-
របាយការណ៍នៅថ្ងៃទី១៧ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥៩៣ករណី និងជាសះស្បើយ ៧៤៨នាក់។ អ្នកឆ្លងសរុប ៨៧.១៩០នាក់ អ្នកជាសះស្បើយ ៨២.៦៦៦នាក់ អ្នកស្លាប់ ១.៧៣០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១០៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.២៩០នាក់ បញ្ជូនទៅតុលាការ ៦នាក់ ឃាត់យានយន្ត ១.១៣២គ្រឿង ពិន័យជាប្រាក់ ៣៤.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ សីហា ២០២១
-
តើក្រុមអ្នកនយោបាយបរទេសនិយមមួយចំនួននៅកម្ពុជាគួររៀនសូត្រអ្វីខ្លះពីព្រឹត្តិការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់កម្ពុជានាពេលកន្លងមក?

“កិច្ចអន្តរាគមន៍ណាមួយរបស់បណ្តាប្រទេសមហាអំណាច គឺផ្អែកទាំងស្រុងលើផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ជាតិសាសន៍គេ រួមមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម ហើយបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ” សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ១៨ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់

ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់នៅក្នុងសង្គមណាដែលមានការបែកបាក់ខ្លាំង ឬបែងចែកខ្លាំង ដោយសារកម្រិតចំណូល វណ្ណៈ ជាតិសាសន៍ សាសនាវប្បធម៌ ឬអត្តសញ្ញាណជាដើម។ ដូច្នេះហើយ នយោបាយប្រជាធិបតេយ្យមិនត្រូវជំរុញនយោបាយដែលទាមទារការផ្លាស់ប្តូរជ្រុលនិយម (radical change) នៅក្នុងការគ្រប់គ្រង ការប្រមូលផ្តុំ ការប្រើប្រាស់ និងការបែងចែកធនធាននោះឡើយ។ ផ្ទុយទៅវិញ ការជំរុញនយោបាយប្រជាធិបតេយ្យ គឺត្រូវផ្អែកទៅលើការព្រមព្រៀងទៅវិញទៅមក ការអភិរក្សផង និងការវិវឌ្ឍផ្លាស់ប្ដូរជាជំហាន។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមផ្សាយលើភ្នំពេញប៉ុស្តិ៍ (២១ កក្កដា ២០២១)
-
អត្ថប្រយោជន៍ត្នោត

-
ភ្នំពេញក្រោមដំបូលសន្តិភាព ✨🇰🇭

-
ចាប់ពីថ្ងៃទី១៨-២៤ សីហា ២០២១ តំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន

ចាប់ពីថ្ងៃទី១៨-២៤ សីហា ២០២១ តំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល)។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
-
១៧ សីហា ២០២១

១. កម្ពុជា ចម្រាញ់រ៉ែមាសពីខេត្តមណ្ឌលគិរី បានចំនួន២១០គីឡូក្រាម ហើយរ៉ែមាសដែលចម្រាញ់បាននេះ កំពុងបន្សុទ្ធទៅជាដុំមាស កម្រិត៩៥ភាគរយ ហើយនឹងដាក់លក់នៅលើទីផ្សារប្រទេសអូស្រា្តលី – ថ្មីៗ ២. ក្រសួងទេសចរណ៍ ចាប់ផ្តើមបណ្តុះបណ្តាល គ្រូបង្គោលជាតិ ផ្នែកផលិតកម្មម្ហូបអាហារ តាមកម្មវិធីបណ្តុះបណ្តាលស្តង់ដាអាស៊ាន ឆ្ពោះទៅការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ – រស្មីកម្ពុជា ៣. ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុន ក្នុង ឆមាសទី១ ឆ្នាំ២០២១ នេះ មានតម្លៃជិត ៨១៥លាន ដុល្លារ កើនឡើង ២.៧% ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានជាង ១,១ពាន់លានដុល្លារ – ភ្នំពេញបុស្តិ៍ ៤. មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីនានាដែលមានសំឡេងក្នុងសភា បានចូលគាល់មហាក្សត្រក្នុងព្រះបរមរាជវាំងកូឡាឡាំពួ ដើម្បីពិភាក្សាពីការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជំនួសលោក Muhyiddin Yasin ដែលលាលែង – Reuters ៥. ចិនធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ដោយមាននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ – Sputnik
-
ស្ថានភាពរវង់មូលនាគនៅស្វាយរៀង

-
នៅព្រលានយន្តហោះកាប៊ុល អាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៦ សីហា ២០២១
