-
របាយការណ៍នៅថ្ងៃទី១៦ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ ៥៥៦ករណី និងជាសះស្បើយ ៧១៦នាក់។ អ្នកឆ្លងសរុប ៨៦.៥៩៧នាក់ អ្នកជាសះស្បើយ ៨១.៩១៨នាក់ អ្នកស្លាប់ ១.៧១៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១៩៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៥៤០នាក់ បញ្ជូនទៅតុលាការ ៨នាក់ ឃាត់យានយន្ត ១.១៦៦គ្រឿង ពិន័យជាប្រាក់ ១៤.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៧ សីហា ២០២១
-
បុកចចូត និងជ្រលក់ល័ក្ខតាមរបៀបប្រពៃណីនៅសហគមន៍តំបន់ការពារទេសភាពបឹងអន្លង់ព្រីង

-
នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

“អាមេរិក ចិន ជប៉ុន ឥណ្ឌា និងអូស្រ្តាលីជាដើម បាននឹងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់មេគង្គនេះ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងផលប្រយោជន៍រៀងៗខ្លួន។ តែតំបន់មួយនេះកំពុងតែជួបប្រទះនូវវិបត្តិនៃការគ្រប់គ្រងធនធានទឹក និងប្រឈមពីការលូកដៃចូលក្នុងបញ្ហាទាំងអស់នេះរបស់មហាអំណាចដើម្បីសម្ញែងនូវឥទ្ធិពល និងអំណាចរបស់ខ្លួន។ សូមស្តាប់ការបកស្រាយរបស់ លោក កឹម ដឿន សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) ១៧ សីហា ២០២១
-
ជីវចម្រុះនៅភ្នំត្នោត ខេត្តព្រះវិហារ

-
យោធាអាមេរិកជម្លៀសសត្វឆ្កែយោធា ខណៈអ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ត្រូវបានទុកចោល!

កន្លែងជាច្រើនត្រូវបានគេជួយសង្គ្រោះ ក្នុងពេលយន្តហោះយោធាអាមេរិក ជម្លៀសសត្វឆ្កែយោធាដែលបានបំពេញបេសកកម្មមានគ្រោះថ្នាក់រាប់មិនអស់ ក្នុងនាមជាអ្នកជំនាញហិតរកគ្រាប់បែក។ អ្នកសង្កេតការណ៍ខ្លះរិះគន់ការសម្រេចចិត្តនេះដោយយល់ថា ការជម្លៀសសត្វឆ្កែយោធាចេញទំនងជាមានសារៈសំខាន់ជាងជនជាតិអាហ្វហ្កានីស្ថានដែលបានធ្វើការឱ្យយោធាអាមេរិកទៅទៀត។ តើនោះជាការសម្រេចចិត្តត្រឹមត្រូវទេ? ប្រភព៖ RT
-
តំបន់មុំ៣ – កំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង📍

-
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុលលោក Nikita Ishchenko បាននិយាយថា “អ្វីដែលលេចធ្លោជាងគេគឺវិធីភៀសខ្លួនរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន

រថយន្ត០៤គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកដោយលុយសុទ្ធ បានយកមកអមដំណើរលោកប្រធានាធិបតី ខណៈលុយខ្លះទៀតត្រូវបង្ខំទុកចោលនៅតាមផ្លូវព្រោះដឹកមិនអស់។ មានរបាយការណ៍ផ្ទុយគ្នាអំពីកន្លែងដែល ប្រធានាធិបតី Mohammad Ashraf Ghani ភៀសខ្លួន។ អ្នកខ្លះថាទៅអ៊ូសបេគីស្ថាន 🇺🇿 ឬតាជីគីស្ថាន 🇹🇯 ខណៈអ្នកផ្សេងទៀតថាទៅប្រទេសអូម៉ង់ 🇴🇲។
-
១៦ សីហា ២០២១

១. ផលិតកម្មបារមី ចុះកិច្ចព្រមព្រៀងជាមួយផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group’s ADA Asia ដើម្បីនាំយកតន្ដ្រី និងសិល្បៈវប្បធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ – ថ្មីៗ ២. ប្រាក់ចំណូល សរុប របស់ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ មាន ជាង ៨៦ពាន់លានរៀល ក្នុង ត្រីមាស ទី២ ឆ្នាំ២០២១ កើនឡើង ១៣.៥៣% ធៀប នឹង ត្រីមាស ទី ២ ឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៣. អូស្ត្រាលីប្រកាសគាំទ្រការអភិវឌ្ឍពូជស្រូវក្រអូបថ្មី ដូចជាផ្ការំដួល និងផ្ការមៀត ខណៈវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង សហព័ន្ធស្រូវអង្ករ បានបង្កើតអង្ករក្រអូបប្រភេទថ្មី ដែលអាចដាំដុះបានគ្រប់ពេលវេលា ឱ្យតែមានទឹក – Swift News ៤. មន្ទីរបញ្ចកោណ សម្រេចបញ្ជូនទ័ពចំនួន១ពាន់នាក់ថែមទៀតទៅការពារអាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីសម្រួល និងការពារសុវត្ថិភាពដល់ការចាកចេញរបស់ប្រជាជនអាមេរិក…
-
លុយចាយមិនទាន់អស់ ងាប់យ៉ាងម៉េច? 😆

-
ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ

ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ ខណៈដែលមនុស្សជិត ១.៣០០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសថែមទាំងបានបំផ្លាញផ្ទះជាង ១៣.០០០ខ្នង។ ការរញ្ជួយដីបានវាយប្រហារភាគឦសាននៃតំបន់ Saint-Louis-du-Sud ដែលមានចម្ងាយប្រមាណជា ៩៦គីឡូម៉ែត្រពីកន្លែងរញ្ជួយចាស់ឆ្នាំ២០១០ ធ្វើឱ្យវិហារគ្រិស្តសាសនា សណ្ឋាគារ មន្ទីរពេទ្យ និងសាលារៀនខូចខាតយ៉ាងដំណំជាពិសេសនៅក្នុងតំបន់ និងនៅជុំវិញក្រុង Les Cayes។ នាយករដ្ឋមន្រ្តីហៃទីថ្មីលោក Ariel Henry ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែកាលពីថ្ងៃទី១៤ សីហា ហើយបានអំពាវនាវឱ្យប្រជាជនហៃទីបង្ហាញពីសាមគ្គីភាពបន្ទាប់ពីរញ្ជួយដី។ ប្រភព៖ Al Jazeera