-
១៨ សីហា ២០២១

១. សម្តេចតេជោ ហ៊ុន សែន៖ ការប្រមូល ទិញមៀន ត្រូវទិញពីកសិករក្រីក្រ ដែលដាំមៀន ដោយផ្ទាល់ មិនមែនទិញពីចំការមៀនរបស់មន្ត្រី ឬរបស់ ឧកញ៉ាទេ – កោះសន្តិភាព ២. ក្រសួងកសិកម្ម និង ពាណិជ្ជកម្ម មិនអនុញ្ញាតឲ្យនាំជ្រូករស់មួយលានក្បាល មកផ្គត់ផ្គង់នៅទីផ្សារនៅក្នុងស្រុក ដោយជំរុញឱ្យក្រុមហ៊ុនដែលបានដាក់ស្នើឱ្យបង្វែរទុនមកវិនិយោគវិញ – រស្មីកម្ពុជា ៣. ឆ្នាំក្រោយ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងកើនប្រមាណ ៤.៨% ដោយសារស្ថានភាពកូវីដ១៩មានភាពធូរស្រាល នៅពេលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញផ្ទៃប្រទេសនៅចុងឆ្នាំ២០២២ – ខ្មែរថាមស៍ ៤. ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះ ចំណាយពេល ៥២ម៉ោង ទើបអាចគ្រប់គ្រងភ្លើងឆេះព្រៃដែលកើតឡើងនៅក្បែរទីក្រុងហ៊្សេរុយសាឡិម របស់អុីស្រាអែលទាំងស្រុង ខណៈភ្លើងឆេះព្រៃនេះមានទំហំលើស ១៧០០ ហិកតា – Al Jazeera ៥. រដ្ឋាភិបាលអង់គ្លេស ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានរហូតដល់ ២០.០០០នាក់ ក្នុងរយៈពេល ៥ ឆ្នាំ និងអំពាវនាវឱ្យប្រទេសដទៃទៀតជួយដល់កិច្ចប្រឹងប្រែងនេះ – RT
-
ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ កាលចុងសប្ដាហ៍មុន ត្រូវបានប៉ាគីស្ថានចាត់ទុកថា ជាការបដិសេធចំពោះដំណើរផ្សងព្រេង របស់អាមេរិក

ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ កាលចុងសប្ដាហ៍មុន ត្រូវបានប៉ាគីស្ថានចាត់ទុកថា ជាការបដិសេធចំពោះដំណើរផ្សងព្រេង របស់អាមេរិក និង ជាជំហានឆ្ពោះទៅរកគោលបំណង សន្តិសុខជាតិសំខាន់បំផុត របស់ខ្លួនក្នុងការបញ្ឈប់ការរីករាលដាល ឥទ្ធិពលរបស់ឥណ្ឌា។ ប៉ុន្តែ អ្នក វិភាគ ជា ច្រើន បាន គិត ថា ការ ឡើង កាន់ អំណាច របស់ តាលីបង់ អាច នៅ បង្ក ឱ្យ មាន ផល ប៉ះពាល់ មួយ ចំនួន ចាប់ ពី ការ កើន ឡើង នូវ លំហូរ ជនភៀសខ្លួន ឆ្លង ព្រំដែន រហូត ដល់ ការ ងើប ឡើង វិញ នៃ អំពើ ភេរវកម្ម ដោយ ក្រុម…
-
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម

ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។ នេះបើតាម BBC ថ្ងៃទី១៧ សីហា ការកាន់កាប់អាហ្វហ្កានីស្ថានបានយ៉ាងឆាប់រហ័ស បង្កើតបញ្ហាប្រឈមថ្មីទាក់ទងនឹងមាតិកាលើបណ្ដាញសង្គម។ ហ្វេសប៊ុកនឹងចាត់ចែងក្រុមអ្នកជំនាញអាហ្វហ្កានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ដើម្បីត្រួតពិនិត្យមាតិកាដែលពាក់ព័ន្ធនឹងក្រុមនេះ។ ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម “សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ” និងអនុវត្តគោលនយោបាយនេះចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ផងដែរ។ ប្រភព៖ BBC
-
នុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch

អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch ដើម្បីឃ្លាំមើលការគោរពរបស់អតីតសហភាពសូវៀត ចំពោះកិច្ចព្រមព្រៀងទីក្រុង Helsinki ឆ្នាំ១៩៧៥ ព្រមទាំងដើម្បីត្រួតពិនិត្យ និងរិះគន់វាយប្រហារលើអ្វីដែលត្រូវបានចាត់ទុកថាជា បទឧក្រិដ្ឋផ្សេងៗ ប្រព្រឹត្តដោយអតីតសហភាពសូវៀត និងសម្ព័ន្ធមិត្ត។ ហេតុនេះហើយ វាបានឈានទៅរកការប្រកួតប្រជែងមនោគមន៍វិជ្ជាសង្រ្គាមត្រជាក់ រយៈពេលរាប់ទសវត្សរ៍ ដែលអនុវត្តដោយអង្គការមួយស្ថិតក្រោមស្លាកឈ្មោះ ជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ HRW ត្រូវបានបង្កើតឡើងដោយផ្អែកលើមនោគមន៍វិជ្ជា និងការឃោសនានយោបាយ។ ជាក់ស្តែងអង្គការ HRW គឺជាអនុផលនៃសង្រ្គាមត្រជាក់ ហើយអង្គការនេះគួរតែលែងមានមូលហេតុអ្វីត្រូវបន្តប្រតិបត្តិការទៀតឡើយ ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់ទៅ។ ✍🏽-សួស យ៉ារ៉ា អានលម្អិត៖ https://admin.amskh.co/?p=528331
-
មតិប្រជាជន

-
ទិដ្ឋភាពជនជាតិអាហ្វហ្កានីស្ថានតោងតាមយន្តហោះអាមេរិកដែលកំពុងចាកចេញយ៉ាងលឿន ហើយចុងក្រោយបែរជាត្រូវធា្លក់ពីលើអាកាស

ទិដ្ឋភាពជនជាតិអាហ្វហ្កានីស្ថានតោងតាមយន្តហោះអាមេរិកដែលកំពុងចាកចេញយ៉ាងលឿន ហើយចុងក្រោយបែរជាត្រូវធា្លក់ពីលើអាកាស គឺជាការរំលឹកថា “អាមេរិកលែងជាដៃគូដែលអាចទុកចិត្តបានទៀតហើយ។” ជនជាតិអាហ្វហ្កានីស្ថានគ្មានជម្រើសអ្វីក្រៅពីបម្រើប្រយោជន៍ឱ្យកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តណាតូអំឡុងពេលដែលប្រទេសខ្លួនស្ថិតក្រោមការកាន់កាប់របស់បរទេស។ ដោយឡែក អ្នកដែលនៅមានជម្រើសដូចជាមេដឹកនាំចិនតៃវ៉ាន់ លោកស្រី Tsai Ing-wen គួរគិតពិចារណាឡើងវិញ។ ប្រភព៖ PandaPaws 🐾
-
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា ក្រុមតាលីបង់មិនមានបំណងសងសឹកទេ

-
ជក់មើលអាហ្វហ្កានីស្ថាន ភ្លេចមើលហៃទី 🇭🇹

-
ក្រុមប្រយុទ្ធតាលីបង់ជិះឡានបុកគ្នាកំសាន្តលេង បន្ទាប់ពីវាយបានរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន

-
ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍ ភឺន ផល្លា ដែលបានចាក់ដីលុបចូលទៅក្នុងអូររកា
