Category: One-Minute

  • បារាយណ៍បួនធំៗ នៃតំបន់អង្គរ

    បារាយណ៍បួនធំៗ នៃតំបន់អង្គរ

    តំបន់អង្គរគេឃើញមានបារាយណ៍បួនធំៗ គឺ៖ ១. បារាយឥន្ទ្រតដាក ឬ បារាយណ៍លលៃ ឬ បារាយណ៍ខាងត្បូង ផ្ទុកទឹកបាន ១០លានម៉ែត្រគូប ជីកក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ស្ថិតក្នុងរាជធានីហរិហរាល័យ (តំបន់រលួស)។ ២. បារាយណ៍យសោធរតដាក ឬ បាយរាយណ៍ខាងកើត ស្តុកទឹកបាន ៣៦លានម៉ែត្រគីប ជីកក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩ ដល់ ៩១០) ស្ថិរត្រង់ម្តុំភូមិព្រះដាក់នៅភាគខាងជើងក្រុងសៀមរាប។ ៣. បារាយណ៍ខាងលិច ត្រូវបានជីកក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២ ផ្ទុកទឹកបាន៤២លាន ទៅ ៧០លានម៉ែត្រគីប និងមានប្រាសាទមេបុណ្យខាងលិចស្ថិតនៅលើកោះសិប្បនិម្មិតមួយនៅកណ្ដាលបារាយណ៍នេះ។ ៤. បារាយណ៍ជយតដាក ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅប្រាសាទនាគព័ន្ធសព្វថ្ងៃ។ ក្នុងចំណោមបារាយណ៍ទាំងបួនខាងលើ មានតែបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចទេដែលនៅមានទឹកសម្រាប់ប្រើប្រាស់និងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ហើយចំពោះបារាយណ៍ជយតដាកវិញទើបតែនិងរៀបចំបញ្ជូលទឹកវិញពេលថ្មីៗនេះប៉ុណ្ណោះ ចំណែកបារាយណ៍២ទៀតត្រូវបានរីងហួតហែងអស់ទៅហើយ។ ប្រភព៖ Cambodia and Beyond

  • នយោបាយឈ្នះ-ឈ្នះ នាំមកនូវសនិ្តភាព បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព

    នយោបាយឈ្នះ-ឈ្នះ នាំមកនូវសនិ្តភាព បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព

    🎥 សាយ សំអាល់

  • ក្រសួងអប់រំអនុញ្ញាតឱ្យសាលាឯកជនបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

    ក្រសួងអប់រំអនុញ្ញាតឱ្យសាលាឯកជនបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

    សាលារដ្ឋកំណត់យកចាប់ពីថ្ងៃទី១១ មករា ២០២១ ក្នុងការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១។ ការប្រកាសឱ្យសិស្សចូលរៀនឡើងវិញនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា”។ ប្រភពលិខិត៖ ក្រសួងអប់រំ

  • ថ្ងៃ២៩ ធ្នូ ២០២០ ជាខួប ២២ឆ្នាំ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ

    ថ្ងៃ២៩ ធ្នូ ២០២០ ជាខួប ២២ឆ្នាំ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ

    នយោបាយឈ្នះ-ឈ្នះ នាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ 🎥 Hun Manet

  • ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា

    ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា

    ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ គាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ការចាប់ផ្តើមផលិតកម្មប្រេងនេះជាការចាប់ផ្ដើមមួយដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ប្រភព៖ SPM Page

  • ថ្ងៃនេះ កម្ពុជាចាប់ផ្តើមបូមប្រេងលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន

    ថ្ងៃនេះ កម្ពុជាចាប់ផ្តើមបូមប្រេងលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន

    ប្រភព៖ SPM Page 📷 ក្រសួងរ៉ែ និងថាមពល

  • សេចក្ដីប្រកាសព័ត៌មាន ស្ដីពី COVID-19 នៅកម្ពុជា

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពី COVID-19 នៅកម្ពុជា

    គិតត្រឹមព្រឹកថ្ងៃទី២៩ ធ្នូ ២០២០ ចំនួនអ្នកឆ្លងសរុប៖ ៣៦៤នាក់ ចំនួនអ្នកឆ្លងក្នុងសហគមន៍៖ ៤១នាក់ ចំនួនអ្នកជាសះស្បើយ៖ ៣៦០នាក់

  • ព័ត៌មានសំខាន់ៗថ្ងៃ ២៨ ធ្នូ ២០២០

    ព័ត៌មានសំខាន់ៗថ្ងៃ ២៨ ធ្នូ ២០២០

    ១. បណ្ណសមធម៌៖ សម្តេច ស ខេង ហាមមន្ត្រីឃុបឃិតគ្នាបញ្ចូលតែសាច់ញាតិខ្លួនជាគ្រួសារក្រីក្រ – ថ្មីៗ ២. កុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! ២៨ ខែធ្នូ៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៥៧នាក់ – Fresh News ៣. ឆ្នាំនេះ កសិករនៅព្រះវិហារលក់ដំឡូងមី និងស្រូវផ្កាម្លិះក្រហមដែលដាំតាមកិច្ចសន្យាបានថ្លៃ – ថ្មីៗ ៤. រដ្ឋមន្ដ្រីកសិកម្មស្នើជប៉ុនជួយលើគម្រោងទាក់ទងការកែច្នៃ ផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម – Fresh News ៥. គ្រឹះស្ថានអប់រំឯកជន ត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១ – RFI ៦. ឥណ្ឌូណេស៊ី ហាមជនបរទេសចូលក្នុងប្រទេស រយៈពេល២សប្ដាហ៍ ទប់សា្កត់វីរុសកូវីដ១៩ទម្រង់ថ្មី – Fresh News ៧. លោក ត្រាំ ចោទ អ៉ីរ៉ង់ ថា នៅ ពី ក្រោយ ការ…

  • នយោបាយឈ្នះ-ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ

    នយោបាយឈ្នះ-ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ៖ ទី១. ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឱ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។ ទី២. សន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោក។ ✍🏽 Hun Many

  • លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

    លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

    នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ថា “ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែងដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០លានដុល្លារអាមេរិក កាលពី ២០ឆ្នាំមុន មកជាង ៩ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ប្រភព៖ Fresh News