-
ការផ្លាស់ប្ដូរការរកចំណូលពីការជួលតូបសម្រាប់បម្រើសេវាទេសចរណ៍ធម្មជាតិ មកជាការចិញ្ចឹមគោ

លោក ម៉ាត់ មីន សមាជិកសហគមន៍តំបន់ការពារភ្នំជើងលាង ស្ថិតនៅឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានផ្លាស់ប្ដូរការរកចំណូលពីការជួលតូបសម្រាប់បម្រើសេវាទេសចរណ៍ធម្មជាតិ មកជាការចិញ្ចឹមគោវិញ ដោយសារកំណើនតម្រូវការទីផ្សារក្នុងស្រុក និងវៀតណាម។ ក្នុងមួយឆ្នាំ គាត់អាចលក់បានតម្លៃ ៨-១០លានរៀល ចំពោះគោ ២-៣ក្បាល។ សព្វថ្ងៃ លោកមានគោសរុប ៤២ក្បាលដែលមានតម្លៃស្មើ ១០៥លានរៀល។ ប្រភព៖ Our Community Livelihood
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៧នាក់ ជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ ២នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី២២ កក្កដា ២០២១

-
វត្តមានសត្វជ្រូកពោន ឬជ្រូកព្រុល ក្នុងតំបន់ការពារធម្មជាតិកម្ពុជា

-
កសិករបរិច្ចាកត្រីរាជដើម្បីព្រលែងចូលជម្រកធម្មជាតិវិញ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧១នាក់ និងជាសះស្បើយចំនួន ១៩នាក់ នៅខេត្តកោះកុង រកឃើញថ្ងៃទី២២ កក្កដា ២០២១

-
អ្នកវិជ្ជមានកូវីដ១៩ចំនួន ១៩៤នាក់ ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ ១នាក់ នៅខេត្តឧត្តរមានជ័យ រកឃើញថ្ងៃទី២២ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ១នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពង់ធំ រកឃើញថ្ងៃទី២២ កក្កដា ២០២១

-
២២ កក្កដា ២០២១

១. កម្ពុជាតៀមវ៉ាក់សាំង Sinovac របស់ចិន៥លានដូស សម្រាប់ចាក់ឱ្យកុមារអាយុពី១២ ដល់១៧ឆ្នាំ – RFI ២. វិស័យដឹកជញ្ជូនតាមផ្លូវអាកាសអាចរង់ចាំដល់ឆ្នាំ២០២៤ ទើបមានភាពប្រសើរឡើងវិញ – AMS Economy ៣. ក្រសួង កសិកម្ម ប្តេជ្ញា រក្សា ឱ្យបាន និរន្តរភាព ប្រព័ន្ធ ស្បៀង នៅឆ្នាំ ២០៣០ ដោយ ប្រែក្លាយ កសិកម្ម កម្ពុជា ទៅជា កសិកម្ម ទំនើប – ភ្នំពេញបុស្តិ៍ ៤. ចិនបដិសេធមិនឱ្យអង្គការសុខភាពពិភពលោក បន្តការអង្កេតរកប្រភពកូវីដ១៩ – Reuters ៥. TikTok កំពុងឈានជើងចូលប្រទេសឥណ្ឌាសាជាថ្មី តាមរយ:ការផ្លាស់ប្ដូរឈ្មោះទៅជា TickTock – India Publications
-
គូប្រជែងនយោបាយហៃទី និងមេដឹកនាំធុរកិច្ចនានា នាំគ្នាជួលអ្នកបញ្ចុះបញ្ចូល និងអ្នកប្រឹក្សាយោបល់នៅវ៉ាស៊ីនតោន ឱ្យជួយខ្លួនយកឈ្នះការគាំទ្រអាមេរិក ដើម្បីធ្វើជាអ្នកដឹកនាំនៅហៃទី

គូប្រជែងនយោបាយហៃទី និងមេដឹកនាំធុរកិច្ចនានា នាំគ្នាជួលអ្នកបញ្ចុះបញ្ចូល និងអ្នកប្រឹក្សាយោបល់នៅវ៉ាស៊ីនតោន ឱ្យជួយខ្លួនយកឈ្នះការគាំទ្រអាមេរិក ដើម្បីធ្វើជាអ្នកដឹកនាំនៅហៃទី ខណៈអ្នកបញ្ចុះបញ្ចូលខ្លះ ស៊ីថ្លៃខ្ពស់រហូតដល់ ១០ លានដុល្លារ ឬច្រើនជាងនេះ។ មន្រ្តីហៃទី ឥស្សរជននយោបាយ និងក្រុមអ្នករកមតិគាំទ្រអាមេរិកផង បានបង្ហាញពីយុទ្ធសាស្រ្តអំពីការប្រឆាំងនឹងការរិះគន់របស់អាមេរិក និងគូប្រជែងរបស់ខ្លួន សម្រាប់តំណែងប្រធានាធិបតី និងស្វែងរកមធ្យោបាយដើម្បីបន្ទោសឃាតករ។ រដ្ឋាភិបាលហៃទី បានចំណាយលុយជាច្រើនលើក្រុមហ៊ុន Mercury Public Affairs និងអ្នកបញ្ចុះបញ្ចូលបីនាក់ផ្សេងទៀត ដែលកំពុងធ្វើការជាមួយអ្នកនយោបាយសម្ព័ន្ធមិត្ត ដើម្បីចាត់តាំងអ្នកស្នងតំណែង។ គេមិនទាន់ច្បាស់នៅឡើយទេ ថាតើយុទ្ធនាការនេះនឹងអាចមានឥទ្ធិពលយ៉ាងណា។ ប៉ុន្តែការជំរុញការបញ្ចុះបញ្ចូលនេះ គឺជាឧទាហរណ៍ដែលបញ្ជាក់ពីទំហំ និងការឈោងចាប់ក្រុងវ៉ាស៊ីនតោន រួមទាំងតួនាទីរបស់រដ្ឋាភិបាលនេះ ក្នុងការស្វែងរកការផ្លាស់ប្តូរគោលនយោបាយការបរទេស។ ប្រភព៖ New York Times
-
ប្រធានក្រុមហ៊ុនលក់អាវុធ Rosoboronexport លោក Alexander Mikheev បានលើកឡើងថា រុស្ស៊ីកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ាលើផ្នែកទីផ្សារដោះដូរអាវុធគ្រប់ប្រភេទ

ប្រធានក្រុមហ៊ុនលក់អាវុធ Rosoboronexport លោក Alexander Mikheev បានលើកឡើងថា រុស្ស៊ីកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ាលើផ្នែកទីផ្សារដោះដូរអាវុធគ្រប់ប្រភេទ រួមទាំងអាវុធលើផ្ទៃអាកាសផងដែរ។ នេះបើតាម CNA ថ្ងៃទី២១ កក្កដានេះ។ មីយ៉ាន់ម៉ាជាអតិថិជនពិសេសរបស់ក្រុមហ៊ុននេះ និងជាដៃគូដ៏ធំរបស់ក្រុមហ៊ុនសាជីវកម្មរុស្ស៊ី Rostec នៅតំបន់អាស៊ីអាគ្នេយ៍។ ភាពជិតស្និទ្ធរបស់រុស្ស៊ីចំពោះមីយ៉ាន់ម៉ានេះ បានធ្វើឱ្យសកម្មជនសិទ្ធិមនុស្សមួយចំនួនចោទរុស្ស៊ីថាកំពុងតែផ្ដល់ភាពស្របច្បាប់ទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ប្រភព៖ CNA