Category: One-Minute

  • យើងទៅអាហ្វហ្កានីស្ថានជាង ២០ឆ្នាំមុនដោយមានគោលដៅច្បាស់លាស់មួយ គឺកំចាត់ចោលអ្នកដែលវាយប្រហារយើងនៅថ្ងៃទី១១ កញ្ញា ២០០១

    យើងទៅអាហ្វហ្កានីស្ថានជាង ២០ឆ្នាំមុនដោយមានគោលដៅច្បាស់លាស់មួយ គឺកំចាត់ចោលអ្នកដែលវាយប្រហារយើងនៅថ្ងៃទី១១ កញ្ញា ២០០១

    សូមបកប្រែជូន៖ យើងទៅអាហ្វហ្កានីស្ថានជាង ២០ឆ្នាំមុនដោយមានគោលដៅច្បាស់លាស់មួយ គឺកំចាត់ចោលអ្នកដែលវាយប្រហារយើងនៅថ្ងៃទី១១ កញ្ញា ២០០១ និងធានាថាក្រុមឧទ្ទាមអាល់កៃដា មិនអាចប្រើអាហ្វហ្កានីស្ថានជាមូលដ្ឋាន ដើម្បីវាយប្រហារយើងម្តងទៀត។ យើងបានសម្រេចគោលដៅនេះតាំងពីមួយទសវត្សរ៍មុន។ បេសកកម្មយើងមិនមែនកសាងប្រទេសជាតិឡើយ។

  • រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ១៧ សីហា ២០២១

  • មេដឹកនាំកំពូលតាលីបង់

    មេដឹកនាំកំពូលតាលីបង់

    Haibatullah Akhunzada មេដឹកនាំកំពូលរបស់តាលីបង់បច្ចុប្បន្ន អាយុ ៦០ឆ្នាំ ត្រូវបានក្រុមតាលីបង់ដាក់រហ័ស្សនាមឱ្យថា មេដឹកនាំដ៏ស្មោះត្រង់។ កន្លែងស្នាក់នៅពិតប្រាកដរបស់ Akhunzada មិនត្រូវបានក្រុមតាលីបង់ទម្លាយឱ្យដឹងនោះទេ ប៉ុន្តែ Akhunzada ធ្លាប់ត្រូវបានគេប្រទះឃើញកំពុងបង្រៀននៅឯវិហារអ៉ីស្លាមមួយ ក្នុងទីក្រុង Kuchlak ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន។ Mullah Abdul Ghani Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ បច្ចុប្បន្នគឺជាប្រមុខដឹកនាំការិយាល័យនយោបាយរបស់ក្រុមតាលីបង់ក្នុងទីក្រុងដូហា។ Baradar មានអាយុប្រហែល ៥៣ឆ្នាំ ជាមនុស្សម្នាក់ដែលអតីតមេដឹកនាំកំពូលតាលីបង់ Mullah Omar ទុកចិត្តជាទីបំផុត។ លោក Baradar ធ្លាប់ត្រូវបានកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងទីក្រុង Karachi ចាប់ខ្លួនកាលពីឆ្នាំ២០១០ ហើយដោះលែងវិញ នៅឆ្នាំ២០១៨។ Sirajuddin Haqqani មានតួនាទីដឹកនាំបណ្ដាញ Haqqani ដែលដែលត្រួតពិនិត្យហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិយោធារបស់ក្រុមតាលីបង់ ដែលឆ្លងកាត់ព្រំដែន។ សូមអានប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

  • គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita)

    គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita)

    គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita) ហើយជាមួយនឹងការអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ៧០% នៃចំនួនប្រជាជនសរុប (បូករួមទាំងកុមារ)។ កម្ពុជានឹងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរលឿនជាងបណ្តាប្រទេសជិតខាង។ កត្តាទាំងនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាទទួលបានកំណើន GDP ៦% នៅឆ្នាំ២០២២ ហើយបន្ថែមពីលើអត្ថប្រយោជន៍សុខភាព សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងស្ទុះងើបឡើងវិញលឿនជាងបណ្តាប្រទេសជាមិត្ត។ ខ្មែរធ្វើបាន 💪🏽🇰🇭 ដកស្រង់ពីខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

  • ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ១. កម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេមួយនៅក្នុងពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង ខណៈដែលទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយដែលទទួលបានចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ មនុស្សពេញវ័យប្រមាណ ៩៩% បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ២. កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។ ៣. កម្ពុជាជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបានចាប់ផ្តើមផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់កុមារ។ អានលម្អិត៖ https://admin.amskh.co/detail/526281

  • មេដាយអូឡាំពិកតូក្យូឆ្នាំ២០២០ បង្កើតឡើងដោយច្នៃពីឧបករណ៍អេឡិចត្រូនិកចាស់ៗ

    មេដាយអូឡាំពិកតូក្យូឆ្នាំ២០២០ បង្កើតឡើងដោយច្នៃពីឧបករណ៍អេឡិចត្រូនិកចាស់ៗ

    ដើម្បីបង្កើតមេដាយជាង ៥.០០០ទៅតាមតម្រូវការ គណៈកម្មាធិការរៀបចំបានបើកយុទ្ធនាការឱ្យប្រជាជនក្នុងប្រទេសជប៉ុនបរិច្ចាគទូរសព្ទចាស់ៗរបស់ពួកគេ។ ឧបករណ៍ទទួលបានពីការបរិច្ចាគមានជាង ៧៩ម៉ឺនតោន ដែលត្រូវបានយកមកដុតរំលាយ។ ដោយឡែក ការរចនានៃមេដាយគឺគោរពដល់ប្រពៃណីបុរាណនៃសិល្បៈហត្ថកម្មរបស់ជប៉ុន និងស្មារតីអូឡាំពិក។ ដោយឡែក ធនធានដែលយកមករៀបចំវេទិកាសំរាប់ថ្លែងសុន្ទរកថា ត្រូវបានផលិតពីកាកសំណល់ផ្ទះបាយ និងសំរាមក្នុងសមុទ្រ។ 🎥 Mashable

  • សេដ្ឋីជនជាតិស៊ុយអែត Johan Eliasch បានទិញព្រៃអាម៉ាហ្សូនចំនួន ៤០០.០០០ហិចតាពីក្រុមហ៊ុនកាប់ឈើក្នុងតម្លៃ ១៤.០០០.០០០ដុល្លារក្នុងគោលបំណងអភិរក្សតែមួយគត់

    សេដ្ឋីជនជាតិស៊ុយអែត Johan Eliasch បានទិញព្រៃអាម៉ាហ្សូនចំនួន ៤០០.០០០ហិចតាពីក្រុមហ៊ុនកាប់ឈើក្នុងតម្លៃ ១៤.០០០.០០០ដុល្លារក្នុងគោលបំណងអភិរក្សតែមួយគត់
  • ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ១. នៅលើផ្លូវដ៏លឿន និងការយកឈ្នះលើការប្រកួតប្រជែងវ៉ាក់សាំង៖ ដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ប្រកបដោយយុទ្ធសាស្ត្រ និងដែលបានអនុវត្តយ៉ាងឆាប់រហ័សបានធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេមួយនៅក្នុងពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង ខណៈដែលទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយដែលទទួលបានចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ មនុស្សពេញវ័យប្រមាណ ៩៩% បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ២. ការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់ខ្លាំងជាងបណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍជាច្រើន ដោយក្នុងនោះ កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។ ៣. ឥឡូវនេះ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបានចាប់ផ្តើមផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់កុមារ។ ៤. ភស្តុតាងផ្នែកសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា “អត្រាចាក់វ៉ាក់សាំងខ្ពស់នឹងធ្វើឱ្យវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យសុខភាពមានភាពប្រសើរឡើង ហើយប្រទេសកម្ពុជាក៏បាននិងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើន GDP ៦% នៅឆ្នាំ ២០២២ ផងដែរ”។ ៥. ការអនុវត្តដ៏គួរឱ្យកត់សម្គាល់តាំងពីដើមរហូតមកដល់ពេលនេះ និងការអនុវត្តយ៉ាងល្អិតល្អន់របស់កម្ពុជា ពាក់ព័ន្ធនឹងការផ្តល់វ៉ាក់សាំង៖ កម្ពុជាអាចនឹងសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងបានលើស ៨០% នៅត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខ ហើយកម្ពុជាក៏បាននិងកំពុងឈានទៅរកការសម្រេចបាននូវគោលដៅវ៉ាក់សាំងលឿនជាងបណ្តាប្រទេសជាមិត្តរហូតដល់ ១ឆ្នាំផងដែរ។ ៦. គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses…

  • ប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

    ប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

    កាប៊ុល៖ ក្រុមតាលីបង់បានប្រកាសថា សង្រ្គាមក្នុងប្រទេសអាហ្វហ្កានីស្ថាន បានបិទបញ្ចប់ហើយ បន្ទាប់ពីបានចូលកាន់កាប់វិមានប្រធានាធិបតីក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ស្របពេលប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីរបស់ពួកគេនឹងត្រូវប្រកាសឆាប់ៗនេះ។ ប៉ុន្តែសំណួរនៅត្រង់ថាតើមានប្រទេសណាខ្លះដែលនឹងទទួលស្គាល់ ក្រុមតាលីបង់ ស្របពេលបណ្ដាប្រទេសលោកខាងលិចមួយចំនួនធំ ដូចជាអាលឺម៉ង់បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីកាប៊ុល។ កាលពីជាង២០ឆ្នាំមុន សហរដ្ឋអាមេរិក ជាអ្នកផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ដោយផ្ទាល់ដៃ ហើយនៅ២០ឆ្នាំក្រោយ សហរដ្ឋអាមេរិកដដែលបានត្រឹមឈរមើលក្រុមតាលីបង់ឡើងកាន់អំណាច សាជាថ្មីនៅវិនាទីចុងក្រោយ។ តើក្រុមតាលីបង់ជានរណា? ក្រុម «តាលីបង់» ដែលមានន័យជាភាសាអារ៉ាប់ថា «កូនសិស្ស» ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូង នៃប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ Mullah Mohammad Omar ហើយក្រុមសកម្មប្រយុទ្ធរបស់ពួកគេត្រូវបានប្រមូលចេញពីចលនា Mujahedeen ដែលជាអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀត កាលពីទសវត្សរឆ្នាំ១៩៨០។ អាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនា Mujahedeen ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ខ្លួនក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺអតីតសហភាពសូវៀត។ សូវៀតនៅពេលនោះបានគាំទ្រមេដឹកនាំកុម្មុយនិស្ដអាហ្វហ្កានីស្ថាន ដែលបានដឹកនាំការធ្វើរដ្ឋប្រហារបង្ហូរឈាមទម្លាក់ប្រធានាធិបតី ដំបូងគេរបស់អាហ្វហ្កានីស្ថាន លោក Mohammad Daoud Khan ចេញពីអំណាចនៅឆ្នាំ១៩៧៨។ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៩…

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៥៦នាក់ ជាសះស្បើយ ៧១៦នាក់ ស្លាប់ ១៤នាក់ គិតត្រឹមថ្ងៃទី១៧ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៦.៥៩៧នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨១.៩១៨នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៧១៨នាក់