-
ថ្មីៗនេះ អនុប្រធានអចិន្ត្រៃយ៍អាមេរិកប្រចាំ អ.ស.ប លើកឡើងថា៖ ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក WHO និងប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយ WHO

អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian៖ “ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍អាមេរិកគឺជាទង្វើចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ អាមេរិកចាកចេញពី WHO ដោយគ្មានហេតុផលគំរាមកំហែងដល់សកម្មភាព WHO តាមរយៈការបញ្ឈប់ផ្តល់ជំនួយ បែរជាយកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងរំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាអាមេរិក។ អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់ដោយខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការ WHO។ ចិនមិនចូលរួមក្នុងការស្វែងរកប្រភពដើមដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១ តែចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃវីរុស ដោយបានអញ្ជើញអ្នកជំនាញ WHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុង Wuhan។ អ្វីដែលត្រូវសួរគឺ៖ តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពី Fort Detrick, ពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង ២០០កន្លែងនៅជុំវិញពិភពលោក និង អនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន? ប្រភព៖ ស្ថានទូតចិននៅកម្ពុជា
-
ភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស នឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អាស៊ាន ជាពិសេសទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស

-
អរុណសួស្តីពីរតនគិរី ⛅️

-
ស្ថានភាពធាតុអាកាស ១១-១៧ សីហា

-
១០ សីហា ២០២១

១. ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំមួយនៅក្នុងស្ទឹងត្រែង ដែលចំណាយជាង ១,៧លានដុល្លារ លើផ្ទៃដីជាង ១០ហិកតា គ្រោងនឹងសាងសង់បញ្ចប់នៅចុងខែសីហា – រស្មីកម្ពុជា ២. ពេលបិទខ្ទប់ខេត្តពោធិ៍សាត់ កសិផលមួយចំនួនក្នុងឃុំអូរសោម ស្រុកវាលវែង នៅតែអាចនាំចេញទៅលក់នៅរាជធានី-ខេត្តបានធម្មតា ដោយភាគច្រើនមានដូចជា ពោត សណ្តែកដី និងទុរេន គ្រាន់តែតម្លៃធ្លាក់ចុះបន្តិច – ថ្មីៗ ៣. ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ម៉ឺននាក់ ធ្លាក់ចុះ ៩០.៨ភាគរយ ក្នុងនោះភ្ញៀវជនជាតិចិន ដែលមានច្រើនជាងគេ បានធ្លាក់ចុះ ៨៧.៨ភាគរយ – ភ្នំពេញបុស្តិ៍ ៤. អាជ្ញាធរថៃឃាត់ខ្លួនមេដឹកនាំចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល ១១នាក់ និងបានដាក់ពង្រាយប៉ូលិសនៅមុនបាតុកម្ម ដែលគ្រោងទុកនៅថ្ងៃ១០ សីហា ពាក់ព័ន្ធនឹងក្បួនរថយន្តប្រមូលផ្តុំគ្នានៅកណ្តាលក្រុងបាងកក – Al Jazeera ៥. ចិនសម្រេចកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំលីទុយអានីឱ្យត្រលប់មកប៉េកាំងវិញ និងប្រាប់ឱ្យលីទុយអានីកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប៉េកាំងត្រលប់ទៅវិញដូចគ្នា ក្រោយពួកគេបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បង្កើតការិយាល័យតំណាង ដោយដាក់ឈ្មោះកោះតៃវ៉ាន់ផ្ទាល់តែម្តងនៅក្នុងទីក្រុង Vilnius – AFP
-
ការប្រឹងប្រែងរកប្រាក់ មិនមែនមានន័យថា យើងស្រលាញ់ប្រាក់ខ្លាំងនោះទេ

-
ចិន និងអាមេរិក ប្រឈមមុខគ្នាសាជាថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាម Reuters ថ្ងៃទី៩ សីហា

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយលើកឡើងថា ជម្លោះនៅតំបន់នេះនឹងមានផលវិបាកធ្ងន់ធ្ងរជាសកលដល់សន្តិសុខ និងពាណិជ្ជកម្ម ព្រមទាំងបង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពដែលបំភិតបំភ័យ និងរារាំងរដ្ឋដទៃទៀតពីការចូលប្រើប្រាស់ធនធានដែនសមុទ្ររបស់ពួកគេដោយស្របច្បាប់។ នៅពេលរដ្ឋមួយមិនប្រឈមនឹងផលវិបាកពីការមិនអើពើចំពោះច្បាប់ នោះនឹងជំរុញឱ្យមាននិទ្ទណ្ឌភាព និងអស្ថិរភាពកាន់តែច្រើនឡើងនៅគ្រប់ទីកន្លែង។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងចិនប្រចាំអង្គការសហប្រជាជាតិលោក Dai Bing បានចោទប្រកាន់អាមេរិកថា បង្កបញ្ហាដោយបញ្ជូននាវា និងយន្តហោះយោធាទំនើបៗតាមអំពើចិត្តចូលទៅក្នុងដែនសមុទ្រ និងព្យាយាមជាសាធារណៈ ដើម្បីធ្វើឱ្យមានការបែកបាក់រវាងបណ្ដាប្រទេសក្នុងតំបន់។ អាមេរិកខ្លួនឯង បានក្លាយជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រចិនខាងត្បូង។ ប្រភព៖ Reuters
-
លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំដ៏មានអំណាចនៃកូរ៉េខាងជើង 🇰🇵 បានព្រមានថាកូរ៉េខាងត្បូង និងអាមេរិកអាចប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងជាងមុនជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ

យោងតាមសេចក្តីថ្លែងការណ៍ ការធ្វើសមយុទ្ធនេះគឺជាសកម្មភាពបំផ្លាញខ្លួនឯង និងគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង ព្រមទាំងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។ សកម្មភាពយោធាអាមេរិក បានបង្ហាញពីចរិកពុតត្បុតរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការឈ្លានពាននៅឧបទ្វីបកូរ៉េ។ ឧបទ្វីបកូរ៉េអាចមានសន្ដិភាពទៅបាន លុះត្រាតែអាមេរិកដកកម្លាំងយោធាដែលខ្លួនបានដាក់ពង្រាយប្រមាណជាង ២៨ម៉ឺននាក់នៅកូរ៉េខាងត្បូងនោះចេញ។ ដោយឡែក កូរ៉េខាងត្បូង 🇰🇷 នងអាមេរិក 🇺🇸 បានចាប់ផ្តើមសមយុទ្ធយោធាបឋមរបស់ខ្លួន ទោះបីជាមានការព្រមានពីកូរ៉េខាងជើងពីមុនមកក្ដី។ សមយុទ្ធបែបនេះ ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីសម្រួលដល់កិច្ចចរចាលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។ យ៉ាងណាមិញ កិច្ចចរចានេះបរាជ័យនៅឆ្នាំ២០១៩។ ប្រភព៖ Reuters
-
ប៉ូលិសអុីតាលី 🇮🇹 បានបញ្ឈប់ក្រុមជាង ៣២ នៅលើកម្មវិធី Telegram ដែលមានការទិញ-លក់ប័ណ្ណសុខភាពកូវីដ១៩ក្លែងក្លាយ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ

ក្រុមនោះផ្តល់ជូនប័ណ្ណក្លែងក្លាយដល់អតិថិជនរាប់ពាន់នាក់ក្នុងតម្លៃជាង ៥៨៨ដុល្លារ ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬប័ណ្ណទិញទំនិញតាមអ៉ីនធឺណិត។ ប័ណ្ណសុខភាពនេះត្រូវបានធ្វើឡើង ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ប៉ុន្តែកន្លងមក មានការតវ៉ាអំពីការជាន់ឈ្លីសេរីភាព និងការបង្កើតកាតព្វកិច្ចចាក់វ៉ាក់សាំង។ ប្រជាជនអុីតាលីចំនួន ៦៦% បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិចមួយដូសហើយប្រហែល ៥៥% នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងគ្រប់ដូស។ ប្រភព៖ CNA
-
មន្ទីរពេទ្យជិត២០% នៅប្រទេសហ្វីលីពីនស្ទើរអស់សមត្ថភាពទទួលអ្នកជំងឺក្រោយករណីកូរីដ១៩ កើនឡើងខ្លាំងដោយសារវ៉ារ្យង់ Delta
