-
វ៉ាក់សាំង Sinopharm ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់ចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ សីហា ២០២១

-
លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong៖ ខ្ញុំបានជម្រាបទៅកាន់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris រួចហើយថា យើងបានដឹងអំពីដំណើរការជម្លៀសមនុស្សដោយអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយសិង្ហបុរីនឹងផ្តល់ឱ្យអាមេរិកនូវការប្រើប្រាស់យន្តហោះ A330 RSAF MRTT ដើម្បីជួយដល់ដំណើរការជម្លៀសនោះ។ លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris។ យន្តហោះយោធា A330 RSAF MRTT របស់កងទ័ពអាកាសសិង្ហបុរី មានសមត្ថភាពអាចដឹកមនុស្សបាន ២៦៦នាក់ ឬជាទំនិញបាន ៣៧តោន។ លោកស្រី Harris កំពុងធ្វើទស្សនៈកិច្ចនៅសិង្ហបុរីរយៈពេលបីថ្ងៃ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺកំពុងព្យាយាមប្រមូលផ្តុំកម្លាំងដើម្បីទប់ឥទ្ធិពលចិន។ ប្រភព៖ The Straits Times
-
ក្តីប្រាថ្នាកម្ពុជា!

១. ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេស។ ២. បច្ចុប្បន្ន ភាពជោគជ័យរបស់ជាតិមួយផ្អែកលើមូលដ្ឋានចំនួន៤ នៃលទ្ធផលអប់រំគឺ ចំណេះដឹង សមត្ថភាព អត្តចរិត និងសុខុមាលភាពរបស់ប្រជាជន។ ៣. ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងឯកភាពជាតិ ព្រោះវាផ្តល់ឱ្យបុគ្គលនូវឱកាសដើម្បីកែលម្អជីវិត និងជាការសិក្សាអស់មួយជីវិត ព្រមទាំងទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ។ ៤. លទ្ធិប្រជាធិបតេយ្យនឹងត្រូវពង្រឹងបានយ៉ាងល្អនៅលើមូលដ្ឋាននៃពលរដ្ឋដែលមានការអប់រំ។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានចំណេះដឹងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងជនជាតិភាគតិច និងការចេះទទួលយកនូវភាពខុសគ្នា វានឹងធ្វើកម្ពុជាសម្រេចបានបំណងប្រាថ្នារួមសំរាប់អនាគតកម្ពុជា។ ៥. តាមរយៈសេចក្តីប្រាថ្នាទាំងនេះ អត្តសញ្ញាណជាតិរួម និងឯកភាពជាតិនឹងត្រូវបានចាក់គ្រឹះរឹងមាំ។ ៦. តាមរយៈការអប់រំ សេចក្តីប្រាថ្នារបស់យើងម្នាក់ៗនឹងរួមបញ្ចូលគ្នាជាធ្លុងមួយ ជាប្រទេសកម្ពុជាតែមួយ ដែលពោរពេញដោយចំណេះដឹង និងវិបុលភាព ព្រមទាំងប្រជាពលរដ្ឋដែលខ្លាំងពូកែរឹងមាំ។ ប្រភព៖ Sann Vathana 📷 Online
-
ថ្ងៃនេះជាខួបគំរប់ ៨៨ឆ្នាំរបស់ លោកតា ស៊ិន ស៊ីសាមុត

-
សូមអភិបាលរាជធានី-ខេត្តទាំងអស់រៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី១ និងទី២ ដល់ពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ ដោយគោលការណ៍ស្ម័គ្រចិត្ត

-
លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥

លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥ ប៉ុន្មានម៉ោងមុនអាមេរិកដកទ័ពពីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖ “ឯកឧត្តម និង ប្រិយមិត្ត! ខ្ញុំសូមអរគុណដោយស្មោះនូវសារលិខិតរបស់លោក ដែលផ្តល់ដល់ខ្ញុំកន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញទៅដោយកំសាករបៀបនេះឡើយ។ ចំពោះរូបលោក និងមហាប្រទេសលោក ខ្ញុំមិនដែលជឿមួយស្របក់ណាឡើយថា លោកបោះបង់ចោលប្រជាជនមួយដែលបានជ្រើសរើសសេរីភាព។ លោកមិនព្រមទទួលការពារយើងខ្ញុំ យើងខ្ញុំមិនអាចធ្វើអ្វីបានទេ។ លោកចាកចេញទៅ ខ្ញុំប្រសិទ្ធិពរជូនលោក និងប្រទេសលោកឱ្យជួបតែសុភមង្គលនៅក្រោមមេឃ។ ប៉ុន្តែសូមលោកចងចាំថា ទោះខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសខ្ញុំដែលខ្ញុំស្រឡាញ់ក៏ដោយចុះ ព្រោះយើងទាំងអស់គ្នាកើតមកនឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខាន។ ខ្ញុំបានប្រព្រឹត្ត កំហុសតែមួយគត់ គឺជឿលើលោក និងជឿលើអាមេរិក។ សូមឯកឧត្តមប្រិយមិត្ត ទទួល នូវមនោសញ្ចេតនា ស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។ សិរិមតៈ” ទ្រង់សិរិមតៈត្រូវបានខ្មែរក្រហមសម្លាប់នៅថ្ងៃទី២០ មេសា ១៩៧៥។ 🎥 Jim Laurie, DTIF/DC-Cam
-
របាយការណ៍នៅថ្ងៃទី២២ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ របួសធ្ងន់ ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៤១០ករណី និងជាសះស្បើយ ៥៣៧នាក់។ អ្នកឆ្លងសរុប ៨៩.៦៤១នាក់ អ្នកជាសះស្បើយ ៨៥.៦១៨នាក់ អ្នកស្លាប់ ១.៨០៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២២២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤១៤នាក់ ឃាត់យានយន្ត ៦៨គ្រឿង ឃាត់ម៉ូតូ ១២៦គ្រឿង ពិន័យជាប្រាក់ ៤.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
យោធិនភូមិភាគ១ គ្រោងដាំកូនដើមអាកាស្យាចំនួន ១លានដើម ដោយប្រើប្រាស់ពូជអាកាស្យាថ្មីដើម្បីចូលរួមស្ដារព្រៃឈើ និងបង្កើតជម្រើសថ្មីដើម្បីច្នៃជារបស់របរប្រើប្រាស់ជូនប្រជាជនខ្មែរ

-
វីដេអូឯកសារ៖ កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកនយោបាយ អធិបតេយ្យ និងឯករាជ្យពីប្រទេសដទៃ
