-
របាយការណ៍នៅថ្ងៃទី១៩ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ២៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ៨២៥ករណី និងជាសះស្បើយ ១០២២នាក់។ អ្នកឆ្លងសរុប ៦៨.៧៩៦នាក់ អ្នកជាសះស្បើយ ៦១.០៣៩នាក់ អ្នកស្លាប់ ១១៤៩នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២០ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ល្បឿននៃការចម្លងជំងឺកូវីដ១៩៖ 🚶🚶🚶 និងល្បឿននៃការចម្លងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី Delta៖ 🏃🏃🏃🏃

-
“ខ្មែរធ្វើបាន” គឺជាសមិទ្ធិផលរបស់ខ្មែរ កើតចេញពីការគិតគូរ ទាំងបច្ចេកទេសគូសប្លង់ និងការសាងសង់ទាំងអស់ដោយបាតដៃកូនខ្មែរ

“ខ្មែរធ្វើបាន” គឺជាសមិទ្ធិផលរបស់ខ្មែរ កើតចេញពីការគិតគូរ ទាំងបច្ចេកទេសគូសប្លង់ និងការសាងសង់ទាំងអស់ដោយបាតដៃកូនខ្មែរ រួមទាំងការចំណាយថវិកាខ្មែរ ដោយគ្មានជំនួយបរទេសចូលរួម។ ខ្មែរធ្វើបាន បង្ហាញពីទឹកចិត្តសាមគ្គីភាព ការប្តេជ្ញាចិត្ត និងថវិកាដែលចេញពីញើសឈាមខ្មែរផ្ទាល់ ដែលអាចជាសក្ខីកម្មបញ្ជាក់ពីលទ្ធភាពរបស់កម្ពុជាក្នុងការរក្សាជំហរឯករាជ្យ និងអធិបតេយ្យរបស់ជាតិ។ ✍🏽-សម្តេចតេជោនាយករដ្ឋមន្រ្តី
-
អាហារូបករណ៍ពិសេស ពី ស.ស.យ.ក. រាជធានីភ្នំពេញ ចំនួន ៥កន្លែង សំរាប់ឆ្នាំសិក្សា ២០២១-២០២២

-
សម្ងួតប៉េងប៉ោះ 🍅 បន្ទាប់ពីការប្រមូលផលនៅស្រុក Izmir ប្រទេសតួកគី 🇹🇷

-
ការប្រកួតប្រជែងរវាងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់អាមេរិក និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន បានជះឥទ្ធិពលដល់អាស៊ាន

ការប្រកួតប្រជែងរវាងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់អាមេរិក និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន បានជះឥទ្ធិពលដល់អាស៊ាន ជាពិសេសដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២។ “មហាអំណាចធំៗបានបង្ខំឱ្យប្រទេសជាសមាជិកអាស៊ានជ្រើសរើសយកខាងនេះ ឬខាងនោះ។ អាស៊ានគ្រាន់តែចង់បន្តនូវការកសាងសហគមន៍តំបន់របស់ខ្លួន បន្តដើរតួនាទីលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការកសាងនិម្មាបកម្មថ្មីមួយដោយផ្អែកលើវិធានច្បាប់។ កម្ពុជាក៏គ្មានបំណងជ្រើសរើសយកខាងណាឡើយ កម្ពុជាគ្រាន់តែចង់បន្តនូវការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត និងមិនចូលបក្ខសម្ព័ន្ធ។” សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
-
ស្ថានភាពធាតុអាកាស ២១-២៧ កក្កដា ២០២១

-
១៩ កក្កដា ២០២១

១. ទោះវិបត្តិកូវីដ១៩ក្ដី តែវិស័យចិញ្ចឹម ជ្រូក កម្ពុជា អាច ផ្គត់ ផ្គង់ លើទីផ្សារក្នុងស្រុកបានរហូតដល់ ៨៥ ភាគរយ និងអាចឈានទៅរកការផ្គត់ផ្គង់បានទាំងស្រុង – កោះសន្តិភាព ២. អាជ្ញាធរ បំផ្លាញ ចោល គ្រឿង ញៀន ជិត ៨ តោន ដើម្បី អបអរ ទិវា អន្ត រជាតិ ប្រយុទ្ធប្រឆាំង គ្រឿង ញៀន – ភ្នំពេញបុស្តិ៍ ៣. សិប្បករ និងសហគ្រិនកំពុងពង្រឹងបច្ចេកទេសផលិតសូត្រខ្មែរឱ្យល្បីល្បាញនៅលើទីផ្សារសកល – AMS Economy ៤. ប្រធានាធិបតីកូរ៉េខាងត្បូង សម្រេចមិនទៅជប៉ុន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឡើយ – AP ៥. អាមេរិក កំពុងបន្តព្យាយាមពន្លត់ភ្លើងឆេះ Bootleg ដែលធំជាងគេ ក្នុងចំណោមភ្លើងឆេះព្រៃធំៗប្រមាណជា៨០កន្លែង – AFP
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូន អធិកាបតីអាល្លឺម៉ង់ Angela Merkel ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ កក្កដា ២០២១
