-
ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី

ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីជាថ្នូរនឹងសាច់ប្រាក់។ នេះបើតាម Reuters ថ្ងៃទី១១ សីហា។ កត្តាជំរុញឱ្យមានការលួចបញ្ជូនឯកសារនេះទំនងជាបញ្ហាលុយកាក់ ព្រោះក្នុងនាមជាបុគ្គលិកក្នុងស្រុក បុរសរូបនេះមិនមានលទ្ធភាពទទួលបានសម្ភារៈថ្លៃៗនោះទេ។ ចៅក្រមស៊ើបសួរបានអនុម័តដីកាចាប់ខ្លួនដោយសង្ស័យថាជាចារកម្មសម្ងាត់។ ជនជាប់ចោទនឹងត្រូវឃុំខ្លួន ដើម្បីបន្ដការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារស៊ើបការណ៍ MI5 របស់ចក្រភពអង់គ្លេស។ ប្រភព៖ Reuters
-
អបអរខួបលើកទី២២ ទិវាយុវជនអន្តរជាតិ ១២ សីហា 👏👏👏

-
អាស៊ីតានតឹងដោយហេតុតែបញ្ហាសមុទ្រចិនខាងត្បូង

-
ពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ១៩៦៤ និងពហុកីឡដ្ឋានជាតិមរតកតេជា ឆ្នាំ២០២១

-
យើងរួមគ្នាការពារ និងអភិរក្សដំរីឱ្យបានគង់វង្ស

-
មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានវិជ្ជមានកូវីដ១៩ គ្មានចេញរោគសញ្ញា ប៉ុន្តែនៅតែអាចចម្លងមេរោគទៅអ្នកដទៃបានដោយឥតដឹងខ្លួន

-
អាហារូបករណ៍ របស់ជប៉ុន 🇯🇵 ១០០% ចំនួន ៧៥កន្លែង សិក្សានៅវិទ្យាស្ថាន Tux Global Institute (TGI) លើជំនាញបច្ចេកវិទ្យាឌីជីថល

-
របាយការណ៍នៅថ្ងៃទី១១ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៤៥៥ករណី និងជាសះស្បើយ ៦៧៧នាក់។ អ្នកឆ្លងសរុប ៨៣.៨៣៩នាក់ អ្នកជាសះស្បើយ ៧៨.៤៣១នាក់ អ្នកស្លាប់ ១.៦៣៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២.០៥៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤.១៥៤នាក់ បញ្ជូនទៅតុលាការ ១៣នាក់ ឃាត់យានយន្ត ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង ពិន័យជាប្រាក់ ២៦.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១២ សីហា ២០២១នេះ

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងជាង ២០លានដូសរួចហើយ។ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ និងយុវវ័យក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ កម្ពុជាមិនត្រឹមតែជាប្រទេសឈានមុខគេនៅក្នុងតំបន់លើយុទ្ធនាការចាក់វ៉ាក់សាំងទេ ថែមទាំងបានចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅជួរមុខទៀត។