-
៩ សីហា ២០២១

១. ក្រសួងកសិកម្មកំពុងជំរុញ “បសិដ្ឋកម្មពូជស្រូវក្រអូបមិនប្រកាន់រដូវ” ខណៈការនាំចេញអង្ករក្រអូបមាន ៥៦.៦% នៃការនាំចេញផលិតផលអង្ករសរុបឆ្នាំ ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក ៣២% – រស្មីកម្ពុជា ២. កសិករខ្មែររស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្អូញត្អែរពីការធ្លាក់ថ្លៃយ៉ាងគំហុកនៃដំណាំស្រូវ ក្រោយបិទព្រំដែនជាមួយវៀតណាម ខណៈអ្នកដាំពោតក្រហមធ្វើចំណីសត្វ អាចទប់លំនឹងតម្លៃបាន ព្រោះមានក្រុមហ៊ុនក្នុងស្រុកប្រមូលទិញ – SBM ៣. ឆមាសទី១ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានជាង ៣,៨ពាន់លានដុល្លារ កើនជាង ៣២% ខណៈការនាំចេញពីកម្ពុជាកើន ៣២% ឯការនាំចូលពីអាមេរិកកើន ៤០% – ភ្នំពេញបុស្តិ៍ ៤. បារាំង ផ្តើមអនុវត្តបណ្ណសុខភាពកូវីដ១៩ ដែលអនុញ្ញាតឱ្យពលរដ្ឋរីករាយជាមួយសកម្មភាពប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ១៩ និងលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំង – Reuters ៥. សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីដែលមានឈ្មោះថា ZAPAD/INTERACTION-2021 បានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន ស្ថិតនៅក្នុងតំបន់ស្វយ័ត Ningxia Hui ភាគនិរតីនៃប្រទេសចិន – Xinhua
-
អតីតកាលដ៏សោកសៅរបស់កម្ពុជា

-
ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម 🇻🇳 បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ

កត្តានេះបានបណ្ដាលឱ្យមានភាពរអាក់រអួលខ្សែសង្វាក់ផលិតកម្មនៃផលិតផលសម្លៀកបំពាក់និងស្បែកជើងមួយចំនួនក្នុងពិភពលោក។ ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់វៀតណាម មានពី ៧-៨ពាន់ករណី។ ទីក្រុង ហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងធំៗពីរគឺ Pou Chen របស់តៃវ៉ាន់ដែលផលិតស្បែកជើងឱ្យ Adidas និង Nike និង ក្រុមហ៊ុន Changshin របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាមេរិកបានផ្អាកប្រតិបត្តិការ និងផលិតកម្មកាលពីខែកក្កដា។ យោងតាមសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម ជាង ៣០%នៃរោងចក្រកាត់ដេរ និង វាយនភ័ណ្ឌរបស់ប្រទេសត្រូវបានបិទទ្វារ។ ប្រជាជនប្រហែល ១%នៃប្រជាជនសរុបប្រមាណ ៩៨លាននាក់ប៉ុណ្ណោះបានទទួលវ៉ាក់សាំងពេញលេញ។ ប្រភព៖ Financial Times
-
កងកម្លាំងសន្តិសុខ Mozambican និង Rwandan បានដណ្តើមយកទីក្រុងកំពង់ផែ Mocimboa da Praia

កងកម្លាំងសន្តិសុខ Mozambican និង Rwandan បានដណ្តើមយកទីក្រុងកំពង់ផែ Mocimboa da Praia ដែលស្ថិតក្នុងខេត្ត Cabo Delgado និងជាបន្ទាយដ៏រឹងមាំរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមកវិញ ក្រោយក្រុមនេះដណ្ដើមកាន់កាប់កាលពីឆ្នាំ២០២០។ រដ្ឋាភិបាល Rwanda បានដាក់ពង្រាយកងកម្លាំងជាង ១ពាន់នាក់ នៅខេត្ត Cabo Delgado ដែលជាតំបន់អភិវឌ្ឍន៍គម្រោងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយរបស់អាហ្វ្រិក ដើម្បីជាជំនួយដល់កងទ័ពនៃសហគមន៍អភិវឌ្ឍន៍អាហ្រ្វិកខាងត្បូង(SADC) ដែលមានសមាជិក ១៦ ប្រទេសផ្សេងទៀត ហើយបានវាយបណ្ដេញក្រុមបះបោរឱ្យរត់ភៀសខ្លួនទៅក្នុងព្រៃក្បែរនោះ។ ការបាត់បង់ក្រុងកំពង់ផែ Mocimboa da Praia នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះសមត្ថភាពបះបោររបស់ក្រុមឧទ្ទាម។ កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន រួមមានអគាររដ្ឋាភិបាល កំពង់ផែ ព្រលានយន្តហោះ មន្ទីរពេទ្យ និងផ្សារជាដើម។ ចាប់តាំងពីការវាយប្រហាររបស់ក្រុមឧទ្ទាមលើកដំបូងក្នុងឆ្នាំ ២០១៧ មក មានមនុស្សជិត ៨០ម៉ឺននាក់ បានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នា ព្រមទាំងធ្វើឱ្យមានការជាប់គាំងនូវគម្រោងអភិវឌ្ឍន៍ឧស្ម័នធម្មជាតិតម្លៃ ២០ពាន់លានដុល្លាររបស់ក្រុមហ៊ុនប្រេង Total ផងដែរ។ ប្រភព៖ Reuters
-
ក្រុមឧទ្ទាមតាលីបង់បានធ្វើការវាយដណ្ដើមយកទីរួមខេត្តអាហ្វហ្គានីស្ថានចំនួន៣ គឺ ទីក្រុង Kunduz, Sar-e-Pul និងទីក្រុង Taloqan បន្ទាប់ពីការដកកងទ័ពអាមេរិក

កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាមតាលីបង់បានធ្វើការវាយដណ្ដើមយកទីរួមខេត្តអាហ្វហ្គានីស្ថានចំនួន៣ គឺ ទីក្រុង Kunduz, Sar-e-Pul និងទីក្រុង Taloqan បន្ទាប់ពីការដកកងទ័ពអាមេរិក។ ការចូលកាន់កាប់ទីក្រុង Kunduz គឺជាជ័យជម្នះដ៏ធំមួយរបស់ក្រុមតាលីបង់ ដោយសារទីក្រុងនេះគឺច្រកទ្វារទៅកាន់តំបន់សម្បូររ៉ែនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន, មានផ្លូវជាតិជាច្រើនតភ្ជាប់ទីក្រុងនេះទៅនឹងទីក្រុងសំខាន់ផ្សេងទៀត និងជាតំណរភ្ជាប់ទៅកាន់ព្រំដែនតាហ្ស៊ីគីស្ថាន ដែលច្រករត់ពន្ធអាភៀន និងហេរ៉ូអ៉ីន។ ប្រភព៖ BBC
-
ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ

-
សារសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការស្នើសុំចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

-
អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ

អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ។ មានប្រជាជនតែ ១៨% ប៉ុណ្ណោះដែលទទួលថ្នាំបង្ការបានពេញលេញ។ នេះសបញ្ជាក់កាន់តែច្បាស់ថា វ៉ាក់សាំងការពារអាយុជីវិត។ ប្រទេសដែលមានចំនួនប្រជាជនទទួលវ៉ាក់សាំងបានតិច តែងមានករណីឆ្លងច្រើន។ នៅកម្ពុជា ប្រជាជនយើងបានទៅចាក់វ៉ាក់សាំងច្រើនរហូតដល់លើស ៧៨% នៃផែនការចាក់ជូនប្រជាជន ១០លាននាក់។ ការទៅទទួលវ៉ាក់សាំង គឺជាការការពារជីវិតខ្លួនឯង និងចូលរួមលើកកម្ពស់សិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់ជាងគេបំផុតនៃសិទ្ធិមនុស្ស។ 🎥 CGTN
-
ប្រមូលចចូតមកច្នៃជារបស់ប្រើប្រាស់

-
កម្មវិធី “ភូមិខ្ញុំ” ផលិតដោយ AMS មានគោលដៅជំរុញគំនិតច្នៃប្រឌិត និងសហគ្រិនភាព ដើម្បីបង្កើតការងារ បង្កើនចំណូលជូនប្រជាជនតាមភូមិ ស្រុក និងសហគមន៍
