-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅយប់ថ្ងៃទី២៣ សីហា ២០២១នេះថា “ខ្ញុំមកប្រទេសបារាំង គឺដោយសារមានធុរផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងនោះឡើយ”

-
២៣ សីហា ២០២១

១. ក្រសួងវប្បធម៌ បញ្ជូនផលិតផលមី Nam Vang Noodle ដែលក្លែងយកឈ្មោះភ្នំពេញ និងដាក់រូបសញ្ញាប្រាសាទអង្គរវត្តដោយគ្មានការអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្ម ដើម្បីស្រាវជ្រាវ និងមានវិធានការតាមច្បាប់ – ភ្នំពេញបុស្តិ៍ ២. ការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យម នៅតែមានដំណើរការធម្មតា និងកើនឡើង ក្នុងនោះមានការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កងក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រ – AMS Economy ៣. ការសាងសង់អាកាសយានដ្ឋានយន្តហោះថ្មី ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកបាទីខេត្តតាកែវ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅទីនោះល្អប្រសើរ តែពួកគាត់មិនបោះបង់របរកសិកម្មចោលឡើយ – កោះសន្តិភាព ៤. មនុស្សយ៉ាងតិច ២២នាក់ និងជាង ៥០នាក់ទៀតបាត់ខ្លួន ក្រោយទឹកជំនន់ហូរកាត់តំបន់ជនបទតាមតំបន់ទន្លេ ស្ទឹងនិងព្រៃប្រហែល ៩០ នាទីនៅភាគខាងលិចទីក្រុង Nashville រដ្ឋ Tennessee របស់អាមេរិក – New York Times ៥. មនុស្សជាង ២ម៉ឺននាក់…
-
ប្រតិទិនឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

-
អាមេរិកកំពុងពិចារណាពន្យារការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ខណៈការជម្លៀសប្រជាជនគឺកំពុងបន្ត ក្នុងភាពចលាចលខ្លាំងនៅអាកាសយានដ្ឋានអន្តជាតិរបស់រដ្ឋធានីកាប៊ុល

-
ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់បានវាយដណ្ដើមស្រុកចំនួនបី និងបានប្រមូលផ្ដុំជាមូលដ្ឋាននៅតំបន់ជ្រលងភ្នំ Panjshir ជាប់ខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន 🇦🇫

នេះគឺជាការប៉ះទង្គិចលើកដំបូង ចាប់តាំងពីពេលដែលក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលកាលពីថ្ងៃទី១៥ សីហា។ យុទ្ធជនតាលីបង់យ៉ាងតិច ១៥នាក់ត្រូវបានសម្លាប់ និង១៥នាក់ទៀតរងរបួស។ កងជីវពលតាមមូលដ្ឋាននានានៅតំបន់ផ្សេងទៀតនៃអាហ្វហ្កានីស្ថាន ក៏ចាប់ផ្ដើមប្រឆាំងការគ្រប់គ្រងរបស់តាលីបង់។ មេដឹកនាំចលនាតស៊ូ រួមមានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលដែលដួលរលំលោក Mohammadi និងលោកអនុប្រធានាធិបតី Amrullah Saleh ដែលអះអាងថាលោកជាមេដឹកនាំស្របច្បាប់ បន្ទាប់ពីលោកប្រធានាធិបតី បោះបង់ចោលភារកិច្ចហើយភៀសខ្លួនចេញពីប្រទេស។ មេដឹកនាំទាំងពីរនេះ ពឹងផ្អែកលើកងកម្លាំងដែលគ្រប់គ្រងដោយលោក Ahmed Massoud ជាកូនប្រុសរបស់មេបញ្ជាការដ៏ល្បីល្បាញគឺលោក Ahmed Shah Massou។ លោក Massoud គ្រប់គ្រងទាហានយ៉ាងហោចណាស់ ៩ ០០០នាក់ ដែលភាគច្រើនជាទាហានកងកុម្ម៉ង់ដូ និងទាហានកងជីវពលមូលដ្ឋាន ដែលមិនព្រមទទួលយកការចុះចាញ់។ ដោយឡែក ក្រុមតាលីបង់កំពុងចរចាជាមួយសមាជិកនៃរដ្ឋាភិបាលដួលរលំនៅទីក្រុងកាប៊ុល ដើម្បីសម្រេចរចនាសម្ព័ន្ធនៃរដ្ឋាភិបាលថ្មី ខណៈក្រុមអ្នកវិភាគមួយចំនួនគិតថាចលនាតស៊ូនេះនឹងមិនអាចតតាំងនឹងតាលីបង់បានរយៈពេលវែងទេ បើគ្មានជំនួយពីខាងក្រៅ។ ប្រភព៖ VOA News
-
គ្មានមេដឹកនាំបស្ចិមប្រទេសណាម្នាក់ ធ្លាប់បានធ្វើដំណើរទៅប្រទេស ចិន ច្រើនដង ដូចអ្នកស្រី Merkel ទេ លោកស្រីបានទៅ ប្រទេសចិន ១២ដង ក្នុងរយៈពេល ១៦ឆ្នាំ នៃការធ្វើជាអធិការបតីអាល្លឺម៉ង់ 🇩🇪

-
ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា រុស្ស៊ី 🇷🇺 នងមិនទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានឡើយ ដោយហេតុព្រួយបារម្ភថាអាចមានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកសុំសិទ្ធិជ្រកកោន

មេដឹកនាំរុស្សីរូបនេះបានស្ដីបន្ទោសប្រទេសលោកខាងលិចចំពោះការដាក់ជនភៀសខ្លួនអាហ្វហ្កានីស្ថាននៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្សី ដោយលើកឡើងថា ប្រទេសលោកខាងលិចបញ្ជូនជនភៀសខ្លួនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសដទៃ ប៉ុន្ដែពួកគេត្រូវរងចាំដល់មានទិដ្ឋាការរៀបរយទើបអាចរស់នៅក្នុងទឹកដីប្រទេសលោកខាងលិចបាន ដែលនេះជាវិធីសាស្ត្រដ៏អាម៉ាស់មួយ ដើម្បីដោះស្រាយបញ្ហា។ មានជនភៀសខ្លួនជាច្រើនមកពីអាហ្វហ្កានីស្ថាន ក្រោយពេលតាលីបង់ដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល។ អាមេរិកបានចរចាជាមួយប្រទេសមួយចំនួនឱ្យទទួលយកជនភៀសអាហ្វហ្កានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធជ្រកកោនកំពុងរៀបចំទិដ្ឋាការជូនពួកគេ។ ប្រភព៖ New York Post
-
សមាគមជាតិកាកបាទក្រហមចិនផ្តល់វ៉ាក់សាំង Sinopharm ចំនួន ១០ម៉ឺនដូស ជូនកាកបាទក្រហមកម្ពុជា

-
ស្ត្រីជនជាតិអាហ្វហ្កានីស្ថានម្នាក់បានសម្រាលកូនជោគជ័យ បន្ទាប់ពីយន្តហោះជម្លៀសមនុស្សរបស់យោធាអាមេរិកចុះចតនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២១ សីហាកន្លងទៅ

-
រកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៧នាក់ នៅខេត្តស្វាយរៀង
