-
ច្នៃស្លឹកទ្រាំងធ្វើជាសាស្រ្តាស្លឹករឹត

-
មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី

មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី ខណៈមានការរាយការណ៍ថាលោកកំពុងសម្លឹងមុខតំណែងប្រធានាធិបតីសំរាប់ខ្លួនផ្ទាល់។ លោក Baradar គឺជាមេដឹកនាំមានសមត្ថភាពទាំងក្នុងនយោបាយ និងក្នុងសឹក ហើយត្រូវបានចាត់ទុកជាមុខមាត់សាធារណរបស់តាលីបង់។ ភាពជោគជ័យធំបំផុតរបស់លោកមិនបានកើតឡើងនៅលើសមរភូមិទេ គឺនៅលើតុចរចា។ នៅទីក្រុងដូហា លោកបានដឹកនាំក្រុមតាលីបង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាលលោក Donald Trump ដោយគ្មានការចូលរួមពីតំណាងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ការចរចានេះបានឈានដល់កិច្ចព្រមព្រៀងដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន និងការយល់ព្រមចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ប៉ុន្តែការចរចាសន្តិភាពនេះបានជាប់គាំង ហើយកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យក្រុមតាលីបង់រឹបអូសយករដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថានហើយទម្លាក់រដ្ឋាភិបាល បន្ទាប់ពីការវាយលុកទូទាំងប្រទេស។ គេរំពឹងថា លោក Baradar នឹងដឹកនាំការចរចារវាងក្រុមតាលីបង់ និងសមាជិករដ្ឋាភិបាលធ្លាក់ពីអំណាច សំរាប់ការបង្កើតរដ្ឋាភិបាលថ្មីដែលធានាការគោរពសិទ្ធមនុស្ស សិទ្ធស្ត្រី និងលើកលែងទោសជូនមន្ត្រី និងទាហានរដ្ឋាភិបាលធ្លាក់ពីអំណាច។ ប្រភព៖ New York Post
-
កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួមមានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine

កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួមមានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine កាលពីថ្ងៃទី១៥ សីហា ក្រោមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG)។ លោក Sithu Aung Myint ជាស្មេរនៃសារព័ត៌មាន Frontier Myanmar និងជាអ្នកអត្ថាធិប្បាយនៃវិទ្យុវីអូអេភាសាភូមា បានសរសេររិះគន់យោធាមីយ៉ាន់ម៉ាយ៉ាងចាស់ដៃ និងសរសេរញុះញង់អុជអាលឱ្យមន្ត្រីរដ្ឋាភិបាលចូលចលនាមិនស្ដាប់បង្គាប់ស៊ីវិល (CDM) ព្រមទាំងសរសេរគាំទ្រក្រុមរដ្ឋាភិបាល NUG និងក្រុមតំណាងសភា CRPH ដែលយោធាចាត់ទុកថាជាអង្គការភេរវកម្ម។ រីឯអ្នកនាង Htet Htet Khine ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance) និងធ្វើការឱ្យសារព័ត៌មាន BBC ភាសាភូមាត្រូវបានអាជ្ញាធរយោធាចោទប្រកាន់ថា បានផ្ដល់កន្លែងសំណាក់ឱ្យលោក Sithu Aung Myint ហើយក៏ធ្វើជាការីនិពន្ធស្ម័គ្រចិត្តឱ្យវិទ្យុ Federal FM ដែលជាវិទ្យុរបស់ខាង NUG។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអះអាងថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានចាប់អ្នកកាសែតសរុប…
-
ផ្តិល និងកែវប្រាក់រំលេចដោយក្បូរក្បាច់រចនាខ្មែរដ៏ពិសដ្ឋ

-
ផ្សារក្តាម ខេត្តកែប 🇰🇭

-
របាយការណ៍នៅថ្ងៃទី២១ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៦នាក់។ ២. កូវីដ ៤៩៦ករណី និងជាសះស្បើយ ៥៧៥នាក់។ អ្នកឆ្លងសរុប ៨៩.២៣១នាក់ អ្នកជាសះស្បើយ ៨៥.០៨១នាក់ អ្នកស្លាប់ ១.៧៩២នាក់ ៣. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៥២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៧៤នាក់ ឃាត់យានយន្ត ៣៣គ្រឿង ឃាត់ម៉ូតូ ៩០គ្រឿង ពិន័យជាប្រាក់ ២.៦០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
គិតត្រឹមថ្ងៃទី២១ សីហា ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី Delta សរុប ៩៩៩នាក់

-
ជីវចម្រុះក្នុងបាតសមុទ្រនៃកោះអាចម៍សេះ ខេត្តកែប 🐡

-
បុណ្យសែនក្បាលទឹក 👻
