Category: One-Minute

  • រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា B.1.617.2(Delta) ចំនួន ១ករណី ក្នុងមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ស្ពឺ

    រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា B.1.617.2(Delta) ចំនួន ១ករណី ក្នុងមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ស្ពឺ

    ១៩ សីហា ២០២១

  • ការសម្រេចចិត្តខុសលើផ្នែកនយោបាយ សេដ្ឋកិច្ច ឬសាសនា អាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី

    ការសម្រេចចិត្តខុសលើផ្នែកនយោបាយ សេដ្ឋកិច្ច ឬសាសនា អាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី

    📸 Kathie Shupert Carr

  • “វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”

    “វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”

    “វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” សហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ និងក្រសួងទេសចរណ៍ សម្រាប់បុគ្គលិកឯកជន សហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ ក្នុងគោលបំណងអភិវឌ្ឍចំនេះ និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា។ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖https://urlkh.com/DPxHA

  • តាលីបង់ជានរណា?

    តាលីបង់ជានរណា?

    ក្រុម “តាលីបង់” ដែលមានន័យជាភាសាអារ៉ាប់ថា “កូនសិស្ស” ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ Mullah Mohammad Omar។ ក្រុមប្រយុទ្ធសកម្មរបស់ពួកគេត្រូវបានប្រមូលចេញពីចលនា Mujahedeen ដែលជាអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀតកាលពីទសវត្សរឆ្នាំ១៩៨០។ អាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនា Mujahedeen ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ខ្លួនក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺអតីតសហភាពសូវៀត។ អានលម្អិត៖ https://www.facebook.com/109417220955491/posts/302312651665946/?d=n

  • របាយការណ៍នៅថ្ងៃទី១៨ សីហា

    របាយការណ៍នៅថ្ងៃទី១៨ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៥៣៣ករណី និងជាសះស្បើយ ៦៣២នាក់។ អ្នកឆ្លងសរុប ៨៧.៧២៣នាក់ អ្នកជាសះស្បើយ ៨៣.២៩៨នាក់ អ្នកស្លាប់ ១.៧៤៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨៩៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៨៦៧នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ៩៨៧គ្រឿង ពិន័យជាប្រាក់ ១៧.៥០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៣៣នាក់ ជាសះស្បើយ ៦៣២នាក់ ស្លាប់ ១៧នាក់ គិតត្រឹមថ្ងៃទី១៩ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៧.៧២៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៣.២៩៨នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៧៤៧នាក់

  • យកអូនមកបាន ហេតុអ្វីយកអូនត្រឡប់ទៅវិញមិនបាន 😰

    យកអូនមកបាន ហេតុអ្វីយកអូនត្រឡប់ទៅវិញមិនបាន 😰
  • កត្តាមួយចំនួនដែលជំរុញឱ្យផែនការចាក់វ៉ាក់សាំងរបស់កម្ពុជាជោគជ័យ 🎉

    កត្តាមួយចំនួនដែលជំរុញឱ្យផែនការចាក់វ៉ាក់សាំងរបស់កម្ពុជាជោគជ័យ 🎉

    កម្ពុជាបានព្យាយាមស្វែងរកលទ្ធភាពទទួលវ៉ាក់សាំងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន បូករួមទាំងការបរិច្ចាគតាមរយៈយន្តការ COVAX ការបរិច្ចាគដោយផ្ទាល់ក្នុងលក្ខណៈទ្វេភាគី និងការបញ្ជាទិញ។ ផែនការចែកចាយវ៉ាក់សាំងមានភាពច្បាស់លាស់ និងសាមញ្ញ ដោយផ្អែកលើទីតាំង ជាជាងការកំណត់អាយុ ដែលមានភាពស្មុគស្មាញ។ ការផ្តល់អាទិភាពដល់តំបន់ដែលមានហានិភ័យខ្ពស់ និងទីតាំងដែលមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពខ្ពស់ដូចជានៅតាមបណ្តារោងចក្រកាត់ដេរនៅតំបន់ទីប្រជុំជន ដែលនឹងផ្តល់ការការពារដល់ការងារ និងសុខភាពបុគ្គលិក ការប្រើប្រាស់យោធាដើម្បីគាំទ្រដល់ការចែកចាយ និងការផ្តល់វ៉ាក់សាំង។ ✍🏽 Mekong Strategic Partners អានលម្អិតអំពី ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា

  • អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានញុះញង់បំពុលបរិយាកាសនយោបាយ និងសង្គម តាមរយៈការប្រឌិតជាប្រចាំនូវព័ត៌មានគ្មានការពិត និងការរិះគន់វាយប្រហារ ដោយមូលដ្ឋានច្បាស់លាស់ប្រឆាំងនឹងកម្ពុជា ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៩០មក

    អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានញុះញង់បំពុលបរិយាកាសនយោបាយ និងសង្គម តាមរយៈការប្រឌិតជាប្រចាំនូវព័ត៌មានគ្មានការពិត និងការរិះគន់វាយប្រហារ ដោយមូលដ្ឋានច្បាស់លាស់ប្រឆាំងនឹងកម្ពុជា ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៩០មក

    តាមពិតទៅ HRW មើលមិនឃើញឡើយចំពោះសមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយប្រជាជនរាប់លាននាក់ឱ្យងើបចេញផុតពីភាពក្រីក្រ។ សិទ្ធិក្នុងការរស់រាន និងមានជីវភាពល្អប្រសើរ គឺជាសិទ្ធិមនុស្សសំខាន់ជាងគេបង្អស់។ យើងមិនអាចនិយាយពីសិទ្ធិមនុស្សបាននោះទេ ប្រសិនបើប្រជាជនរងភាពអត់ឃ្លាន ហើយជីវភាពពួកគេស្ថិតក្រោមការគំរាមកំហែង។ អង្គការ HRW បាននិងកំពុងមើលរំលងដោយចេតនា ចំពោះតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំងនៅកម្ពុជា ទទួលបានអត្រាដ៏អស្ចារ្យមួយ ដោយមនុស្សច្រើនជាង ៨លាននាក់ហើយ ក្នុងចំណោមគោលដៅ ១០លាននាក់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។ ប្រជាជនកម្ពុជាគ្រប់រូប និងជនបរទេសនានា នៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានសិទ្ធិដើម្បីចាក់វ៉ាក់សាំងដូចៗគ្នា ដោយមិនមានការរើសអើង ដោយសារនិន្នាការនយោបាយ ឬជាតិសាសន៍នោះឡើយ។ ទាំងនោះគឺជាសិទ្ធិមនុស្ស ដែលអង្គការ HRW គួរតែបានរាយការណ៍ដែរ។ អង្គការ HRW គួរកត់ចំណាំថា ប្រសិនបើគ្មានអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពទេ យើងមិនអាចគ្រប់គ្រងវិបត្តិកូវីដ១៩ហើយអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ និងរហ័សបានឡើយ។ ✍🏽-សួស យ៉ារ៉ា

  • រុក្ខជាតិនៅភ្នំត្នោត ព្រះវិហារ

    រុក្ខជាតិនៅភ្នំត្នោត ព្រះវិហារ

    📸 Sovanda Horn