Category: One-Minute

  • ចងចាំប្រវត្តិសាស្រ្ត – remember history

    ចងចាំប្រវត្តិសាស្រ្ត – remember history
  • អាមេរិកវេចសម្ពាយរត់ចោលអាហ្វហ្វានីស្ថានដូចរត់ចោល លន់ នល់ សាជាថ្មី

    អាមេរិកវេចសម្ពាយរត់ចោលអាហ្វហ្វានីស្ថានដូចរត់ចោល លន់ នល់ សាជាថ្មី

    អានអត្ថបទដើម

  • លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

    លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

    ភ្នំពេញ៖ ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របស់សហរដ្ឋអាមេរិក» តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ សេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ១៨ មីនា ១៩៧០ ។…

  • វ៉ាសាប៊ិ ជាគ្រឿងទេសដ៏សំខាន់នៅក្នុងម្ហូបជប៉ុន ដូចជាស៊ូស៊ី សាស៊ីមិ មីសូបា និងអូចាហ្សឹកិ

    វ៉ាសាប៊ិ ជាគ្រឿងទេសដ៏សំខាន់នៅក្នុងម្ហូបជប៉ុន ដូចជាស៊ូស៊ី សាស៊ីមិ មីសូបា និងអូចាហ្សឹកិ

    ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

  • របាយការណ៍នៅថ្ងៃទី១៤ សីហា

    របាយការណ៍នៅថ្ងៃទី១៤ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ ៥៨៨ករណី និងជាសះស្បើយ ៧៤២នាក់។ អ្នកឆ្លងសរុប ៨៥.៤៤៨នាក់ អ្នកជាសះស្បើយ ៨០.៣៩៦នាក់ អ្នកស្លាប់ ១.៦៨៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១២៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៥៣៨នាក់ បញ្ជូនទៅតុលាការ ២៥នាក់ ឃាត់យានយន្ត ៩០៣គ្រឿង ពិន័យជាប្រាក់ ៣៧.៣០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៨៨នាក់ ជាសះស្បើយ ៧៤២នាក់ ស្លាប់ ១៧នាក់ គិតត្រឹមថ្ងៃទី១៥ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៥.៤៤៨នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨០.៣៩៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៦៨៣នាក់

  • អ្នកថតរូបនៅកម្ពុជា

    អ្នកថតរូបនៅកម្ពុជា

    ១. អ្នកជំនាញប្លង់ថតពីលើអាកាស Drone Pilot: Panharoth Kim – Artist/Photographer ២. អ្នកថតរូបកីឡា និងសិល្បៈ Sovanna Kem Photography ៣. អ្នកថតរូបសារព័ត៌មាន និងសិល្បៈ Remissa Mak ៤. អ្នកថតរូបធម្មជាតិ និងសិល្បៈ La Mo ៥. អ្នកថតរូបសារព័ត៌មាន: Ja Dina Photojournalist ៦. អ្នកថតរូបរថយន្ត និងម៉ូតូ: Vanna Sokheng ៧. អ្នកថតរូបពាណិជ្ជកម្ម និងសិល្បៈ Jerry Thai ៨. អ្នកថតរូបធម្មជាតិ និងសត្វព្រៃ: Thy Bun ៩. អ្នកជំនាញប្លង់ថតពីលើអាកាស Drone Pilot: Kimlong Meng – Photographer/Cinematographer ១០ .អ្នកថតរូបប្រវត្តិសាស្ត្រគុកទួលស្លែង: ញ៉ែម…

  • ប្រហែលក្មួយៗខ្លះឆ្ងល់ថាហេតុអីពេលនេះ ខ្មែរចំណាស់មួយចំនួនចាប់អារម្មណ៍ពីស្ថានភាពនៅអាហ្វហ្កានីស្ថានម្ល៉េះ?

    ប្រហែលក្មួយៗខ្លះឆ្ងល់ថាហេតុអីពេលនេះ ខ្មែរចំណាស់មួយចំនួនចាប់អារម្មណ៍ពីស្ថានភាពនៅអាហ្វហ្កានីស្ថានម្ល៉េះ?

    សូមជំរាបក្មួយៗថា ចំពោះខ្មែរមួយចំនួនដែលស្គាល់សង្គ្រាម ៧០ ពិសេសអ្នករស់ក្នុងតំបន់ដែលលោក លន់ នល់ គ្រប់គ្រង គឺពួកយើងកំពុងសាកុនប្រវត្តិសាស្ត្រមកមើលឡើងវិញ។ ពេលនេះ អ្នកឯកទេសអាមេរិក ថាយ៉ាងយូរ ៩០ថ្ងៃ ពួកតាលីបង់នឹងមកដល់ទីក្រុងកាប៊ុល ក៏រាប់ទៅប្រហាក់ប្រហែលភ្នំពេញរលំនៅថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ខ្មែរក្រហមបើកយុទ្ធនាការវាយផ្តាច់ខ្សែក្រវាត់ភ្នំពេញនៅវេលាម៉ោង ១២យប់ថ្ងៃទី៣១ ធ្នូ ១៩៧៤ ឆ្លងចូលថ្ងៃ ១ មករា ១៩៧៥ ពោលគឺចំពេលដែលមេទ័ព លន់ នល់ ភាគច្រើនជាប់ជប់លៀងផឹកឆ្លងឆ្នាំជាមួយទីប្រឹក្សាយោធាអាមេរិក ឬជួបជុំគ្នាជប់លៀងឆ្លងឆ្នាំ។ សង្គ្រាមកាន់តែកៀក អាមេរិកកាន់តែនិយាយពីរឿងចរចា ហើយប្រឹងដូរ លន់ នល់ ដើម្បីមានភាគីអាចនិយាយជាមួយកងរំដោះបាន។ ពួកយើងក៏ប្រឹងតែជឿថាអាមេរិកប្រឹងប្រែងមែន ។ តែទីបំផុត គេលាងដៃរលាស់ពួកយើងចេញតែប៉ុណ្ណោះ ហើយឆាកល្ខោននេះ កំពុងសម្តែងជាថ្មីនៅអាហ្វហ្កានីស្ថានហើយ។ យើងអ្នកជំនាន់ ៧០ កំពុងហាក់ត្រឡប់ទៅដើរឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃលើផ្លូវដែលយើងធ្លាប់ដើរនេះ។ ✍🏽 Khieu Kanharith

  • បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប

    បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប

    បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប។ ក្រោយពីបានឯករាជ្យពីអាណានិគមបារាំង វិមានឯករាជ្យត្រូវបានសាងសង់ ដោយចម្លងតាមគំរូប្រាសាទមួយនេះ។ ការជ្រើសរើសឈ្មោះ “បាគង” ដាក់ឱ្យប្រព័ន្ធទូទាត់បាគង គឺដើម្បីតំណាងឱ្យឯករាជ្យភាព បូរណភាពទឹកដី និង មោទនភាពជាតិខ្មែរ។ និមិត្តសញ្ញារបស់ប្រព័ន្ធបាគងក៏យកតាមរចនាសម្ព័ន្ធប្រាសាទបាគងដែលមើលពីលើចុះមក។ បាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព្ទ និងសេវាធនាគារ ដោយរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរសព្ទ, សេវាធនាគារតាមរយៈអ៉ិនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើន។ ប្រភព៖ Serey Chea

  • ជីវៈចំរុះនៅកម្ពុជា

    ជីវៈចំរុះនៅកម្ពុជា

    📸 Meng Panha