-
ថ្មីៗនេះ ទន្លេរីងស្ងួត ប្រព័ន្ធទឹកគ្រប់គ្រងមិនបានត្រឹមត្រូវ និងការដាច់ចរន្តអគ្គិសនី បានធ្វើឱ្យពលរដ្ឋអុីរ៉ង់ខ្វះទឹកស្អាតបរិភោគ

-
បរាជ័យនៃការដាក់បន្តុបលទ្ធិប្រជាធិបតេយ្យ

ការណ៍ដែលអាមេរិកដកខ្លួនពីអាហ្វហ្គានីស្ថានក៏បានបង្ហាញពីបរាជ័យថ្មីមួយទៀតទាក់ទងនឹងការប៉ុនប៉ងដាក់បន្តុបរបបប្រជាធិបតេយ្យ ដោយគ្មានផែនការកសាងរដ្ឋច្បាស់លាស់ ដែលការណ៍នេះត្រូវបានមជ្ឈដ្ឋានអន្តរជាតិមួយចំនួនប្រដូចទៅនឹងការណ៍ដែលអាមេរិកបានបោះបង់ចោលកម្ពុជា (របប លន់ នល់) ហើយបណ្តោយឱ្យធ្លាក់ទៅក្នុងដៃពេជ្ឈឃាត ប៉ុល ពត។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាពគឺជាប្រធានបទ និងគោលដៅដំបូងបំផុតដើម្បីធានាឱ្យមានការអភិវឌ្ឍ ប៉ុន្តែសម្រាប់អ្នកប្រកាន់ទ្រឹស្តីដាក់បន្តុបលទ្ធិប្រជាធិបតេយ្យ ពួកគេគិតថា ការមានសង្គ្រាមតិចតួចគឺជារឿងចៀសមិនផុតសំខាន់ឱ្យតែមានបញ្ចូលប្រព័ន្ធប្រជាធិបតេយ្យ។ អ្នកជំរុញទ្រឹស្តីដាក់បន្តុបលទ្ធិប្រជាធិបតេយ្យមិនដែលសួរទេថា តើអ្នកណាគឺជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់សន្តិភាពហើយគេក៏មិនដែលសួរដែរថា តើអ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងការបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយសារការដាក់បន្តុបលទ្ធិប្រជាធិបតេយ្យនោះ។ ពួកគេគិតថា ការដួលរលំនៃសង្គម ឬប្រទេសមួយ ដោយសារតែការជំរុញប្រជាធិបតេយ្យវាមិនសំខាន់ដូចជាការណ៍ដែលមិនបានជំរុញលទ្ធិប្រជាធិបតេយ្យនោះទេ។ ការជំរុញលទ្ធិប្រជាធិបតេយ្យត្រូវតែមានលក្ខណៈសម្របសម្រួល ហើយមានការវិវឌ្ឍផ្លាស់ប្តូរជាជំហានៗ ហើយការជំរុញនោះទៀតសោតមិនត្រូវប៉ះពាល់ដល់សន្តិភាព និងភាពសុខដុមរមនារបស់សង្គមនោះឡើយ ព្រោះថា សន្តិភាព និងភាពសុខដុមរមនា គឺជាសុបិនដ៏សែនឆ្ងាយនៅឡើយសម្រាប់ប្រទេសជាច្រើនក្នុងលោក។ ការជំរុញលទ្ធិប្រជាធិបតេយ្យក៏ត្រូវពិចារណាឱ្យបានគ្រប់គ្រាន់ទៅលើសមត្ថភាពរបស់ស្ថាប័នរដ្ឋនៅក្នុងការផ្តល់សេវាសាធារណៈ កម្រិតអប់រំ កម្រិតវប្បធម៌របស់ប្រជាពលរដ្ឋទៅលើភាពអត់ឱនក្នុងស្មារតីប្រជាធិបតេយ្យ និងកម្រិតសមត្ថភាពរបស់ពលរដ្ឋទូទៅនៅក្នុងការបែងចែកនូវអ្វីដែលហៅថា សិទ្ធិ សេរីភាព និងកាតព្វកិច្ចពលរដ្ឋ។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមចេញផ្សាយលើកាសែតភ្នំពេញប៉ុស្តិ៍ ២១ កក្កដា ២០២១
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៤នាក់ និងជាសះស្បើយចំនួន ២៥នាក់ នៅខេត្តកំពង់ធំ រកឃើញថ្ងៃទី២១ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដចំនួន ១១៨នាក់ ជាសះស្បើយ ១៣៨នាក់ និងស្លាប់ ១នាក់ នៅស្វាយរៀង រកឃើញថ្ងៃទី២១ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២២នាក់ នៅខេត្តកំពង់ឆ្នាំង

-
២១ កក្កដា ២០២១

១. រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបដិសេធការស្នើសុំរបស់អ្នកបើកបររថយន្តធុនធ្ងន់ ដែលតវ៉ាសុំដឹកលើសទំងន់កំណត់ – RFI ២. ឆមាសទី១ ឆ្នាំ២០២១ កម្ពុជា នាំចេញផលនេសាទសរុប ២ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ កើន ៥២% – ភ្នំពេញបុស្តិ៍ ៣. ឆមាសទី១ ឆ្នាំ២០២១ កម្ពុជា នាំចេញផលិតផល គិតជាទឹកប្រាក់ជាង ៣ពាន់លានដុល្លារទៅអាមេរិក កើន ៣៥% – ខ្មែរថាមស៍ ៤. អង់គ្លេសនឹងពង្រាយនាវាចម្បាំងពីរគ្រឿងជាអចិន្ត្រៃយ៍នៅអាស៊ី – Aljazeera ៥. ទឹកជំនន់វាយប្រហារខេត្ត Henan ភាគកណ្តាលប្រទេសចិន, មនុស្ស១២នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀស – BBC
-
អស់រយៈពេលពីរទសវត្សរ៍ កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ

អស់រយៈពេលពីរទសវត្សរ៍ កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។
-
ចិនបានបង្ហាញពីគម្រោងដ្រូនជ្រមុជទឹក ដែលអាចសម្គាល់ តាមដាន និងវាយប្រហារសត្រូវ ដោយមិនចាំបាច់មានមនុស្សបញ្ជា

ចិនបានបង្ហាញពីគម្រោងដ្រូនជ្រមុជទឹក ដែលអាចសម្គាល់ តាមដាន និងវាយប្រហារសត្រូវ ដោយមិនចាំបាច់មានមនុស្សបញ្ជា។ នេះបើតាម SCMP ថ្ងៃទី២១ កក្កដា។ ជាក់ស្ដែង ចិនកំពុងអភិវឌ្ឍយន្តហោះដ្រូន transmedium សម្រាប់ឃ្លាំមើលទំនាក់ទំនង ឬ វាយប្រហារតាមអាកាស។ អ្នកវិទ្យាសាស្ត្រយោធាចិនក៏កំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានល្បឿនលឿន ដែលអាចលោតចូល និងចេញពីទឹក គេចពីប្រព័ន្ធការពាររបស់នាវាចម្បាំង ឬនាវាផ្ទុកយន្តហោះ។ ប្រភព៖ SCMP
-
ល្អាងក្បាលខ្មោច ភ្នំសំពៅ ខេត្តបាត់ដំបង 🇰🇭

-
អស់រយៈពេលជាច្រើនសតវត្សមកហើយ អ្នកធ្វើចារកម្មបានដាក់គោលដៅទៅលើបុគ្គលដូចជា ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងអ្នកសោយរាជ្យ

កម្មវិធីចារកម្ម Pegasus របស់ NSO ត្រូវបានរកឃើញលេខទូរសព្ទផ្ទាល់ខ្លួនរបស់ប្រធានាធិបតីបារាំង លោក Macron និងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀតចំនួន ៣រូប និងបុគ្គលផ្សេងទៀតមកពី ៣៤ប្រទេស។ ប្រទេសម៉ារ៉ុក 🇲🇦 បានចេញសេចក្កីថ្លែងការណ៍ច្រានចោល។ ហើយលើកឡើងថាវាគ្មានភស្តុតាងជាក់លាក់។ ក្រុមហ៊ុន NSO ថានឹងស៉ើបអង្កេតលើការប្រើប្រាស់ខុសគោលបំណងនៃកម្មវិធីចារកម្ម Pegasus របស់អតិថិជនរបស់ខ្លួន។ ប្រភព៖ The Washington Post