-
👏👏👏

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ Delta ៨៣៦នាក់ ចាប់ពីថ្ងៃទី៣១ មីនា ដល់១៩ សីហា

-
សុន្ទរកថាសម្ដេចតេជោក្នុងកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស”

-
ឯកសារពិសេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស”

-
បាឋកថាពិសេស “យុវជន និងសង្គមឌីជីថល” ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ ធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២១

-
ហេតុអ្វីកងទ័ពអាហ្វហ្កានីស្ថានអត់មានគីឡូវៃជាមួយក្រុមឧទ្ទាមតាលីបង់?

កត្តាទី១៖ ទាហានអាហ្វហ្កានីស្ថាន ដែលគេហៅថាទាហានខ្មោច ghost soldiers មានតែឈ្មោះក្នុងបញ្ជី អត់មានកម្លាំងពិតប្រាកដ។ ៥០-៧០% នៃកងកម្លាំងសន្ដិសុខ មានតែឈ្មោះបើកប្រាក់ខែ តែមិនបានបំពេញតួនាទី។ សព្វថ្ងៃ គេរាយការណ៍ថាកងទ័ពអាហ្វហ្គានីស្ថានមានជាង ៣០០.០០០នាក់ នៅលើក្រដាស បុន្តែមនុស្សអត់ដឹងនៅទីណាទេ។ កត្តាទី២៖ កងកម្លាំងអាហ្វហ្កានីស្ថានបាក់ទឹកចិត្តក្រោយអាមេរិកប្រកាសដកទ័ព។ ការដកទ័ពលឿនរហ័សពេករបស់អាមេរិកធ្វើឱ្យការចុះខ្សោយផ្នែកឡូជីស្ទីក និងការគាំទ្រផ្នែកអាកាស។ ក្រុមយោធាអាហ្វហ្កានីស្ថានអនុញ្ញាតឱ្យក្រុមឧទ្ទាមតាលីបង់ចូលកាន់កាប់ស្រុកដោយមិនចាំបាច់ប្រយុទ្ធ។ ការណ៍នេះបានធ្វើឱ្យសព្វាអាវុធទំនើបៗបំពាក់ដោយអាមេរិកធ្លាក់ក្នុងដៃតាលីបង់។ កត្តាទី៣៖ អំពើពុករលួយដែលចាក់ឬសជ្រៅក្នុងថា្នក់ដឹកនាំអាហ្វហ្កានីស្ថាន។ ទ័ពអាហ្វហ្កានីស្ថានខ្លះ អត់បានទទួលប្រាក់ខែទេ ផ្ទុយទៅវិញពួកគេទទួលប្រាក់ពីតាលីបង់។ ការចុះចាញ់ដោយសន្តិវិធីនៃក្រុមយោធាក្នុងខេត្តមួយចំនួនបានលើកទឹកចិត្តឱ្យមេបញ្ជាការផ្សេងទៀតធ្វើតាម។ 🎥 CRUX
-
យោងតាមការវិភាគរបស់មន្រ្តីយោធា និងភូគព្ភវិទូអាមេរិកនៅឆ្នាំ២០១០ អាហ្វហ្កានីស្ថានមានធនធានរ៉ែច្រើនសន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់ជាង ១ទ្រីលានដុល្លារ

យោងតាមការវិភាគរបស់មន្រ្តីយោធា និងភូគព្ភវិទូអាមេរិកនៅឆ្នាំ២០១០ អាហ្វហ្កានីស្ថានមានធនធានរ៉ែច្រើនសន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់ជាង ១ទ្រីលានដុល្លារ ហើយឥឡូវនេះបានធ្លាក់ចូលក្នុងដៃតាលីបង់ហើយ។ អាហ្វហ្កានីស្ថានមានធនធានរ៉ែលោហៈលីចូមធំជាងគេបំផុតនៅលើពិភពលោក ដែលអាចប្រកួតប្រជែងជាមួយប្រទេសបូលីវី 🇧🇴។ លីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយដែលអាចសាកបាន និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។។ តាលីបង់ ប្រហែលជាសម្រេចចិត្តទាញយកធនធានធម្មជាតិទាំងនេះ ដើម្បីបង្កើនទ្រព្យសម្បត្តិ និងការគ្រប់គ្រងលើអាហ្វហ្កានីស្ថានទាំងមូល។ ចិន ប៉ាគីស្ថាន និងឥណ្ឌាអាចនឹងចូលចែចូវតាលីបង់ដើម្បីរុករក និងផលិតធនធានរ៉ែនៅអាហ្វហ្កានីស្ថាន។ 🎥 CRUX
-
របាយការណ៍នៅថ្ងៃទី១៩ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៤. កូវីដ ៥១៩ករណី និងជាសះស្បើយ ៥៥៣នាក់។ អ្នកឆ្លងសរុប ៨៨.២៤២នាក់ អ្នកជាសះស្បើយ ៨៣.៨៥១នាក់ អ្នកស្លាប់ ១.៧៦២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៤៧១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៩៤៧នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ១៩៧គ្រឿង ឃាត់ម៉ូតូ ២៥៣គ្រឿង ពិន័យជាប្រាក់ ៤២.៦០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២០ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ចម្លាក់ក្បាច់ខ្មែរលើសម្ភារៈប្រើប្រាស់នានា
