-
ទីក្រុងប៉េកាំង ស្នើរដ្ឋាភិបាលហូឡង់អនុញ្ញាតឱ្យក្រុមហ៊ុនចិនទិញម៉ាស៊ីនផលិតបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុនហូឡង់ ASML Holding

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានប្រើប្រាស់ម៉ាសុីនតម្លៃ ១៥០លានដុល្លារនេះ រួមមាន ក្រុមហ៊ុនអាមេរិក Intel Corp, ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung និងក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេរបស់ក្រុមហ៊ុន Apple គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC)។ ប្រទេសចិនចង់ទិញម៉ាស៊ីននេះ ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនដ៏ល្បីឈ្មោះ Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត។ ប៉ុន្តែអាមេរិក កំពុងដកហូតអាជ្ញាប័ណ្ណនាំចេញទៅកាន់ប្រទេសចិនរបស់ក្រុមហ៊ុន ASML ដោយទីក្រុងវ៉ាស៊ីនតោនបានកំណត់យកក្រុមហ៊ុនចិនធំៗដូចជា Huawei ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក ជាការចោទប្រកាន់ដែល Huawei បដិសេធ។ ប្រភព៖ WSJ
-
មិនទាន់រួចជាស្ថាពរនៅឡើយទេ

-
មុនពេលចេញលទ្ធផល បុគ្គលនេះបានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី១៦ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៣នាក់ និងជាសះស្បើយចំនួន ១៤៤នាក់ នៅខេត្តបន្ទាយមានជ័យ

-
កូនព្យុះ សេមប៉ាកា និងស្ថានភាពអាកាសធាតុ ១៩-២២ កក្កដា ២០២១

-
មីយាន់ម៉ាដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងអំពើហិង្សា បានរាយការណ៍ពីករណីឆ្លងកូវីដ១៩សរុបចំនួន ២២៩.៥២១នាក់

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP ស្រី្តម្នាក់ឈ្មោះ Than Than Soe ដែលជាសមាជិកក្រុមអ្នកប្រមូលសាកសពបានឱ្យដឹងថា ជារៀងរាល់ព្រឹក នាងតែងតែទទួលទូរសព្ទស្នើសុំជំនួយពីគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩ នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន។ “យើងបានបំពេញការងារដោយគ្មានពេលសម្រាក…ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់ខ្ញុំប្រមូលសាកសពមនុស្សចន្លោះពី ៣០-៤០នាក់ ហើយខ្ញុំគិតថា ក្រុមគេដទៃក៏ប្រហែលជាដូចក្រុមរបស់ខ្ញុំដែរ ព្រោះថាពេលខ្លះក្នុងផ្ទះតែមួយមានអ្នកស្លាប់ ០២នាក់ក៏មានដែរ”។ មីយាន់ម៉ាដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងអំពើហិង្សា បានរាយការណ៍ពីករណីឆ្លងកូវីដ១៩សរុបចំនួន ២២៩.៥២១នាក់ ក្នុងនោះស្លាប់ ៥.០០០នាក់ និងជាសះស្បើយឡើងវិញ ១៦១.៨៥៩នាក់។ មីយ៉ាន់ម៉ាទើបចាក់វ៉ាក់សាំងបាន ៣.៥លានដូសប៉ុណ្ណោះ ស្មើ ២.៨% នៃចំនួនប្រជាជនសរុប។ ប្រភព៖ AFP
-
តំបន់មួយចំនួននៃអាល្លឺម៉ង់ និងអឺរ៉ុបខាងលិចកំពុងបោសសម្អាតកម្ទេចកម្ទីដែលសេសសល់ពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ខណៈពេលដែលតំបន់ផ្សេងៗទៀតបាននិងកំពុងរងគ្រោះទឹកជំនន់ថ្មី

ផ្លូវថ្នល់បានដាច់ខូច ផ្ទះសម្បែងបែកបាក់ និងមានកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវនានា។ មកទល់ពេលនេះ មនុស្សជាង ១៨០នាក់បានស្លាប់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសន្យានឹងផ្តល់ជំនួយហិរញ្ញវត្ថុសំរាប់អ្នកដែលរងផលប៉ះពាល់ ព្រមទាំងផ្តោតការយកចិត្តទុកដាក់ខាងនយោបាយទៅលើការប្រែប្រួលធាតុអាកាស។ ប្រភព៖ CGTN
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២១នាក់ និងជាសះស្បើយចំនួន ៨៤នាក់ នៅខេត្តត្បូងឃ្មុំ

-
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian អះអាងថា ចិននៅតែប្រកាន់ជំហររបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុង

លោក Zhao បានបញ្ជាក់ថា កិច្ចការផ្ទៃក្នុងរបស់ហុងកុងក៏ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែរ។ ការឆ្លើយតបនេះធ្វើឡើងនៅពេលដែលអាមេរិកប្រកាសដាក់ទណ្ឌកម្មលើមន្រ្តី ៧រូបនៃការិយាល័យទំនាក់ទំនងហុងកុងរបស់ចិន។ “គ្មានបរទេសណាមួយមានសិទ្ធិធ្វើការអត្ថាធិប្បាយដែលគ្មានការទទួលខុសត្រូវ ឬជ្រៀតជ្រែកតាមមធ្យោបាយណាមួយចូលកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ។” ប្រភព៖ CGTN
-
ក្រៅពីជាឆ្មាំព្រៃ ក៏ជាកូនចៅប្រជាជន ជួយទុក្ខធុរៈប្រជាជន បម្រើប្រជាជន
