-
ក្រិកបានរងការចោទប្រកាន់ពីប្រទេសជិតខាង ជាពិសេសតួកគី ថាបានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់

ក្រិកបានរងការចោទប្រកាន់ពីប្រទេសជិតខាង ជាពិសេសតួកគី ថាបានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់តាមរយៈការបណ្ដែតពួកគេចោលនៅត្រឹមខាងក្រៅដែនសមុទ្ររបស់ខ្លួន។ កាលពីសប្ដាហ៍មុន លោក Notis Mitarachi រដ្ឋមន្ត្រីទទួលបន្ទុកជនចំណាកស្រុក និងសិទ្ធិជ្រកកោនក្រិក បានលើកឡើងថា មានករណីជាច្រើនត្រូវបានស៊ើបអង្កេតដោយសហភាពអឺរ៉ុប តែមិនបានរកឃើញភស្តុតាងណាមួយ ថាបានរំលោភលើសិទ្ធមនុស្សឡើយ។ លោក Philippe Leclerc ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅតួកគី បាននិយាយថា ការិយាល័យរបស់លោក បានបង្ហាញភស្តុតាងមួយចំនួនរួមទាំងការចោទប្រកាន់អំពីអំពើហិង្សា និងការបំបែកបំបាក់គ្រួសារ ទៅកាន់អ្នកស៊ើបអង្កេតក្រិក ដើម្បីស្នើការស៊ើបអង្កេត ប៉ុន្តែគ្មានការឆ្លើយតប។ មន្ត្រីតួកគីមួយរូប បាននិយាយថាតួកគីចង់ទាញការយកចិត្តទុកដាក់របស់ពិភពលោក ចំពោះបន្ទុកផ្ទាល់របស់តួកគីក្នុងការទទួលអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៤លាននាក់ពីសង្គ្រាម ក្នុងនោះជនភៀសខ្លួនពីស៊ីរ៉ីច្រើនជាង ៣,៦លាននាក់ និងប្រជាជនចំនួន ៤០ម៉ឺននាក់ផ្សេងទៀតមកពីអាស៊ី និងមជ្ឈិមបូព៌ា។ ប្រភព៖ New York Times
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៦នាក់ ជាសះស្បើយចំនួន ២០នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ធំ

-
ប៉ុន្មានថ្ងៃមុនការប្រកួតកីឡាអូឡាំពិក គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៥៥ករណី លើកីឡាករ មន្ត្រី និងម្ចាស់កិច្ចសន្យានានាដែលទាក់ទិននឹងព្រឹត្តិការណ៍កីឡានេះ

ប៉ុន្មានថ្ងៃមុនការប្រកួតកីឡាអូឡាំពិក គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៥៥ករណី លើកីឡាករ មន្ត្រី និងម្ចាស់កិច្ចសន្យានានាដែលទាក់ទិននឹងព្រឹត្តិការណ៍កីឡានេះ។ នេះបើតាម CNN ថ្ងៃទី១៩ កក្កដានេះ។ ប្រជាជនជប៉ុន ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានសម្តែងការព្រួយបារម្ភចំពោះដំណើរការនៃព្រឹត្តិការណ៍កីឡា ដែលមានការចូលរួមពីសំណាក់ក្រុមអត្តពលិកពីជាង ២០០ប្រទេស ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ ប្រភព៖ CNN
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧៤នាក់ និងជាសះស្បើយចំនួន ១៣នាក់ នៅខេត្តឧត្ដរមានជ័យ

-
ចំនួនវេជ្ជបណ្ឌិតស្លាប់ដោយសារ ជំងឺកូវីដ១៩នៅឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា នេះបើតាមរបាយការណ៍របស់សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (IDI)

វេជ្ជបណ្ឌិតសរុប ១១៤នាក់ បានស្លាប់ក្នុងកំឡុងថ្ងៃ១-១៧ កក្កដា ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបទៅនឹងរយៈពេលប្រហាក់ប្រហែលគ្នាកាលពីខែមុនៗ។ មន្ត្រីជាន់ខ្ពស់នៃសមាគម IDI ថា “ប្រព័ន្ធសុខាភិបាលយើងប្រហែល ជាមិនអាចទប់ទល់នឹងជំងឺនេះបានទេ។” មរណភាពរបស់វេជ្ជបណ្ឌិតបាន កើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមានអត្រាចាក់វ៉ាក់សាំងដល់ទៅ ៩៥ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាល។ ប្រការនេះបានជំរុញឱ្យរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំង Moderna បន្ថែមពីលើវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបុគ្គលិកសុខាភិបាលបានទទួល។ ប្រភព៖ CNA
-
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថាចិនប្រឆាំងរាល់ការប៉ុនប៉ងជំរុញការផ្លាស់ប្ដូររបបនៅស៊ីរី 🇸🇾 ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវាត់

ក្នុងជំនួបជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad កាលពីថ្ងៃ ១៧ កក្កដា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថាចិនប្រឆាំងរាល់ការប៉ុនប៉ងជំរុញការផ្លាស់ប្ដូររបបនៅស៊ីរី 🇸🇾 ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយក្រុង Damascus និងគាំទ្រចំពោះការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ប្រមុខការទូតចិនស្វាគមន៍ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ស៊ីរី លើបញ្ហាដែលជាផលប្រយោជន៍ស្នូលរបស់ចិនដូចជា បញ្ហាហុងកុង កោះតៃវ៉ាន់ និងតំបន់ស៊ីនជាំងជាដើម។ ស៊ីរី គឺជាចំណតទីមួយនៃទស្សនកិច្ច ៤ថ្ងៃ របស់លោក វ៉ាង យី ដោយលោកនឹងបន្តដំណើរទៅកាន់អេហ្ស៊ីប និងអាល់ហ្សេរី។ តំបន់មជ្ឈិមបូព៌ាបានក្លាយជាទិសដៅសំខាន់មួយនៃនយោបាយការទូតចិន ខណៈអាមេរិកផ្ដោតលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញម្តង។ ក្នុងជំនួបតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោក Mohammad Javad Zarif លោក Wang Yi បានបញ្ជាក់ជំហរចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៉ីរ៉ង់ថ្មី និងរួមគ្នាប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយម។ ប្រភព៖ SCMP
-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១៨ កក្កដា ២០២១

១.កំពត ៤១នាក់២.កោះកុង ៩៥នាក់៣.សៀមរាប ៩៥នាក់៤.ព្រះវិហារ ១៧នាក់៥.ឧត្តរមានជ័យ ៧៤នាក់៦.រតនគីរី ០១នាក់៧.មណ្ឌលគីរី ០៦នាក់៨.ក្រចេះ ០៤នាក់៩.បាត់ដំបង ៦៨នាក់១០.ប៉ៃលិន ០៥នាក់១១.កំពង់ធំ ១៦នាក់១២.ព្រៃវែង ១៥៥នាក់១៣.កំពង់ចាម ៤៦នាក់១៤.កែប ០២នាក់១៥.ត្បូងឃ្មុំ ២១នាក់១៦.បន្ទាយមានជ័យ ៨៣នាក់១៧.កំពង់ឆ្នាំង ២៤នាក់ ចេញផ្សាយម៉ោង ១៩:០០ ថ្ងៃទី១៩ កក្កដា ២០២១ ប្រភព៖ We_Share
-
ចលនាយុវជនសេរីថៃ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន បានចេញតវ៉ាតាមដងវិថី នៃរាជធានីបាងកក ដោយល្មើស នឹងបម្រាមទប់ស្កាត់កូវីដ១៩

-
អាហ្វហ្គានីស្ថានបានដកឯកអគ្គរដ្ឋទូត និងអ្នកការទូតរបស់ខ្លួនចេញពីរដ្ឋធានី ប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ជំរិតកូនស្រីរបស់ឯកអគ្គរដ្ឋទូត

អាហ្វហ្គានីស្ថានបានដកឯកអគ្គរដ្ឋទូត និងអ្នកការទូតរបស់ខ្លួនចេញពីរដ្ឋធានី ប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ជំរិតកូនស្រីរបស់ឯកអគ្គរដ្ឋទូតដែលនេះជាការប៉ះទង្គិចថ្មីមួយចំពោះទំនាក់ទំនងនៅក្នុងពេលវេលាដ៏រសើបមួយសម្រាប់ដំណើរការស្វែងរកសន្តិភាពនៅអាហ្វហ្គានីស្ថាន។ អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ “ការចាប់កូនស្រីរបស់ ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន និងការធ្វើទារុណកម្មជាបន្តបន្ទាប់ទៅលើខ្លួននាងបានធ្វើឱ្យព្រលឹងរបស់ជាតិយើងរងការរបួស។ ព្រលឹងជាតិយើងបានរងការធ្វើទារុណកម្ម”។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថាគណៈប្រតិភូអាហ្វហ្គានីស្ថានមួយនឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដើម្បីវាយតម្លៃស្ថានភាព។ បន្ទាប់ពីនោះ វិធានការជាច្រើននឹងត្រូវអនុវត្ត។ ប្រភព៖ Aljazeera
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១២នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពត
