-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧៤នាក់ និងជាសះស្បើយចំនួន ២៩១នាក់ ខេត្តបន្ទាយមានជ័យ

-
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣

-
ក្រុមហ៊ុន Exergyn ដែលមានទីស្នាក់ការនៅទីក្រុង Dublin បានបង្កើតម៉ាស៊ីនត្រជាក់ប្រភេទថ្មីមួយដែលមិនប្រើប្រាស់ឧស្ម័ន HFCS

-
ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌អាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”

នាថ្ងៃទី២២ កក្កដា សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌អាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងនេះ។ ភាគីចិនប្រឆាំងដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅលើប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ អាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះ សូម្បីតែ “សម្ព័ន្ធមិត្ត” ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯង និងអ្នកដទៃ គ្មានគុណតម្លៃអ្វីនោះទេ។ ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់អាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែង និងគំនិតឡូជីខល។ ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតប ដែលនេះមិនមែនជាការពិតឡើយ។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ។ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាសបញ្ជាក់ និងបង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈ និងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍។ ✍🏽-អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា
-
ពាក់ឯកសណ្ឋានដោយកិត្តិយស និងពោរពេញដោយភាពក្លាហាន ❤️

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៤នាក់ និងជាសះស្បើយចំនួន ៤៥នាក់ នៅខេត្តត្បូងឃ្មុំ

-
នៅក្នុងពន្ធនាគារឌូបៃនៃប្រទេសអារ៉ាប់រួម 🇦🇪 មានកសិដ្ឋានមួយដែលដាំដុះបន្លែជាង ៣៦ប្រភេទ

នៅក្នុងពន្ធនាគារឌូបៃនៃប្រទេសអារ៉ាប់រួម 🇦🇪 មានកសិដ្ឋានមួយដែលដាំដុះបន្លែជាង ៣៦ប្រភេទ ក្នុងនោះមាន ក្រូចឆ្មារ ត្រសក់ ស្ពៃក្ដោប ប៉េងប៉ោះ និងម្ទេសជាដើម 🥒🍅🌶 អ្នកទោសរីករាយនឹងធ្វើការនៅក្នុងកសិដ្ឋាននេះណាស់ ដោយក្នុងមួយថ្ងៃ ធ្វើការ ៥ម៉ោង ហើយពួកគេអាចទទួលបានជំនាញថ្មីក្នុងវិស័យកសិកម្ម ដែលអាចជួយឱ្យពួកគេកសាងជីវិតល្អប្រសើរមួយពេលចេញពីពន្ធនាគារ។ កសិដ្ឋានក្នុងពន្ធនាគារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយអតីតទណ្ឌិត លោក Hero Sanabam ដែលមានសញ្ញាបត្របណ្ឌិតផ្នែករចនាប្លង់ និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្ម។ 🎥 The National
-
របាយការណ៍នៅថ្ងៃទី២២ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៨២៥ករណី និងជាសះស្បើយ ៨៩៧នាក់។ អ្នកឆ្លងសរុប ៧១.២៤៤នាក់ អ្នកជាសះស្បើយ ៦៣.៤៧៤នាក់ អ្នកស្លាប់ ១២២២នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
មន្ត្រីសុខាភិបាលកំពុងតាមដានមនុស្សជាង ២០០នាក់ នៅក្នុងរដ្ឋចំនួន ២៧ របស់អាមេរិកចំពោះការឆ្លងជំងឺ monkeypox ដ៏កម្រ

មន្ត្រីសុខាភិបាលកំពុងតាមដានមនុស្សជាង ២០០នាក់ នៅក្នុងរដ្ឋចំនួន ២៧ របស់អាមេរិកចំពោះការឆ្លងជំងឺ monkeypox ដ៏កម្រ។ គេបារម្ភថា មនុស្សទាំងនោះប្រហែលជាបានប៉ះពាល់ជាមួយបុរស Texas ម្នាក់ដែលបានឆ្លងជំងឺនេះពី Nigeria កាលពីដើមខែកក្កដា។ នេះជាករណីឆ្លងជំងឺ Monkeypox ដំបូងបង្អស់នៅអាមេរិកចាប់តាំងពីឆ្នាំ២០០៣មក ។ ប្រភព៖ CGTN