Category: One-Minute

  • រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណី

    រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណី

    ៨ សីហា ២០២១

  • អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ពុំមានភាពចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភ្លាមៗនោះទេ ព្រោះក្នុងខ្លួនពួកគាត់មានកងការពាររួចទៅហើយ

    អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ពុំមានភាពចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភ្លាមៗនោះទេ ព្រោះក្នុងខ្លួនពួកគាត់មានកងការពាររួចទៅហើយ

    “គួរទុកអាទិភាពឱ្យប្រជាជនដទៃទៀតដែលជាជនស្ថិតក្នុងស្ថានភាពប្រឈម បានទទួលវ៉ាក់សាំងមុន” សូមស្តាប់ការបកស្រាយរបស់ អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៨ សីហា ២០២១

  • របាយការណ៍នៅថ្ងៃទី៧ សីហា

    របាយការណ៍នៅថ្ងៃទី៧ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៥៥៦ករណី និងជាសះស្បើយ ៧៥០នាក់។ អ្នកឆ្លងសរុប ៨១.៨៩១នាក់ អ្នកជាសះស្បើយ ៧៥.៤៩៥នាក់ អ្នកស្លាប់ ១.៥៦២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១៦៥ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៨៥៣នាក់ បញ្ជូនទៅតុលាការ ២នាក់ ឃាត់យានយន្ត ១.០៤៨គ្រឿង ពិន័យជាប្រាក់ ២៧.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៥៦នាក់ ជាសះស្បើយ ៧៥០នាក់ ស្លាប់ ២៥នាក់ គិតត្រឹមថ្ងៃទី៨ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨១.៨៩១នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៥.៤៩៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៥៦២នាក់

  • អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

    អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

    អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចដោយឈរលើលំដាប់ទៅ៣ នៅអាស៊ី និងទី៦នៅក្នុងពិភពលោក។ ក្នុងបរិបទនេះ កម្ពុជានឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ បន្ទាប់ពីការចូលជាសមាជិកកាលពីឆ្នាំ១៩៩៩កន្លងមក។ ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជាបានដាក់ចេញនូវអាទិភាពក្នុងការធានាឱ្យបាននូវលទ្ធផលមួយដើម្បីងើបចេញផុតពីវិបត្តិកូវីដ១៩ ក៏ដូចជាសហប្រតិបត្តិការ និងអនុវត្តវិធានការក្រោមយុទ្ធសាស្ត្រ៥ គឺ៖ ការពង្រឹងប្រព័ន្ធសុខាភិបាល, សន្តិសុខមនុស្សជាតិ, ពង្រីកសក្តានុពលទីផ្សារតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច, ពន្លឿនព័ត៌មានឌីជីថលដោយបរិយាប័ន្ន និងការឈ្ពោះទៅមុខដោយចីរភាព និងភាពធន់រឹងមាំ។ កម្ពុជាក៏នឹងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់ សម្រាប់វិនិយោគ ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP។ សម្រាប់ចក្ខុវិស័យអាស៊ាន២០២៥ កម្ពុជាបានធ្វើកិច្ចការគាំទ្រមួយចំនួនដូចជា៖ ការលើកកម្ពស់ពលករចំណាកស្រុក, ការផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រ តូច និងមធ្យម និងសហគ្រិនភាពជាស្ត្រី និងយុវជន ព្រោះថាពួកគេជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងតំបន់ដែលផ្តល់ការងារជាង៨០% សម្រាប់កម្លាំងពលកម្មក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ យើងនឹងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏ រឹងមាំមួយ, បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាពផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

  • ទឹកធ្លាក់ដាតូច វាលវែង ខេត្តពោធិ៍សាត់

    ទឹកធ្លាក់ដាតូច វាលវែង ខេត្តពោធិ៍សាត់

    📸 I Love Pursat

  • វត្តព្រះពុទ្ធចូលនិព្វាន ភ្នំស្វាយ ខេត្តរតនគិរី 🇰🇭

    វត្តព្រះពុទ្ធចូលនិព្វាន ភ្នំស្វាយ ខេត្តរតនគិរី 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • ៧ សីហា ២០២១

    ៧ សីហា ២០២១

    ១. ក្នុងឆ្នាំ២០២០ ការងារភ្ជួររាស់ដីដាំដំណាំស្រូវទូទាំងប្រទេស សម្រេចជាង ៣.៧ ហិកតា ក្នុងនោះផ្ទៃដីភ្ជួរ រាស់ដោយគ្រឿងយន្តកសិកម្មមានទំហំ ៩៩.១៦% នៃផ្ទៃដីភ្ជួររាស់សរុប – រស្មីកម្ពុជា ២. ក្រសួងរ៉ែ និងថាមពលជជែកជាមួយក្រុមហ៊ុនរុស្សី រឿងប្រេងកាតក្រោយ Kris Energy ក្ស័យធន ខណៈក្រសួងបានជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីមកវិនិយោគបន្ថែម ទាំងគម្រោងថាមពលអគ្គិសនី និងអភិវឌ្ឍន៍ប្រេងកាត – កោះសន្តិភាព ៣. ឱកាសនាំចេញកសិផលសរីរាង្គ និងការចេញ ទៅធ្វើការនៅអូស្ត្រាលីរបស់ប្រជាកសិករខ្មែរ នឹងកើនឡើង ក្រោយថ្នាក់ដឹកនាំនៃអគ្ននាយកដ្ឋានកសិកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនមកពីអូស្ត្រាលី Lexmin Pty Ltd Cambodia – ភ្នំពេញបុស្តិ៍ ៤. យន្ដហោះចម្បាំងអ៉ីស្រាអែល វាយប្រហារផ្លូវអាកាស លើមូលដ្ឋានជាច្រើនរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្ទ្រីព សងសឹកទៅនឹងការបង្ហោះប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះ ហើយដុតឱ្យវាធ្លាក់ចូលទឹកដីអ៉ីស្រាអែល – Reuters ៥. ពលរដ្ឋកូរ៉េខាងជើងជាង ៥ពាន់នាក់ ត្រូវជម្លៀសចេញពីជម្រក ដោយសារតែជំនន់ទឹកភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នា ខណៈផ្ទះរាប់រយខ្នងត្រូវបំផ្លាញ ហើយតំបន់កសិកម្មធំៗត្រូវទឹកជន់លិច –…

  • ទីតាំង ១៣ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ១៣ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Sanatra ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ២.ធនារគារ PPCBank មហាវិថីមុនីវង្ស អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ៣.ហាងសាច់អាំង Gogi សាខាIFL ផ្លូវ១១៨ អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៤. ផ្សារទំនើប Prince Fresh អគារ Prince Central Plaza អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ៥. ហាងកាហ្វេ Starbucks សាខាEden អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៦. ហាងកាហ្វេ Starbucks ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី២៩ កក្កដា ៧. ហាងកាហ្វេ Browns សាខា Khalandale Mall ផ្លូវបឹងកក់ អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៨. ហាងលក់នំគ្រួក ជប៉ុន សាខាបាក់ទូក ខណ្ឌ៧មករា អ្នកជំងឺជាបុគ្គលិកទីនេះ…

  • អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗ សូមមេត្តារួសរ៉ាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ពី៩ សីហា-៨ កញ្ញា ២០២១

    អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗ សូមមេត្តារួសរ៉ាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ពី៩ សីហា-៨ កញ្ញា ២០២១