៉្យង់ Delta ដោយទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃមកសល់ត្រឹម ៧.៥០០ករណី និងស្ទើរតែគ្មានករណីស្លាប់សោះ ព្រមទាំងចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចឡើងវិញ។ នេះបើតាម Al Jazeera ថ្ងៃទី២៤ សីហា។ នៅថ្ងៃទី៣០ កក្កដា អ៉ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ ដល់ប្រជាជនមានអាយុលើសពី ៦០ឆ្នាំ និងក្លាយជាប្រទេសដំបូង ដែលចាប់ផ្ដើមយុទ្ធនាការនេះ។ អ៉ីស្រាអែល ក៏បានពង្រីកសិទ្ធិទទួលបានវ៉ាក់សាំង ដល់ប្រជាជនអាយុ ៤០ឆ្នាំឡើងទៅ ដោយគម្លាតនៃវ៉ាក់សាំងដូសទី២ និងទី៣ ត្រូវមានរយៈពេលយ៉ាងហោចណាស់ ៥ខែ។ អត្រានៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនដែលទទួលវ៉ាក់សាំងចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់ ដែលនេះបង្ហាញថា វ៉ាក់សាំងដូសទី៣ ពិតជាមានប្រសិទ្ធិភាព។ ប្រភព៖ Al Jazeera

  • រដ្ឋាភិបាលអាមេរិក 🇺🇸 មានបំណងស្នើសុំឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានមកសំចតនៅមូលដ្ឋានទ័ពប្រទេសកូរ៉េខាងត្បូង 🇰🇷

    រដ្ឋាភិបាលអាមេរិក 🇺🇸 មានបំណងស្នើសុំឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានមកសំចតនៅមូលដ្ឋានទ័ពប្រទេសកូរ៉េខាងត្បូង 🇰🇷

    ទោះបីជារដ្ឋាភិបាលកំពុងត្រួតពិនិត្យអំពីលទ្ធភាពក្នុងការយកជនជាតិអាហ្វហ្កានីស្ថានមួយចំនួនដែលធ្លាប់ជួយកូរ៉េខាងត្បូងក្នុងគម្រោងមនុស្សធម៌នារយៈពេល ២០ឆ្នាំកន្លងមក ការប្រើប្រាស់មូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងសំរាប់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន ត្រូវតែមានការអនុញ្ញាតពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែរឿងនេះមិនទាន់ត្រូវបានពិភាក្សាស៊ីជម្រៅនោះទេ។ ប្រភព៖ Yonhap News

  • សភាពរបស់អតីតប្រធានាធិបតីបូលីវី 🇧🇴លោកស្រី Jeanine Anez គឺមានលក្ខណៈប្រសើរឡើងហើយ

    សភាពរបស់អតីតប្រធានាធិបតីបូលីវី 🇧🇴លោកស្រី Jeanine Anez គឺមានលក្ខណៈប្រសើរឡើងហើយ

    សភាពរបស់អតីតប្រធានាធិបតីបូលីវី 🇧🇴លោកស្រី Jeanine Anez គឺមានលក្ខណៈប្រសើរឡើងហើយ។ លោស្រីបានប៉ុនប៉ងធ្វើអត្តឃាតក្នុងពន្ធនាគារដោយហេតុត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” ចំពោះការស្លាប់របស់ក្រុមបាតុករនៅឆ្នាំ២០១៩។ Anez បានកាត់ដៃរបស់ខ្លួន កាលពីថ្ងៃទី២១ សីហាកន្លងទៅ ដោយសារតែបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរជុំវិញការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលយូរ។ អគ្គព្រះរាជអាជ្ញាលោក Juan Lanchipa បានប្រកាសពីបទចោទប្រកាន់ “ប្រល័យពូជសាសន៍” ប្រឆាំងនឹងអ្នកស្រី Anez ជុំវិញការស្លាប់នៃបាតុករចំនួន ២២នាក់ដែលជាអ្នកគាំទ្រលោក Morales ក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្នុងខែវិច្ឆិកា ២០១៩ និងពីបទភេរវកម្ម ការញុះញង់ និងការសមគំនិតធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីក្រាញអំណាចលោក Evo Morales។ លោកស្រីបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយអះអាងថាខ្លួនគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ប្រភព៖ Al Jazeera

  • ទឹកធ្លាក់អន្លង់ខៀវ

    ទឹកធ្លាក់អន្លង់ខៀវ

    ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត📍 📷 Guide Trip

  • ២៤ សីហា ២០២១

    ២៤ សីហា ២០២១

    ១. ៦ខែ ឆ្នាំ២០២១ រដ្ឋាភិបាលចំណាយថវិកាជាង ៣៥០លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រជិត ១០០ម៉ឺនគ្រួសារ ដោយគិតជាចំនួនមនុស្ស ២.៧លាននាក់ អំឡុងវិបត្តិកូវីដ១៩ – RFI ២. ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង ១៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១ – ថ្មីៗ ៣. ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យមានការវិនិយោគលើការចិញ្ចឹមបង្កងទឹកសាបអូស្ត្រាលី ឬបង្កងតង្កៀបក្រហម ដើម្បីធានាបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅនាំចេញនាអនាគត – ភ្នំពេញបុស្តិ៍ ៤. អ្នកនាំពាក្យតាលីបង់ព្រមានថា អាមេរិក និងសម្ព័ន្ធមិត្តត្រូវជួបនឹងផលវិបាកធ្ងន់ធ្ងរ បើពួកគេយឺតយ៉ាវក្នុងការចាកចេញពីអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី៣១ សីហា ឆ្នាំ២០២១ – Sky News ៥. អំឡុងទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានលើកឡើងថា ចិនបាននិងកំពុងតែដាក់សំពាធប្រទេសផ្សេងៗ ដែលមានជម្លោះជាមួយខ្លួន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង – Reuters

  • ការអារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស

    ការអារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស

    ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញថ្លែងថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការទាមទារឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងនយោបាយ។ ២៤ សីហា ២០២១

  • ទំនាក់ទំនងកម្ពុជា-អាមេរិក និងទំនាក់ទំនងកម្ពុជា-ចិន

    ទំនាក់ទំនងកម្ពុជា-អាមេរិក និងទំនាក់ទំនងកម្ពុជា-ចិន

    សូមស្តាប់ការបកស្រាយរបស់អ្នកកាសែតចាស់វស្សានៅកម្ពុជា លោក ពុយ គា ២៤ សីហា ២០២១

  • កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ

    កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ

    ១. ផ្ទះក្នុងក្តីសុបិន្ត ឡាន លុយ និងជីវិតក្នុងក្តីស្រមៃ ព្រមទាំងអាជីវកម្មទាំងអស់របស់អ្នកនឹងប្រែទៅជាធូលី បើប្រទេសរបស់អ្នកដួល។ ២. ទ្រព្យសម្បត្តិរបស់អ្នកគ្មានតម្លៃទេ ប្រសិនបើប្រទេសរបស់អ្នកគ្មានទ្រព្យ។ ៣. អ្នកអាចក្លាយជាជនភៀសខ្លួនក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប្រសិនបើមេដឹកនាំអ្នកក្បត់ជាតិហើយរត់ចោលអ្នក។ កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ ✍🏽 Vikas Agarwal