Category: One-Minute

  • COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)

    COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (ពលករមកពីប្រទេសថៃ)

    គិតត្រឹមព្រឹកថ្ងៃទី ០២ កុម្ភៈ ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៦៦នាក់ ចំនួនពលករមកពីប្រទេសថៃសរុប៖ ៨៧នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤៤៤នាក់

  • ព័ត៌មានសំខាន់ៗថ្ងៃ ០១ កុម្ភៈ ២០២១

    ១. កម្ពុជា និងបន្ដធ្វើការជាមួយក្រុមហ៊ុនវិនិយោគនានាសម្រាប់ការអភិវឌ្ឍប្រេងនៅកម្ពុជា រាប់ទាំងក្រុមហ៊ុន បារាំងតូតាល់ផងដែរ – កោះសន្ដិភាព ២. រដ្ឋាភិបាលកម្ពុជាប្រកាសមិនលូកដៃពាក់ព័ន្ធនឹងរឿងផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា – ថ្មីៗ ៣. សម្ដេចហ៊ុន សែន៖ ចំណូលបានមកពីប្រេងមានទំហំតូច មិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចនៅឡើយ – RFI ៤. ឯកអគ្គរដ្ឋទូតរុស្ស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍នៃជំងឺកូវីដ១៩ បានល្អ ពិសេសការគ្រប់គ្រងករណីឆ្លងចូលសហគមន៍ ទាំងពីរព្រឹត្តិការណ៍កន្លង មកប្រកបដោយភាពជោគជ័យ – FN ៥. សំរាមប្រមាណជាង ៧តោន ត្រូវអាជ្ញាធរសង្កាត់សៀមរាប បំផុសចលនាប្រមូល និងជញ្ជូនចេញ – រស្មីកម្ពុជា ៦. អគ្គលេខាធិការ UN ចេញមុខថ្កោលទោសចំពោះការចាប់ខ្លួនលោកស្រី អ៊ុង សានសូជី – Swift News ៧. ប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ របស់ Apple ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ Facebook, Tesla និង Microsoft…

  • ចលនាយុវជនភូមាប្រឆាំងរដ្ឋប្រហារ

    ចលនាយុវជនភូមាប្រឆាំងរដ្ឋប្រហារ

    “អ្នកទាំងអស់គ្នាដែលកំពុងអាន comment នេះសូមជួយយើងផង។ ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ាហើយយើងមានបញ្ហាសំខាន់។ យោធារបស់ប្រទេសយើងបានទម្លាក់រដ្ឋាភិបាល និងគ្រប់គ្រងគ្រប់ប្រព័ន្ធទំនាក់ទំនងទាំងអស់។ មេដឹកនាំរបស់យើងមួយចំនួនក៏ត្រូវបានចាប់ខ្លួនដែរ។ សូមជួយយើងផង!” ដោយ Nwe Hnin Khaing។ “ទ័ពភូមាធ្វើរដ្ឋប្រហារជោគជ័យហើយ។ ពួកគេនឹងកាន់អំណាច ១ឆ្នាំ។ សូមមិត្តអន្តរជាតិជួយយើងផង អ៉ីនធើណេតយើងនឹងត្រូវកាត់ផ្តាច់ឆាប់ៗ!” ដោយ Phoo Phoo។ នៅលើលោកនេះ គ្មានប្រទេសណាគាំទ្ររដ្ឋប្រហារទេ ហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើគណបក្សនយោបាយ ស្ថាប័ន និងបុគ្គលណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។ ក្នុងនាមពលរដ្ឋខ្មែរ យើងពិតជាមិនចង់ឃើញយុវជនខ្មែរទៅអំពាវនាវរកបរទេសឱ្យមកស្រោចស្រង់ជាតិនោះឡើយ។ យើងប្រឆាំងដាច់ខាតរដ្ឋប្រហារ! ខ្មែរឆ្អែតនឹងសង្រ្គាមហើយ។ យើងត្រូវការពេលវេលានៅជាមួយមនុស្សដែលយើងស្រលាញ់ និងឱកាសធ្វើការងាររកប្រាក់ចំណូលដើម្បីគ្រួសារ និងកសាងជាតិមាតុភូមិក្រោមដំបូលសន្តិភាព។ ប្រភព៖ Worldwide Burmese Students

  • មនុស្សកំពុងតម្រង់ជួរដកលុយពីម៉ាស៊ីន ATM នៅទីក្រុងយ៉ាងហ្គន បន្ទាប់ពីភូមាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅព្រឹកនេះ

    មនុស្សកំពុងតម្រង់ជួរដកលុយពីម៉ាស៊ីន ATM នៅទីក្រុងយ៉ាងហ្គន បន្ទាប់ពីភូមាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅព្រឹកនេះ

    សាខាធនាគារភាគច្រើនបិទខណៈម៉ាស៊ីនដកលុយជាច្រើនលែងដំណើរការបន្ទាប់ពីខ្សែទូរស័ព្ទ និងសេវាអ៉ីនធឺណេតនៅទូទាំងប្រទេសត្រូវបានកាត់ផ្តាច់ភ្លាមៗមុនការប្រកាសអាសន្ន។ ហ្វូងមនុស្សបានបង្កើតជាផ្សារដាក់លក់តម្រូវការបឋមដូចជាអង្ករ ប្រេងឆា ថ្នាំពេទ្យ ហើយបានលក់អស់ភ្លាមៗ។ ខណៈពេលថ្លៃទំនិញនៅមានស្ថិរភាព អ្នកវិភាគរំពឹងថានឹងមានការកាត់ផ្តាច់ការផ្គត់ផ្គង់ ហើយតម្លៃនឹងមានការប្រែប្រួលឆាប់ៗ។ ដោយសារគ្មានអ៉ីនធើណេត ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Grab និង Foodpanda ក៏មិនអាចដំណើរការបានដែរ។ ព្រឹត្តិការណ៍ដែលកំពុងកើតនៅភូមាថ្ងៃនេះជាមេរៀនដ៏មានតម្លៃសំរាប់កម្ពុជា។ មនុស្សភាគច្រើនតែងមើលរំលងតម្លៃសន្តិភាព និងស្ថិរភាពនយោបាយ។ ទាល់តែបាត់បង់ទើបស្តាយ។ តើមាននរណាចង់ទៅបោះទុនវិនិយោគ ឬទស្សនាភូមាក្នុងគ្រាមានអាសន្ន? ដូចនេះ បើកម្ពុជាមានសន្តិភាព និងស្ថិរភាពហើយ គួរយើងពួតដៃគ្នាថែរក្សាឱ្យបានគង់វង្សដើម្បីជាប្រយោជន៍យូរអង្វែងសំរាប់កូនៗ និងចៅៗយើង។ 📷 The Myanmar Times

  • រុស្សីឃុំខ្លួនមនុស្សជាង ៥.០០០នាក់ ដែលបាតុកម្មឱ្យដោះលែងមេបក្សប្រឆាំង

    រុស្សីឃុំខ្លួនមនុស្សជាង ៥.០០០នាក់ ដែលបាតុកម្មឱ្យដោះលែងមេបក្សប្រឆាំង

    កាលពីថ្ងៃទី៣១ មករា ២០២១ ប៉ូលីសរុស្សីបានឃុំខ្លូនអ្នកតវ៉ាជាង ៥.០០០នាក់ទូទាំងប្រទេស ដែលទាមទារឱ្យដោះលែង មេដឹកនាំបក្សប្រឆាំងរបស់រុស្ស៊ី Navalny ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ មករា ដោយសារការចោទប្រកាន់របស់ Navalny ចំពោះប្រធានាធិបតីរុស្សី Putin ថាបានបញ្ជាឱ្យធ្វើឃាតរូបលោក ។ ប៉ូលីសបានបិទផ្លូវធ្វើដំណើរនៅជិតវិមានក្រឹមលាំង និងបិទស្ថានីយ៍រថភ្លើងក្រោមដី ព្រមទាំងដាក់ពង្រាយប៉ូលីសជាច្រើននាក់ក្នុងទីក្រុងមូស្គូ។ ពាក់ព័ន្ធនឹងបញ្ហានេះ អាមេរិក និងអង់គ្លេស បានថ្កោលទោសរុស្សី ដោយឱ្យរុស្សីដោះលែងក្រុមអ្នកតវ៉ាដោយសន្ដិវិធី។ មន្ដ្រីការទូតរុស្សីបានលើកឡើងពីការលូកដៃគាំទ្រអ្នកតវ៉ាប្រឆាំងរុស្ស៊ី ក្រោមរូបភាពប្រជាធិបតេយ្យ។ រុស្ស៊ីថានេះជាផ្នែកមួយក្នុងយុទ្ធសាស្ដ្រអាមេរិកទប់ទល់ឥទ្ធិពលរុស្សីតែប៉ុណ្ណោះ៕ ប្រភព៖ Reuters

  • សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារអបអរសាទរជូនលោក ង្វៀង ហ្វ៊ូចុង (Nguyen Phu Trong) ប្រធានរដ្ឋវៀតណាម ដែលបន្តជាប់ឆ្នោតជា អគ្គលេខាធិការមជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

    សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារអបអរសាទរជូនលោក ង្វៀង ហ្វ៊ូចុង (Nguyen Phu Trong) ប្រធានរដ្ឋវៀតណាម ដែលបន្តជាប់ឆ្នោតជា អគ្គលេខាធិការមជ្ឈិមបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

    ប្រភព៖ FN

  • ចូលឆ្នាំចិនខាងមុខនេះ កុំភ្លេចវិធានការ “៣កុំ និង៣ការពារ”

    ចូលឆ្នាំចិនខាងមុខនេះ កុំភ្លេចវិធានការ “៣កុំ និង៣ការពារ”

    ប្រយ័ត្នអត់បានអាំងប៉ាវ!

  • កម្ពុជាអាចគ្រប់គ្រងជម្ងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព មិនមែនពឹងលើសំណាងទេ

    កម្ពុជាអាចគ្រប់គ្រងជម្ងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព មិនមែនពឹងលើសំណាងទេ

    កម្ពុជាអាចគ្រប់គ្រងជម្ងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព មិនមែនពឹងលើសំណាងទេ គឺពឹងលើភាពជាអ្នកដឹកនាំ និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋ និងពលរដ្ឋ។ 📸 SPM

  • របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី៣១ មករា ២០២១

    របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី៣១ មករា ២០២១

    ១. គ្រោះថ្នាក់ចរាចរណ៍៖ សរុប ៨ករណី ស្លាប់ ៣នាក់ និងរបួស ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ៖ សរុប ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៣. គ្រឿងញៀន៖ បង្ក្រាប ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។

  • លោកស្រីស៊ូជី និងប្រធានាធិបតីភូមា Win Myint ត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្ទះដោយយោធាភូមា ចំពេលសភាជាតិត្រូវបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃចន្ទនេះ

    លោកស្រីស៊ូជី និងប្រធានាធិបតីភូមា Win Myint ត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្ទះដោយយោធាភូមា ចំពេលសភាជាតិត្រូវបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃចន្ទនេះ

    យោធាភូមាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ១ឆ្នាំ ខណៈកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោរ។ ប្រព័ន្ធផ្សព្វផ្សាយ ទាំងទូរទស្សន៍ជាតិ MRTV សេវាទូរស័ព្ទ និងអ៊ីនធើណេតត្រូវបានកាត់ផ្តាច់ក្នុងទីក្រុងធំៗដូចជាយ៉ាងហ្គនជាដើម។ គណបក្សលោកស្រីស៊ូជី ជាអ្នកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីលើការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ វិច្ឆិកា ២០២០។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតភូមា បាននិយាយថាការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌។ ប៉ុន្តែយោធាបានចោទថាការបោះឆ្នោតនេះត្រូវបានលួចបន្លំ។ រដ្ឋធម្មនុញ្ញភូមារក្សាអាសនៈ ២៥ ភាគរយនៅក្នុងសភាសម្រាប់យោធា និងអនុញ្ញាតឱ្យយោធាគ្រប់គ្រងក្រសួងសំខាន់ៗចំនួន ៣ នៅក្នុងរដ្ឋបាលរបស់លោកស្រីស៊ូជី។ ប្រភព៖ CNA