-
គ្រាមួយនៅសៃហ្គន-Saigon moment ១៩៧៥ និងគ្រាមួយនៅកាប៊ុល-Kabul moment ២០២១

-
ទូទាត់ថ្លៃសង្គ្រាមអាមេរិកនៅអាហ្វហ្កានីស្ថាន

-
សេចក្តីថ្លែងការណ៍របស់លោក Donald Trump ប្រធានាធិបតីអាមេរិកទី៤៥ 🇺🇸

Joe Biden ធ្វើខុសលើគោលនយោបាយការបរទេស និងបញ្ហាជាច្រើនទៀត។ ការដកទ័ពចេញពីអាហ្វហ្កានីស្ថានធ្វើឱ្យបរាជ័យផែនការការពារប្រជាជន និងទ្រព្យសម្បត្តិអាមេរិក ព្រមទាំងបរាជ័យផែនការដែលធានាថាពួកតាលីបង់មិនអាចកាន់កាប់ស្ថានទូតអាមេរិក ឬបង្កើតមូលដ្ឋានមួយសំរាប់វាយប្រហារអាមេរិកសាជាថ្មី។ ពួកតាលីបង់លែងមានការភ័យខ្លាច ឬការគោរពចំពោះអាមេរិកទៀតហើយ។ វានឹងក្លាយជារឿងអាម៉ាស់មួយនៅពេលដែលពួកតាលីបង់លើកទង់ជាតិរបស់ពួកគេលើស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល។ នេះគឺជាការបរាជ័យទាំងស្រុងតាមរយៈភាពទន់ខ្សោយ អសមត្ថភាព និងភាពមិនស៊ីចង្វាក់គ្នានៃយុទ្ធសាស្ត្ររួម។
-
ប្រវត្តិសាស្ត្រនឹងចងចាំការចាកចេញរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន 🇦🇫 ទៅតាហ្ស៊ីគីស្ថាន ថាជាការបរាជ័យរបស់អាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក Biden

-
ហេតុអ្វីបានជាតាលីបង់អាចផ្តួលកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន 🇦🇫 ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃ បន្ទាប់ពីអាមេរិកដកទ័ព?

-
ជ្រូកកណ្តុរក្លាសេបង្កកនាំចូលខុសច្បាប់ពីប្រទេសថៃ ដឹកទៅលក់នៅភ្នំពេញ អាំងហើយ ជាតិណាស់ 😭 មួយក្បាល ១៥០-២០០ ដុល្លារ

-
ក្រុមតាលីបង់បានទទួលជ័យជំនះក្នុងការគ្រប់គ្រងប្រទេសអាហ្វនីស្ថានបានទាំងស្រុង ហេីយ នៅព្រឹកមុននេះបន្តិច

-
សម្បត្តិធម្មជាតិកម្ពុជា 🇰🇭

-
ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វ្កហ្កានីស្ថានវិញដោយទុកឱ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន

រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ អ្វីដែលគួរឱ្យអណោចអធមបំផុតនោះ គឺស្ត្រី និងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ អានអត្ថបទ៖ “ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឱ្យខ្មែរភ្លេចខ្លួន”
-
ត្រូវរួមគ្នាកំណត់ជោគវាសនារបស់ប្រទេសខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេសនោះឡើយ

អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួន តែមិនធ្វើជារណប ឬជាកូនអុកបរទេសឡើយ។ រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឱ្យជួយផ្តួលរម្លំរដ្ឋាភិបាលបច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស “ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ”។ អានអត្ថបទទាំងស្រុង