-
អត្តសញ្ញាណាអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៦នាក់ ជាសះស្បេីយចំនួន៣៨នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី១៨ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ៧៩០ករណី និងជាសះស្បើយ ១០៨៧នាក់។ អ្នកឆ្លងសរុប ៦៧.៩៧១នាក់ អ្នកជាសះស្បើយ ៦០.០១៧នាក់ អ្នកស្លាប់ ១១២៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកនយោបាយគឺជាបុគ្គលដែលមានទេពកោសល្យពិសេសលើសពីសាមញ្ញជន នៅត្រង់ថាគេមានសមត្ថភាព ឬមានបញ្ញាខ្ពស់ក្នុងការដោះស្រាយវិបត្តិធំៗរបស់ប្រទេស រកភាពសុខសាន្តជូនប្រទេស និងពូជសាសន៍របស់ខ្លួន

អ្នកនយោបាយគឺជាបុគ្គលដែលមានទេពកោសល្យពិសេសលើសពីសាមញ្ញជន នៅត្រង់ថាគេមានសមត្ថភាព ឬមានបញ្ញាខ្ពស់ក្នុងការដោះស្រាយវិបត្តិធំៗរបស់ប្រទេស រកភាពសុខសាន្តជូនប្រទេស និងពូជសាសន៍របស់ខ្លួន។ ឧទាហរណ៍៖ ដឹកប្រទេសពីសង្រ្គាមហែកហួរទៅរកសន្តិភាព ដឹកនាំប្រទេសចាកចេញពីភាពក្រីក្រទៅរកភាពរីកចម្រើន។ កម្ពុជាមានពិសោធន៍ កម្ពុជាបានរៀនសូត្រពីកំហុសរបស់ខ្លូនរាប់មិនអស់គិតចាប់ពីកម្ពុជាបានឯករាជ្យពីបារាំង។ គិតពីសម័យក្រោយអាណានិគមបារាំងមក កម្ពុជាបានឆ្លងកាត់សម័យកាលច្រើនមកហើយ។ យើងឃើញថាគ្មានសម័យកាលណា ឬរបបណា ដែលកម្ពុជាមាន “សន្តិភាព” រយៈពេលវែងដូចបច្ចុប្បន្ននេះទេ។ កម្ពុជាត្រូវការសន្តិភាព។ កម្ពុជាមិនត្រូវការដើរតាមគន្លងប្រទេសជិតខាង ទាញប្រទេសរបស់ខ្លួនពី “សន្តិភាព” ឱ្យធ្លាក់ចូលទៅក្នុង “សង្គ្រាមស៊ីវិល” ទេ។ បច្ចុប្បន្ន អ្នកនយោបាយខ្មែរខ្លះបានធ្វើខ្លួនពី “អ្នកនយោបាយ” ឱ្យក្លាយទៅជាសាមញ្ញជនបាត់ទៅហើយ។ មកចង់ឱ្យយោបល់អី? ✍🏽 Oul Nak
-
ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ កាត់បន្ថយហានិភ័យឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ១៩

-
មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

លោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg 🇷🇺។ បច្ចុប្បន្នក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និស្សិត ៦រូបផ្សេងទៀតបាននិងកំពុងបន្តការសិក្សាលើជំនាញនេះ។ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បានបង្ហាញមោទកភាពដែលកម្ពុជាមានធនធានមនុស្សដ៏កម្រក្នុងសម័យតេជោសែន។ “ដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ។” ប្រភព៖ Ministry of Environment
-
ទីតាំង ៤ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាង មីហឹរកូរ៉េ៧កំរិត ផ្លូវសហព័ន្ធរុស្សី ខណ្ឌទួលគោក អ្ននជំងឺទៅថ្ងៃទី១១ កក្កដា។ ២. ហាង មីហឹរកូរ៉េ៧កំរិត KIMMO សាខាជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ អ្នកជំងឺទៅថ្ងៃទី១២ កក្កដា។ ៣. ហាង Color Cup Riverside ផ្លូវទន្លេសាប ខណ្ឌជ្រោយចង្វារ អ្នកជំងឺបានទៅថ្ងៃទី៩ កក្កដា។ ៤. ផ្សារទំនើប ម៉ាក្រូ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អ្នកជំងឺបានទៅថ្ងៃទី១១ កក្កដា។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
Silsila Alikhil វ័យ ២០ឆ្នាំ ជាកូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថាន ត្រូវបានចាប់ជំរិតដោយក្រុមជនមិនស្គាល់មុខ

Silsila Alikhil វ័យ ២០ឆ្នាំ ជាកូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថាន ត្រូវបានចាប់ជំរិតដោយក្រុមជនមិនស្គាល់មុខ។ នេះបើតាម BBC ថ្ងៃទី១៨ កក្កដា។ នាងត្រូវបានគេឆ្មក់ចាប់ក្នុងឡានដែលនាងកំពុងជិះ នៅតាមផ្លូវត្រលប់មកផ្ទះវិញនៅឯរដ្ឋធានី Islamabad កាលពីថ្ងៃសុក្រ។ បើតាមក្រសួងការបរទេសអាហ្វហ្គានីស្ថាន នាងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យឱ្យបានឆាប់រហ័ស។ ប្រភព៖ BBC
-
ស្ថានទូតសិង្ហបុរីប្រចាំមីយ៉ាន់ម៉ាអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីមីយ៉ាន់ម៉ាឱ្យបានឆាប់ ខណៈស្ថានភាពអសន្តិសុខ និងការឆ្លងជំងឺកូវីដ១៩មិនថមថយ

នៅថ្ងៃទី១៥ កក្កដា ស្ថានទូតសិង្ហបុរីប្រចាំមីយ៉ាន់ម៉ាអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីមីយ៉ាន់ម៉ាឱ្យបានឆាប់ ខណៈស្ថានភាពអសន្តិសុខ និងការឆ្លងជំងឺកូវីដ១៩មិនថមថយ។ នេះបើតាម CNA ថ្ងៃទី១៦ កក្កដា។ ស្ថានភាពសន្ដិសុខជាតិនៅមីយ៉ាន់ម៉ាកាន់តែវឹកវរ បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញ ហើយស្ថានភាពជំងឺកូវីដ១៩ ក៏កាន់តែអាក្រក់ដោយសារកង្វះអុកស៊ីសែន និងថ្នាំ។ ប្រភព៖ CNA
-
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ថា ការបង្កកប្រាក់ពាន់លានដុល្លារនៅធនាគារលីបង់ គឺឧបសគ្គចម្បងចំពោះការវិនិយោគក្នុងស្រុក

កាលពីថ្ងៃទី១៧ កក្កដា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ថា ការបង្កកប្រាក់ពាន់លានដុល្លារនៅធនាគារលីបង់ គឺឧបសគ្គចម្បងចំពោះការវិនិយោគក្នុងស្រុក។ ដោយសារអស្ថិរភាពផ្ទៃក្នុង ធនាគារលីបង់ជាច្រើនហាមឃាត់អ្នកដាក់បញ្ញើ ក្នុងដកប្រាក់ចេញពីគណនី ឬធ្វើការផ្ទេរចេញ ដោយមូលនិធិដែលជាប់គាំងនោះមានតម្លៃចន្លោះពី ៤០-៦០ពាន់លានដុល្លារ។ ក្រុមហ៊ុនស៊ីរីជាច្រើន បានបញ្ចៀសទណ្ឌកម្មលោកខាងលិច តាមរយៈការប្រើប្រព័ន្ធធនាគារប្រទេសលីបង់ដើម្បីទូទាត់វិញ។ ប្រភព៖ Reuters