-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១៩ កក្កដា ២០២១

១.កំពត ៣០នាក់២.ព្រៃវែង ១០៨នាក់៣.ត្បូងឃ្មុំ ៤០នាក់៤.កោះកុង ២៦នាក់៥.ព្រះវិហារ ១៥នាក់៦.កំពង់ធំ ៣៦នាក់៧.រតនគីរី ០៣នាក់៨.មណ្ឌលគីរី ០២នាក់៩.ស្ទឹងត្រែង ០៩នាក់១០.ក្រចេះ ១៣នាក់១១.ឧត្តរមានជ័យ ២១២នាក់១២.បាត់ដំបង ៦៣នាក់១៣.ប៉ៃលិន ១២នាក់១៤.កែប ០៤នាក់១៥.សៀមរាប ៩៤នាក់១៦.កំពង់ឆ្នាំង ៣៧នាក់១៧.បន្ទាយមានជ័យ ៨៩នាក់១៨.កំពង់ចាម ៦២នាក់ ចេញផ្សាយម៉ោង ១៩:០០ ថ្ងៃទី២០ កក្កដា ២០២១ ប្រភព៖ We_Share
-
វៀតណាមព្រមព្រៀងជាមួយអាមេរិកថានឹងមិនទម្លាក់តម្លៃរូបិយប័ណ្ណដុង ហើយសន្យាថានឹងរៀបចំគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យកាន់តែតម្លាភាពជាងមុន

នៅថ្ងៃទី១៩ កក្កដា វៀតណាមព្រមព្រៀងជាមួយអាមេរិកថានឹងមិនទម្លាក់តម្លៃរូបិយប័ណ្ណដុង ហើយសន្យាថានឹងរៀបចំគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យកាន់តែតម្លាភាពជាងមុន។ នៅឆ្នាំ២០២០ ចំពេលដែលអាមេរិក និងចិនមានជម្លោះពាណិជ្ជកម្ម និងវិបត្តិកូវីដ១៩ វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយនឹងអាមេរិក ដោយការនាំចេញទៅកាន់អាមេរិកច្រើនជាងការនាំចូល និងចំណេញប្រាក់ជាង ៧០ប៊ីលានដុល្លារ។ ប្រភព៖ US Department of Treasury
-
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ានមួយចំនួន

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ានមួយចំនួនរួមមាន សិង្ហបុរី វៀតណាម និងហ្វីលីពីន នៅចុងសប្តាហ៍នេះ ដើម្បីសហការជាមួយបណ្តាប្រទេសក្នុងតំបន់ ជុំវិញវត្តមានក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។ ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីគោលជំហររបស់រដ្ឋបាលលោក Biden ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ក្នុងតំបន់ និងលើកកម្ពស់តម្លៃអាស៊ាន។ ទស្សនកិច្ចរបស់លោកទៅកាន់ហ្វីលីពីន ទំនងជានឹងស្វែងរកការពង្រីកលទ្ធភាពទទួលបានមូលដ្ឋានយោធាអាមេរិកបន្ថែម។ ក្រុងហាណូយនៅវៀតណាមឯណោះក៏កាន់តែប្រយ័ត្នខ្លាំងឡើងចំពោះក្រុងប៉េកាំង។ រីឯសិង្ហបុរីមានអង្គភាពបញ្ជាការរបស់កងទ័ពជើងទឹកអាមេរិក ដែលបានដាក់ពង្រាយនាវា និងយន្តហោះស៊ើបការណ៍សម្រាប់ល្បាតសមុទ្រចិនខាងត្បូង។ ប្រភព៖ Nikkei Asia Review
-
អ្នកវិជ្ជមានកូវីដ១៩ចំនួន ៧១នាក់ ជាសះស្បើយចំនួន ២០៧នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពត

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៧នាក និងស្លាប់ ២នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦២នាក់ ជាសះស្បេីយចំនួន ៣៩នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ចាម

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៩នាក់ និងជាសះស្បើយចំនួន ១១០នាក់ នៅខេត្តបន្ទាយមានជ័យ

-
ការលះបង់ដែលត្រូវបានទទួលការគោរព និងកោតសរសើរ 🙏

-
ទណ្ឌិតរវើរវាយ

ហេតុតែចង់ធ្វើជានាយករដ្ឋមន្ត្រីខ្លាំង រហូតដល់គគ្លើនហ៊ានបំពានច្បាប់គ្រប់បែបយ៉ាង ដើម្បីបំពេញមហច្ឆិតាខ្លួន។ ហ៊ានធ្វើ តែមិនទទួលខុសត្រូវ រត់ចោលស្រុកយករួចខ្លួន ទុកឱ្យបងប្អូនបក្សពួករងគ្រោះព្រោះទង្វើអាក្រក់ខ្លួនឯង។ ១ដង ជា២ដង រហូតដល់រាប់មិនអស់ ទណ្ឌិតរូបនេះ តែងបង្កភាពចលាចលគ្រប់រូបភាព បំផ្លាញសន្តិភាពដែលកម្ពុជាកំពុងមាន និងត្រូវការបំផុត។ អំពាវនាវមិនឱ្យប្រជាជនទៅបោះឆ្នោត។ ពេលប្រជាជនចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី បែរជាអំពាវនាវឱ្យប្រជាជន និងកងទ័ពងើបឡើងធ្វើបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ អំពាវនាវឱ្យសហគមន៍អឺរ៉ុបផ្តាច់ EBA មិនឱ្យមិត្តបរទេសទិញផលិតផលខ្មែរ ដែលជាឆ្នាំងបាយរបស់ប្រជាជន។ ក្នុងសម័យកូវីដ មួយពិភពលោក គេឱ្យប្រជាជននៅផ្ទះដើម្បីការពារអាយុជីវិត បែរជាចោទរដ្ឋាភិបាលកម្ពុជាថាបំបិទសិទ្ធិសេរីភាពទៅវិញ។ វ៉ាក់សាំងការពារមនុស្សមិនឱ្យឈឺធ្ងន់ បែរជាថាវ៉ាក់សាំងជាថ្នាំសម្លាប់ប្រជាជនខ្មែរ។ នៅសុខៗ ចង់បង្កើតរដ្ឋាភិបាលចម្រុះដូចនៅបរទេស។ ចង់នាំប្រទេសពីសន្តិភាព និងស្ថិរភាពនយោបាយ ទៅរកអសន្តិសុខ និងមហន្តរាយ។ ល្មមឈប់ទៅលោក កម្ពុជាមិនត្រូវការទណ្ឌិតដូចរូបលោកទេ។ កម្ពុជាត្រូវការមេដឹកនាំប្រកបដោយគតិបណ្ឌិត នៅជាប់ជាមួយកម្ពុជាគ្រប់ពេលវេលា គ្រប់កាលៈទេសៈ រួមគ្នាដោះស្រាយបញ្ហា ដើម្បីរក្សាសន្តិភាពជូនជាតិមាតុភូមិ និងដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍរីកចំរើនពិតប្រាកដ។ ✍🏽-សេនាពិជេដ្ឋ
-
នៅពីក្រោយខ្នងនៃទេសភាពល្អស្អាត សម្រស់ធម្មជាតិព្រៃឈើ សត្វព្រៃ ដែលបងប្អូនប្រជាពលរដ្ឋបានទៅទស្សនាកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនានា

នៅពីក្រោយខ្នងនៃទេសភាពល្អស្អាត សម្រស់ធម្មជាតិព្រៃឈើ សត្វព្រៃ ដែលបងប្អូនប្រជាពលរដ្ឋបានទៅទស្សនាកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនានា គឺដោយសារតែការលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ឆ្លងកាត់រាល់គ្រប់ឧបសគ្គរបស់មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនានានៅកម្ពុជា។ នេះជាការលះបង់ដែលត្រូវបានទទួលការគោរព និងកោតសរសើរ! ដំណើរឆ្ពោះទៅអបអរសាទរទិវាឧទ្យានុរក្សអន្តរជាតិ ៣១ កក្កដា 📷 Online