-
សារព័ត៌មានចិននៅកម្ពុជាមាន តែចិនមិនបានផ្សាយតែពីភាពអវិជ្ជមានកម្ពុជាដូចអាមេរិកទេ

-
ស្វាកន្ទុយស ប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ប្រទះឃើញក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី 🐵

-
១៩ សីហា ២០២១

១. សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ខាងមុខ – FN ២. កម្ពុជាកំពុងឆ្ពោះទៅការសម្រេចបានកំណើនផលិតផលសរុបក្នុងស្រុកប្រមាណជាង៦% ក្នុងឆ្នាំក្រោយ ដោយសារយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងរបស់កម្ពុជាមានការរៀបចំបានល្អ និងអនុវត្តបានទាន់ពេលវេលា – ខ្មែរថាមស៍ ៣. ២ខែខាងមុខ ក្រសួងប្រៃសណីយ៍ត្រៀមនាំចូលឧបករណ៍តេស្តរហ័សឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនិក ឱសថស្ថាន ដោយនឹងលក់ក្នុងតម្លៃដើម – ភ្នំពេញបុស្តិ៍ ៤. អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ថាការសម្រេចចិត្តភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល គឺមានការប្រឹក្សាយោបល់ជាមុនពីក្រុមមន្ត្រីនៃរដ្ឋាភិបាលរបស់លោក និងដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាម – Reuters ៥. ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងឱ្យកងទ័ពអាមេរិកបន្តស្ថិតនៅក្នុងអាហ្វហ្កានីស្ថានរហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ – AP
-
អភិបាលរាជធានី លោក ឃួង ស្រេង បានអះអាងថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរមួយប៉ុណ្ណោះ

ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ សីហា ២០២១ ដែលក្នុងនោះមានដូចជា៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។ ១៩ សីហា ២០២១ ប្រភព៖ FN
-
វិបត្តិនយោបាយម៉ាឡេស៊ីអាចជះផលប៉ះពាល់ធំដល់សេដ្ឋកិច្ចក្នុងរយៈពេលខាងមុខ ខណៈជំងឺកូវីដ១៩នៅតែបន្ដជាបញ្ហាដ៏ធំ

វិបត្តិនយោបាយម៉ាឡេស៊ីអាចជះផលប៉ះពាល់ធំដល់សេដ្ឋកិច្ចក្នុងរយៈពេលខាងមុខ ខណៈជំងឺកូវីដ១៩នៅតែបន្ដជាបញ្ហាដ៏ធំ។ នេះបើតាម CNA ថ្ងៃទី១៨ សីហា។ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យម៉ាឡេស៊ី Sunway លោក Yeah Kim Leng បានមានប្រសាសន៍ថា ប្រសិនបើមិនដោះស្រាយបញ្ហានយោបាយឱ្យបានឆាប់នោះទេ អស្ថិរភាពនយោបាយអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនៅរយៈពេលមធ្យម និងរយៈពេលវែង ដោយសារតែសហគ្រិន វិនិយោគិននានា នឹងចាកចេញពីម៉ាឡេស៊ី ឬផ្លាស់ប្ដូរទិសដៅទោកាន់ប្រទេសផ្សេងៗ ដូចជាវៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ជំនួញ និងធុរកិច្ចនានានៅម៉ាឡេស៊ីត្រូវតែដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងបញ្ហានានា ដែលកើតចេញពីវិបត្តិកូវីដ១៩ វិបត្តិនយោបាយ និងស្ថានភាពសេដ្ឋកិច្ច ដែលនឹងវិវត្តក្នុងរយៈពេល ១-២ឆ្នាំខាងមុខនេះ។ ប្រភព៖ CNA
-
រដ្ឋាភិបាលគុយបា 🇨🇺 ដាក់ចេញនូវបទប្បញ្ញត្តិថ្មីស្តីពីការប្រើប្រាស់បណ្តាញសង្គម និងអ៊ីនធឺណិត បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ

រដ្ឋាភិបាលគុយបា 🇨🇺 ដាក់ចេញនូវបទប្បញ្ញត្តិថ្មីស្តីពីការប្រើប្រាស់បណ្តាញសង្គម និងអ៊ីនធឺណិត បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំមិនធ្លាប់មានជុំវិញបញ្ហាកង្វះស្បៀងអាហារ និងថ្នាំពេទ្យ និងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។ វីដេអូ និងរូបភាពជាច្រើននៃការធ្វើបាតុកម្ម បានរីករាលដាលពាសពេញប្រទេសយ៉ាងឆាប់រហ័សបន្ទាប់ពីបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលជំរុញឱ្យអ្នកគាំទ្រចូលរួមកាន់តែច្រើន។ រដ្ឋាភិបាលក៏បានចេញក្រឹត្យថ្មីដែលចែងថា សកម្មភាពញុះញង់ “ផ្លាស់ប្តូរសណ្តាប់ធ្នាប់សាធារណៈ” គឺជាឧក្រិដ្ឋកម្ម ហើយបញ្ជាឱ្យអ្នកផ្តល់អ៉ីនធឺណិតបិទអ្នកប្រើប្រាស់ដែល “ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬធ្វើឱ្យប៉ះពាល់ដល់រូបភាពរបស់រដ្ឋ”។ អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងលោក Wilfredo González បានបញ្ជាក់ថា បទបញ្ជាថ្មីនេះបង្កើតឡើងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពរបស់ប្រជាជនគុយបា ខណៈនាយកប្រចាំតំបន់អាមេរិកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលោក José Miguel Vivanco បាននិយាយថា ក្រឹត្យនេះគឺជាវិធានការមួយដើម្បីរឹតបន្តឹងការក្ដោបក្តាប់របស់រដ្ឋាភិបាលលើអ៉ីនធឺណិត។ ប្រភព៖ BBC
-
ពិភពលោកតម្រង់ក្បាលមកអាស៊ី អាស៊ីតម្រង់ក្បាលទៅកាន់ពិភពលោក

-
រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង

-
ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ

ស្របពេលដែលអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានលោកស្រី Tsai Ing-wen បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា៖ “ជម្រើសតែមួយគត់របស់តៃវ៉ាន់គឺ ធ្វើខ្លួនឯងឱ្យមានភាពខ្លាំងជាងមុន មានសាមគ្គីភាពរឹងមាំជាងមុន និងត្រូវមានឧត្តមគតិក្នុងការការពារខ្លួនឯង ក៏ដូចជាការធ្វើឱ្យវត្តមានរបស់តៃវ៉ាន់មានន័យសម្រាប់សហគមន៍អន្តរជាតិ” លោកស្រីសង្កត់ធ្ងន់ថា៖ “ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ”។ តៃវ៉ាន់ជាដែនដីមួយប្រៀបបីដូចជារដ្ឋ ឯករាជ្យមួយ តែនៅលើឆាក់អន្តរជាតិរដ្ឋាភិបាលចិនដីគោកចាត់ទុកដែនដីនេះជាខេត្តមួយរបស់ខ្លួន។ ប្រភព៖ CNA
-
នៅស្រុកស្រែអំបិល ខេត្តកោះកុង
