-
សិង្ហបុរី អាចប្រមូលសំរាម និងធ្វើឱ្យវារលាយបាត់ក្នុងមួយថ្ងៃ

សំរាមទាំងអស់ក្នុងទីក្រុង រួមទាំងថង់ប្លាស្ទិកត្រូវបានប្រមូលបញ្ជូនទៅរោងចក្រ ហើយដុតក្នុងឡកម្ដៅ ១០០០ អង្សាសេ។ ឡដុតនេះដំណើរការជារៀងរាល់ថ្ងៃ។ ការដុតសំរាមនេះ នឹងបង្កើតជាចំហេះ ដែលអាចបម្លែងជាថាមពលអគ្គិសនី សំរាប់ផ្គត់ផ្គង់ដល់ប្រទេសទាំងមូល។ ដោយឡែក ផ្សែងដែលចេញពីឡដុតត្រូវបានច្រោះដោយវិធីសាស្រ្ដថ្មី បង្កើតដោយវិស្វករសិង្ហបុរី ដើម្បីបង្កើតខ្យល់បរិសុទ្ធមិនប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពផ្លូវដង្ហើមរបស់មនុស្ស។ ១០% នៃកម្ទេចសំរាមដែលក្លាយជាផេះ នឹងត្រូវចាក់ចូលទៅក្នុងទន្លេសិប្បនិម្មិត ធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងជីវចម្រុះផងដែរ។ 🎥 Nas Daily
-
រកឃើញអ្នកវិជ្ជ្ជមានកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១-១៣ សីហា ២០២១

-
ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ

ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង ២០ឆ្នាំចុងក្រោយនេះ។ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា “យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាពសម្រាប់អ្នកជំនាន់ក្រោយ”។ អានខ្លឹមសារលម្អិត
-
ថ្មីៗនេះ មានអង្គការក្រៅរដ្ឋាភិបាលខ្លះលើកឡើងថា ទំនប់វារីអគ្គិសនីនាំឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា

វារីអគ្គិសនី គឺជាថាមពលកកើតឡើងវិញ និងមានផលប៉ះពាល់តិចដល់បរិស្ថាន ហើយបានជួយជំរុញសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បច្ចុប្បន្ន កម្ពុជាមានតម្រូវការអគ្គិសនីខ្ពស់ជាងពេលណាៗទាំងអស់។ គ្មានអគ្គិសនី ស្មើនឹងគ្មានការងារនិងផលិតកម្ម ហើយវាស្មើនឹងគ្មានការអភិវឌ្ឍ។ អគ្គិសនី បង្កើតការងារជូនពលរដ្ឋ និងលើកស្ទួយជីវភាពប្រជាជនតាមរយៈការកាត់បន្ថយចំណាយនៃការប្រើប្រាស់។ មានជីវភាពរស់នៅសមរម្យ ទើបប្រជាជនអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបាន។ ប្រសិនបើអ្នកពិតជាចង់ជួយកម្ពុជាពិតមែន អ្នកគួរតែជួយគិត និងផ្តល់ការចូលរួមជាវិជ្ជមានលើការសាងសង់ទំនប់វារីអគ្គីសនី ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅក្នុងប្រទេស និងបន្ថយការចំណាយថវិកាទិញអគ្គិសនីពីបរទេស។ សូមអង្គការទាំងឡាយឈប់យករឿងសិទ្ធិមនុស្សជាលេសដើម្បីលូកដៃចូលការសម្រេចលើជោគវាសនារបស់កម្ពុជាទៀតទៅ។ ✍🏽-វិស្វករអណ្តូងប្រេង
-
ជំនាញទន់ រួមមាន ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការសហការ ភាពច្នៃប្រឌិត និងការបត់បែន គឺជាជំនាញដ៏ពិបាកនឹងពង្រឹង

-
បេសកកម្មរបស់ទីភ្នាក់ងារអវកាសឥណ្ឌា ក្នុងការបាញ់បង្ហោះផ្កាយរណបត្រួតពិនិត្យអាកាសធាតុទៅក្នុងគន្លងគោចរបានបរាជ័យនៅឧបសគ្គចុងក្រោយនៅពេលដែលក្បាលរ៉ុកកែតដំណើរការខុសប្រក្រតី

-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាលវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ (Delta) រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ សីហា ២០២១

-
របាយការណ៍នៅថ្ងៃទី១២ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៣៣នាក់។ ២. កូវីដ ៤២៣ករណី និងជាសះស្បើយ ៥៤១នាក់។ អ្នកឆ្លងសរុប ៨៤.២៦២នាក់ អ្នកជាសះស្បើយ ៧៨.៩៧២នាក់ អ្នកស្លាប់ ១.៦៥៤នាក់ ៣. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.៣៤២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៩១៧នាក់ ឃាត់យានយន្ត ១.១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង ពិន័យជាប្រាក់ ៤៣.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
លោកតាខ្លាចដំរី ចំណែកចៅខ្លាច… 😅
