-
អ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាននៅពេលនេះ ជាទឡ្ហីករណ៍ថ្មីមួយអំពីការទុកចិត្តបរទេសហួសហេតុ

នៅក្នុងទំនាក់ទំនងការទូត គ្មានពាក្យថា មិត្ត ឬសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ។ ការសន្យារបស់មហាអំណាចអាមេរិក ចំពោះមុខនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល គឺការពាររដ្ឋធម្មនុញ្ញ ជួយការពារថែរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនោះ តែធាតុពិតអ្វីដែលអាមេរិកបានធ្វើគឺរំលោភបំពានលើឯករាជ្យភាព និងអធិបតេយ្យភាពដែនដី និងកិច្ចការផ្ទៃក្នុងនៃប្រទេសនោះ។ ចំពោះកម្ពុជាពីអតីតកាល រដ្ឋបាលអាមេរិកសម្រេចទម្លាក់គ្រាប់បែកជាសម្ងាត់មកលើប្រទេសកម្ពុជា និងថែមទាំងគាំទ្រ លន់ នល់ និងស៊ីសុវត្ថិ សិរិមតៈផ្តួលរំលំរបបដឹកនាំដោយសម្តេចឪ នរោត្តម សីហនុ។ ការណ៍នេះបាននាំយកកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល និងការសម្លាប់រង្គាលថែមទៀត។ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសផ្សេងទៀតដូចជាអ៉ីរ៉ាក់ និងបណ្តាប្រទេសមួយចំនួនទៀតដោយការអន្តរាគមន៍យោធា ឬដោយការប្រើអំណាចប្រជាពលរដ្ឋផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌គឺគ្មានប្រទេសណាមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍឡើយ។ ផ្ទុយទៅវិញ គឺប្រែក្លាយប្រទេសដែលស្អាតមកជាប្រទេសដែលខ្ទេចខ្ទាំដោយគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក អគារដែលឈរស្កឹមស្កៃបែរជាដួលរាបដល់ដី ពលរដ្ឋរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែក។ អានអត្ថបទទាំងស្រុង
-
១៤ សីហា ២០២១

១. រដ្ឋាភិបាលកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ – ថ្មីៗ ២. មៀន ប៉ៃលិន គ្រោង ចាក់ចោល ៥ ម៉ឺន តោន គិត ជា លុយ ជិត ៥០ លាន ដុល្លារ ខណៈវិបត្តិ ទីផ្សារ មៀន ប៉ៃលិន នៅ តាម បណ្ដា ខេត្ត ជាប់ ព្រំដែន កម្ពុជា-ថៃកាន់តែ ធ្ងន់ធ្ងរ – កោះសន្តិភាព ៣. សង្គមស៊ីវិលមិនចង់ឃើញអ្នកនយោបាយយកបញ្ហាពលរដ្ឋ ដើម្បីប្រជាប្រិយភាពទេ តែចង់ឱ្យមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ខណៈបញ្ហាទំនាស់ដីធ្លីបានកក្រើកឡើងវិញ នៅតាមខេត្ត-ក្រុងមួយចំនួន អំឡុងពេលកូវីដ១៩ – RFI ៤. ការធ្លាក់ភ្លៀងខ្លាំងពីរថ្ងៃជាប់គ្នា កំពុងបង្កការជន់លិចនៅតំបន់ធំល្វឹងល្វើយ នៅភាគនិរតីនៃប្រទេសជប៉ុន បានបំផ្លាញផ្ទះ…
-
ភាពប្រែប្រួលនៃប្រទេសសុីរី 🇸🇾

កាលស្ថិតក្រោមការដឹកនាំរបស់លោក Marshal Bashar al-Assad ស៊ីរីធ្លាប់ត្រូវបានចាត់ទុកជាប្រទេសរីកចម្រើនជាងគេមួយក្នុងតំបន់មជ្ឈឹមបូព៌ា ព្រោះជាប្រទេសប្រេងកាត តែបន្ទាប់ពីកងទ័ពអាមេរិកចូលមករៀបចំរបបប្រជាធិបតេយ្យ និងទម្លាក់លោកចុះចេញពីតំណែងពីបទដឹកនាំផ្តាច់ការ ស៊ីរីធ្លាក់ខ្លួនជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ ប្រភព៖ Re-IDEA
-
រកឃើញវិជ្ជមានកូវីដចំនួន ៥នាក់ ក្នុងប្រតិបត្តិការយកសំណាកអាជីវករផ្សារដេប៉ូ គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី១៤ សីហា ២០២១

-
ទិន្នន័យទំនប់វារីអគ្គិសនីនៃបណ្តាប្រទេសមេគង្គ

ប្រទេសទាំង៦ ដែលអាស្រ័យផលពីទន្លេមេគង្គ សុទ្ធតែបានទាញយកប្រយោជន៍ពីទន្លេដ៏វែងនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួន តាមរយៈការកសាងវារីអគ្គិសនី។ ចិនដែលជាប្រទេសមហាអំណាច មានវារីអគ្គិសនី១១។ រីឯឡាវ ដែលជាប្រទេសមានប្រជាជនត្រឹមជាង ៧លាននាក់ មានដល់ទៅ ៦៥។ ចំណែកថៃមាន ៧ និងវៀតណាមមាន ១៤។ ដោយឡែក កម្ពុជាមានត្រឹមតែ ២ប៉ុណ្ណោះ។ ការកសាងវារីអគ្គិសនី ដែលជាថាមពលកកើតឡើងវិញ ចំណាយដើមទុនតិចជាងគេ ជាប្រភពថាមពលស្អាត។ វារីអគ្គិសនីជួយទាក់ទាញវិនិយោគទុន និងកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ ពិសេសប្រជាជនកម្ពុជាទូទាំងប្រទេស។ មានអគ្គិសនី ទើបមានការអភិវឌ្ឍ។ ✍🏽-សេនាពិជេដ្ឋ
-
របាយការណ៍នៅថ្ងៃទី១៣ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៥៩៨ករណី និងជាសះស្បើយ ៦៨២នាក់។ អ្នកឆ្លងសរុប ៨៤.៨៦០នាក់ អ្នកជាសះស្បើយ ៧៩.៦៥៤នាក់ អ្នកស្លាប់ ១.៦៦៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.៤០៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣.២១៨នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ១.៣២៦គ្រឿង ពិន័យជាប្រាក់ ៥៣.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៤ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជានឹងអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

-
ជីវចំរុះក្នុងដែនជម្រកសត្វព្រៃកែវសីមា

-
១៣ សីហា ២០២១

១. ក្រសួងកសិកម្ម ស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលកំពុងរីករាលដាលនៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ – ថ្មីៗ ២. រយៈពេល៧ខែ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ សម្រេចបានទំហំជាង ១ពាន់លានដុល្លារ កើនជិត ៤៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – AMS Economy ៣. ក្រសួងកសិកម្ម អំពាវនាវដល់អ្នកនាំចេញមៀន ប៉ៃលិនឱ្យបង្វែរពីថៃទៅកាន់វៀតណាម ដើម្បីដោះស្រាយទីផ្សារមៀន ដែលជាប់គាំងដោយការបិទព្រំដែនរវាងកម្ពុជា-ថៃ – ភ្នំពេញបុស្តិ៍ ៤. ក្រោយក្រុមតាលីបង់វាយដណ្ដើមបានទីក្រុងធំៗ២ទៀតនៅអាហ្វហ្គានីស្ថាន អាមេរិក និងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ព ដើម្បីការពារការជម្លៀសនេះ ហើយអាមេរិកក៏ទទូចឱ្យប្រជាជនខ្លួនប្រញាប់រៀបបង្វិចចេញពីប្រទេសនេះផងដែរ – AFP ៥. ទីក្រុងចំនួន ៥ នៅខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិនបានប្រកាសសញ្ញាព្រមានពណ៌ក្រហម ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី បំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦.០០០ នាក់ – CNA