Category: One-Minute

  • ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ១០ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ១. ហាង លក់កង់ Scott Cambodia ផ្លូវ ១៨២ ខណ្ឌ៧មករា អ្នកជំងឺទៅថ្ងៃទី១១ កក្កដា។ ២. មន្ទីរពេទ្យសម្ភពសោភាហ្គោល ផ្លូវ១៤១ ខណ្ឌ៧មករា អ្នកជំងឺទៅថ្ងៃទី១១ កក្កដា។ ៣. វត្តទួលទំពូង ព្រះសង្ឃ និងឧបាសក៤៣អង្គ/នាក់ មានវិជ្ជមានជំងឺកូវីដ១៩។ ៤. វត្តសំរោងអណ្តែត គណៈកម្មការវត្ត ផ្នែកមើលអ្នកធ្វើសំណង់ មានវិជ្ជមានជំងឺកូវីដ១៩។ ៥. វត្តព្រែកលៀប ព្រះសង្ឃ និងឧបាសកច្រើនអង្គ/នាក់ មានវិជ្ជមានជំងឺកូវីដ១៩។ ៦. ហាង អូឡាឡា ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ អ្នកជំងឺទៅថ្ងៃទី១៤ កក្កដា។ ៧. ហាងគុយទាវ ផ្ទះអាហារ ផ្លូវ១៧៩២ ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ អ្នកជំងឺទៅថ្ងៃទី១១ កក្កដា។ ៨. ពេទ្យធ្មេញ T Dental Clinic សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី១១…

  • រដ្ឋាភិបាលអង់គ្លេស គាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុងករណីដេញថ្លៃមាសតម្លៃជាង ១ពាន់លានដុល្លារ

    រដ្ឋាភិបាលអង់គ្លេស គាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុងករណីដេញថ្លៃមាសតម្លៃជាង ១ពាន់លានដុល្លារ

    រដ្ឋាភិបាលអង់គ្លេស គាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុងករណីដេញថ្លៃមាសតម្លៃជាង ១ពាន់លានដុល្លារ។ នេះបើតាម CNA ថ្ងៃទី២០ កក្កដា។ មាសទាំងនេះ នឹងជាជំនួយដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងប្រព័ន្ធសុខាភិបាលមួយដែលបានផ្ទុះឡើងដោយវិបត្តិសេដ្ឋកិច្ចជាង ៦ឆ្នាំរបស់វ៉េណេស៊ុយអេឡា។ មេធាវីតំណាងឱ្យក្រុមប្រឹក្សាភិបាលលោក Guaido បានចាត់វិធានការស្របច្បាប់កាលពីឆ្នាំមុន ដើម្បីផ្ទេរមាស ដែលប្រទេសនេះតម្កល់ទុក ប៉ុន្ដែអង់គ្លេសត្រូវឈរកណ្តាលរវាងក្រុមប្រឹក្សាទាំងពីរ លោក Nicolas Maduro និងលោក Juan Guaido ដោយសារករណីជំពាក់ប្រាក់ប្រមាណ ១២០លានដុល្លារនៅធនាគារ Deutsche Bank ដែលមិនទាន់ដោះស្រាយរួច។ ប្រភព៖ CNA

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៨នាក់ជាសះស្បើយចំនួន ១៣៧នាក់ និងនៅខេត្តកំពង់ចាម

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៨នាក់ជាសះស្បើយចំនួន ១៣៧នាក់ និងនៅខេត្តកំពង់ចាម

    ២០ កក្កដា ២០២១

  • ការអំពាវនាវខុសច្បាប់ឱ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់

    ការអំពាវនាវខុសច្បាប់ឱ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់

    ការអំពាវនាវខុសច្បាប់ឱ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ វាជាអំពើល្មើសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិរបស់កម្ពុជា។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ២១ កក្កដា ២០២១

  • របាយការណ៍នៅថ្ងៃទី២០ កក្កដា

    របាយការណ៍នៅថ្ងៃទី២០ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៨១២ករណី និងជាសះស្បើយ ៧៤០នាក់។ អ្នកឆ្លងសរុប ៦៩.៦០៨នាក់ អ្នកជាសះស្បើយ ៦១.៧៧៩នាក់ អ្នកស្លាប់ ១១៦៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២១ កក្កដា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៨១២នាក់ ជាសះស្បើយ ៧៤០នាក់ ស្លាប់ ១៩នាក់ គិតត្រឹមថ្ងៃទី២១ កក្កដា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៦៩.៦០៨នាក់ ចំនួនអ្នកជាសះស្បើយ៖ ៦១.៧៧៩នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.១៦៨នាក់

  • សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

    សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

    សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ កក្កដា គិតត្រឹតថ្ងៃទី២០ កក្កដា ២០២១ រដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២លាននាក់ ឬស្មើ៦២% នៃគោលដៅសរុប។ បើគិតនៅក្នុងតំបន់អាស៊ាន កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ដែលទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។ មានមនុស្សជាច្រើននឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច ធនធានមានកម្រិត អាចមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។ ប្រភព៖ ទទក

  • នៅរដ្ឋ Oregon 🇺🇸 ភ្លើងឆេះព្រៃ “The Bootleg Fire” បានឆេះរាលដាលលើផ្ទៃដីជាង ៣០ម៉ឺនហិចតា

    នៅរដ្ឋ Oregon 🇺🇸 ភ្លើងឆេះព្រៃ “The Bootleg Fire” បានឆេះរាលដាលលើផ្ទៃដីជាង ៣០ម៉ឺនហិចតា

    នៅរដ្ឋ Oregon 🇺🇸 ភ្លើងឆេះព្រៃ “The Bootleg Fire” បានឆេះរាលដាលលើផ្ទៃដីជាង ៣០ម៉ឺនហិចតា ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ហើយអ្នកពន្លត់អគ្គិភ័យជាង ២ពាន់នាក់កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។ នេះបើតាម BBC ថ្ងៃទី២០ កក្កដា។ ភ្លើងឆេះព្រៃនេះកើតឡើងចាប់តាំងពីថ្ងៃទី៦ កក្កដាមកម្ល៉េះ ហើយបានដុតបំផ្លាញតំបន់មួយដែលធំជាងទីក្រុង Los Angeles ផងដែរ។ មកទល់ពេលនេះ ផ្ទះ និងអគារចំនួន ១៦០ត្រូវបានបំផ្លាញ ខណៈប្រជាជនយ៉ាងតិច ២ពាន់នាក់ត្រូវបានជម្លៀសទៅតំបន់សុវត្ថិភាព។ អគ្គិភ័យនេះអាចបង្កឱ្យមានព្យុះកំបុតត្បូងបក់កំដៅផ្សែង និងខ្យល់ខ្លាំង។ ភ្លើងឆេះព្រៃនេះ រាលដាលត្រឹមប៉ុន្មាន ៣-៤គីឡូម៉ែត្រការេប៉ុណ្ណោះ ឬតិចជាងនេះ ក្នុងរយៈពេល ២-៣ថ្ងៃដំបូង ប៉ុន្តែរាលដាលបន្ថែមដល់ទៅជាង ១០០គីឡូម៉ែត្រការេ ក្នុងប៉ុន្មានថ្ងៃបន្ទាប់។ ភ្លើងឆេះព្រៃភាគច្រើនបណ្តាលមកពីភាពស្ងួតនៃព្រៃឈើ និងរុក្ខជាតិដទៃទៀត។ តំបន់ភាគខាងត្បូងនៃរដ្ឋ Oregon ក៏ដូចជាតំបន់ភាគខាងលិចភាគច្រើន គឺមានអាកាសធាតុស្ងួតខ្លាំង។ ប្រភព៖ BBC

  • អាមេរិកបានកៀរគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសក្រុងប៉េកាំង ដោយចោទថាបានវាយប្រហារតាមប្រព័ន្ធអុីនធឺណិតលើក្រុមហ៊ុន Microsoft

    អាមេរិកបានកៀរគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសក្រុងប៉េកាំង ដោយចោទថាបានវាយប្រហារតាមប្រព័ន្ធអុីនធឺណិតលើក្រុមហ៊ុន Microsoft

    នៅថ្ងៃទី១៩ កក្កដា អាមេរិកបានកៀរគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសក្រុងប៉េកាំង ដោយចោទថាបានវាយប្រហារតាមប្រព័ន្ធអុីនធឺណិតលើក្រុមហ៊ុន Microsoft។ នេះបើតាម The Guardian ថ្ងៃទី២០ កក្កដា។ សមាជិកសហភាពអឺរ៉ុបខ្លះចោទក្រុងប៉េកាំងថាបានអនុញ្ញាតឱ្យពួក Hacker ធ្វើប្រតិបត្តិការពីទឹកដីរបស់ខ្លួន ខណៈអាមេរិក និងអង់គ្លេស បានចង្អុលចំៗលើរដ្ឋាភិបាលចិន និងបញ្ជាក់អំពីទំនាក់ទំនងរវាងក្រុមស៊ើបការណ៍សម្ងាត់ចិន និងពួក Hacker។ អ្នកនាំពាក្យស្ថានទូតចិនចាត់ទុក ការចោទប្រកាន់នេះ គឺជាការវាយប្រហារដោយគ្មានមូលដ្ឋាន ហើយវាគ្រាន់តែជាល្បិចចាស់មួយផ្សេងទៀតប៉ុណ្ណោះ។ សកម្មភាពនេះធ្វើឱ្យរដ្ឋបាលលោក Biden ឈានទៅរកសង្គ្រាមត្រជាក់ឌីជីថលកាន់តែស៊ីជម្រៅជាមួយចិន។ នៅខែមីនា ពួក Hacker ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Microsoft Exchange ដែលជាម៉ាស៊ីនមេ។ ពួក Hacker ចិន អាចមើលអុីម៉ែលដោយសេរី ទិន្នន័យសាជីវកម្មសំខាន់ៗ និងកម្មសិទ្ធិបញ្ញា ប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកជាង ៣០.០០០។ ភ័ស្តុតាងដែល អាមេរិកលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនយក្សចិន Huawei ក៏ជាចំណុចស្នូលនៃការប្រឈមមុខគ្នារវាងក្រុងប៉េកាំង និងលោកខាងលិច។ ប្រភព៖ The Guardian

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩៨នាក់ ជាសះស្បើយ ១២០នាក់ និងស្លាប់ ៤នាក់ នៅខេត្តសៀមរាប រកឃើញថ្ងៃទី២០ កក្កដា ២០២១

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩៨នាក់ ជាសះស្បើយ ១២០នាក់ និងស្លាប់ ៤នាក់ នៅខេត្តសៀមរាប រកឃើញថ្ងៃទី២០ កក្កដា ២០២១

    បញ្ជីឈ្មោះ