-
ខណៈដែលអាមេរិកប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋខ្លួនចេញឱ្យទាន់កាលកំណត់ គ្រាប់រ៉ុក្កែតយ៉ាងតិច ៥គ្រាប់ត្រូវបានបាញ់តម្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ប៉ុន្ដែត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារ C-RAM

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បញ្ជាក់ថាអាកាសយានដ្ឋានពិតជារងការវាយប្រហារ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការជម្លៀសប្រជាជននោះទេ។ គិតមកត្រឹមព្រឹកថ្ងៃទី៣១ សីហានេះ មិនមានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ និងអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ យន្តហោះជម្លៀសពលរដ្ឋរបស់អាមេរិកនៅតែបន្តដំណើរការក្រោយការវាយប្រហារ ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានជម្លៀសចេញពីរដ្ឋធានីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ការវាយប្រហារថ្មីៗរបស់ក្រុមរដ្ឋអ៉ីស្លាមនេះ ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ISIS-K ដែលជាគូប្រជែងរបស់តាលីបង់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅច្រកចូលអាកាសយានដ្ឋានក្រុងកាប៊ុល ដែលសម្លាប់ប្រជាជនអាហ្វហ្កានីស្ថាន និងទាហានអាមេរិកយ៉ាងហោចណាស់ ១៨០នាក់។ ក្រុមតាលីបង់អះអាងថា ខ្លួននឹងបើកដំណើរការហោះហើរធម្មតា បន្ទាប់ពីការដកទ័ពរបស់អាមេរិកត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។ ទោះយ៉ាងណា គេនៅតែមិនច្បាស់ថាតើក្រុមសកម្មប្រយុទ្ធនេះនឹងដំណើរការជើងហោះហើរយ៉ាងដូចម្តេច ហើយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មណានឹងចាប់ផ្តើមប្រតិបត្តិការខណៈដែលការព្រួយបារម្ភសន្តិសុខនៅតែបន្ត។ ប្រភព៖ CNN
-
ចរន្តអន្តោប្រវេសន៍កើតពីអស្ថិរភាពនយោបាយ ក្រោមការគ្រប់គ្រងជាងពីរទសវត្សរ៍របស់ប្រធានាធិបតី Vladimir Putin ធ្វើឱ្យឥស្សរជនប្រឆាំងសកម្មជនសិទ្ធិមនុស្ស និងសូម្បីតែអ្នកសារព័ត៌មានឯករាជ្យមានតែជម្រើសពីរប៉ុណ្ណោះ គឺការរត់គេចខ្លួន ឬការជាប់ពន្ធនាគារ

លោក Dmitry Gudkov អ្នកនយោបាយប្រឆាំងដ៏ល្បីឈ្មោះម្នាក់ដែលរត់ចេញពីរុស្សីកាលពីខែមិថុនា លើកឡើងថា “យុទ្ធសាស្រ្តទីមួយ [របស់រដ្ឋាភិបាលរុស្ស៊ី] គឺបង្ខំពួកគេ [អ្នកប្រឆាំង] ឱ្យចេញហើយបើធ្វើមិនបានទេគឺចាប់ដាក់គុក”។ ថ្ងៃទី៧ សីហា លោកស្រី Lyubov Sobol សម្ព័ន្ធមិត្តលេចធ្លោជាងគេរបស់មេដឹកនាំបក្សប្រឆាំងខ្លឹមលោក Alexei Navalny បានភៀសខ្លួនចេញទៅតួកគីក្រោយតុលាការរុស្ស៊ីដាក់បំរាមលើការធ្វើដំណើរ និងមិនឱ្យលោកស្រីចេញពីក្រុងម៉ូស្គូ។ នៅខែមិថុនា តុលាការក្រុងម៉ូស្គូបានដកអាជ្ញាប័ណ្ណ “មូលនិធិដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ” របស់លោក Navalny ដោយចោទថាជាអង្គការជ្រុលនិយម ហើយបិទគេហទំព័រចំនួន ៥០ ដែលគ្រប់គ្រងដោយក្រុមរបស់លោក Navalny និងបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងសម្ព័ន្ធមិត្តកំពូលសំខាន់ៗរបស់លោក Navalny។ លោក Ivan Zhdanov នាយកប្រតិបត្តិនៃក្រុមរបស់លោក Navalny បានចេញពីរុស្ស៊ីកាលពីខែមករា ហើយសំរេចចិត្តថាមិនត្រលប់ចូលស្រុកវិញទេ ក្រោយអាជ្ញាធររុស្ស៊ីចោទថាបានកៀរគរអនីតិជនដើម្បីធ្វើការតវ៉ា។ កាលពីខែមីនា ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនឪពុករបស់លោក Zhdanov ជាមន្រ្តីមូលដ្ឋានចូលនិវត្តន៍ ដោយសង្ស័យពីបទរំលោភបំពានការិយាល័យ។ ប្រភព៖ New York Times
-
ចិនកាត់បន្ថយរយៈពេលលេងហ្គេមអនឡាញលើកុមារ ដែលមានអាយុក្រោម ១៨ឆ្នាំ មកនៅត្រឹម ១ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ហើយលេងបានតែនៅចន្លោះម៉ោង ៨-៩យប់

ក្រុមហ៊ុនហ្គេមតាមអុីនធឺណេតនឹងចាប់ផ្ដើមតាមដាន និងត្រួតពិនិត្យលើរយៈពេលនៃការលេងហ្គេមរបស់កុមារទៅតាមគោលការណ៍ដែលកំណត់។ ចំណាត់ការនេះធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការលេងហេ្គមហួសប្រមាណលើយុវជន និងកុមារ។ ១ខែមុនរឹតត្បិតនេះ អត្ថបទមួយបានអះអាងថា ក្មេងជំទង់ជាច្រើនញៀននឹងហ្គេមអនឡាញ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។ អត្ថបទនេះក៏បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗមួយចំនួនរបស់ប្រទេសចិន។ ប្រភព៖ BBC
-
Phnom Penh – Kampot 🚴 🇰🇭

-
ក្រុងតាខ្មៅ ខេត្តកណ្តាល 🇰🇭

-
lasticroad គឺការច្នៃប្លាស្ទិកថ្មីយកមកប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានស្ដង់ដារខ្ពស់ ទំងន់ស្រាល ងាយស្រួលក្នុងការសាងសង់

Plasticroad គឺការច្នៃប្លាស្ទិកថ្មីយកមកប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានស្ដង់ដារខ្ពស់ ទំងន់ស្រាល ងាយស្រួលក្នុងការសាងសង់ មានភាពធន់ខ្លាំង និងចំណាយពេលតិច។ ប្រហោងខាងក្រោមនៃផ្ទៃប្លាស្ទិក អាចរក្សាទឹកភ្លៀង ហើយបញ្ច្រៀបចូលទៅក្នុងស្រទាប់ដីបន្ដិចម្ដងៗ។ ការរចនា មានផ្ទុកកន្លែងសំរាប់បំពាក់ខ្សែកាប បំពង់សំរាប់បន្ទះសូឡា និងកម្រាលដែលអាចផលិតថាមពលបាន។ កៅស៊ូផ្លូវដែលច្នៃពីប្លាស្ទិកនេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគំនរសំណល់ប្លាស្ទិក ដែលចោទជាបញ្ហាបរិស្ថានផ្សេងៗ ដូចជាទឹកជំនន់ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ 🎥 Startup Selfie
-
អនុក្រឹត្យបង្កើត “ឃុំយាយម៉ៅពេជ្រនិល” នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

-
របាយការណ៍នៅថ្ងៃទី៣០ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ១១នាក់ និងរបួស ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ៤៣៩ករណី និងជាសះស្បើយ ៣៤៣នាក់។ អ្នកឆ្លងសរុប ៩៣.០៥៥នាក់ អ្នកជាសះស្បើយ ៨៨.៧៨៦នាក់ អ្នកស្លាប់ ១.៩០៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៣៣៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦៤៧នាក់ ឃាត់យានយន្ត ៧៤គ្រឿង ឃាត់ម៉ូតូ ១៦៧គ្រឿង ពិន័យជាប្រាក់ ៣.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
វ៉ាក់សាំង Sinovac ប្រមាណ ២លានដូសបន្ថែមទៀតបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣១ សីហា ២០២១នេះ
