-
មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា Mikami Masahiro បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងបានប្រគល់លិខិតពីនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide

-
ការផ្តល់ជំនួយវ៉ាក់សាំង ចំនួន ១ លានដូសនេះនឹងបង្កើនវ៉ាក់សាំងដែលកម្ពុជាមានក្នុងដៃសរុប ១៨លានដូស

-
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលជំនួយវ៉ាក់សាំង AstraZeneca របស់ជប៉ុន

២៣ កក្កដា ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជាថ្មីដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានជោគជ័យ នរណាចង់តិទៀនច្បាប់កម្ពុជា ក៏តិទៀនចុះ តែយើងធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ការរៀបចំក្តាមឈូស ជាការគោរពដល់សាកសពដែលស្លាប់។ គួរតែអរគុណខ្ញុំដែលបងប្អូនអ្នកដែលស្លាប់ដោយកូវីដ១៩ មិនរុំនឹងកន្ទេល សម្តេចនឹងធ្វើសន្និសីទនៅថ្ងៃទី១ សីហា ២០២១ នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ សូមប្រជាពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជា។
-
២៣ កក្កដា ២០២១

១. សៀមរាបស្ថិតចំណោមទីតាំងដ៏អស្ចារ្យទាំង១០០ក្នុងឆ្នាំ២០២១នៃទស្សនាវដ្តី Time របស់អាមេរិក – ថ្មីៗ ២. ការរីករាលដាលកូវីដ១៩នៅវៀតណាម ធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាធ្លាក់ចុះ – RFI ៣. កុមារ និង យុវវ័យ ជិត ៣០ ម៉ឺន នាក់ នៅ ភ្នំពេញ ត្រៀមខ្លួន រួច ជា ស្រេច ដើម្បី ចាក់ វ៉ាក់សាំង កូ វី ដ ១៩ – កោះសន្តិភាព ៤. Toyota បិទរោងចក្រផលិតរថយន្តធំៗចំនួន៣នៅក្នុងប្រទេសថៃ ដោយសារកង្វះគ្រឿងផ្គុំ – CNA ៥. អាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រកងកម្លាំងអាហ្វហ្គានីស្ថាន – Xinhua
-
ទីតាំង ៥ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ផ្សារ ធំទួលសង្កែ ខណ្ឌឬស្សីកែវ អ្នកជំងឺជាអាជីវករលក់ស្បែកជើងតូបលេខ០១។ ២. ផ្សារទំនើបឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ អ្នកជំងឺទៅថ្ងៃទី១៥ កក្កដា។ ៣. ភោជនីយដ្ឋាន Kungfu Kitchen សាខាបឹងកេងកង ផ្លូវ៣០២ ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី១៨ កក្កដា។ ៤. ហាង Paris Baguette ផ្លូវ៣១០ សង្កាត់បឹងកេងកង១ អ្នកជំងឺទៅថ្ងៃទី១៧ កក្កដា។ ៥. ហាងលក់ទូរស័ព្ទដៃ Jet Black Store ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក អ្នកជំងឺទៅថ្ងៃទី១៨ កក្កដា។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនប្រធានាធិបតីចិន Xi Jinping

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនប្រធានាធិបតីចិន Xi Jinping ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន។ ប្រភព៖ Royal du Cambodge
-
កម្ពុជានឹងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ពីអាយុ១២-១៧ឆ្នាំ នៅថ្ងៃទី១ សីហា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៧នាក់ ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់ ៤នាក់ នៅខេត្តកំពង់ចាម

-
លិខិតរំលែកទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្ញើជូនលោក Alexander De CROO នាយករដ្ឋមន្រ្ដី បែលហ្ស៊ិក

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤នាក់ អ្នកជាសះស្បើយចំនួន ២៦នាក់ និងស្លាប់ ៤នាក់ នៅខេត្តកំពង់ឆ្នាំង
