-
អ្នកវិជ្ជមានកូវីដ១៩ចំនួន ១៦៥នាក់ និងជាសះស្បើយចំនួន ៩នាក់ នៅខេត្តឧត្ដរមានជ័យ រកឃើញថ្ងៃទី២០ កក្កដា ២០២១

-
សន្សំសំចៃថាមពល🔋 សន្សំថវិកា 🤑 ជួយភពផែនដី 🌏

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៧នាក់ ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ២នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី២០ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ៧៤នាក់ និងស្លាប់ ១នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី២០ កក្កដា ២០២១

-
២០ កក្កដា ២០២១

១. មួយឆមាសឆ្នាំ២០២១ កម្ពុជា សម្រេចបានការនាំចេញផលិតផល ប្រមាណ ៨ពាន់លានដុល្លារ – RFI ២. កម្ពុជាត្រូវការសិល្បករជាង១ម៉ឺននាក់ ដើម្បីសម្ដែងទស្សនីយភាព នៅព្រឹត្តិការណ៍ SEA Games ២០២៣ – ថ្មីៗ ៣. អាជ្ញាធរស្រុករុះរើដំបូលបែចិញ្ចឹមត្រីជាង ១០០ ខណៈមានការលួចសាងសង់ឡើងវិញ – ភ្នំពេញបុស្តិ៍ ៤. ចិនបដិសេធថាមិនបាន hack ក្រុមហ៊ុន Microsoft ទេ និងថ្កោលទោសសម្ព័ន្ធមិត្តអាមេរិក – Herald Sun ៥. រុស្ស៊ីជោគជ័យក្នុងការសាកល្បងមីស៊ីលបញ្ជាទិសលឿនជាងសំឡេង ដោយវាអាចវាយគ្រប់កន្លែងលើពិភពលោក និងទម្លុះខែលការពារអាកាសរបស់អាមេរិក – Sky News
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៦នាក់ ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ធំ

-
រយៈពេលជាងមួយសតវត្សរ៍ សារមន្ទីរជាតិកម្ពុជាមានអ្នកគ្រប់គ្រងទាំងអស់ចំនួន ១៨រូប ដោយមានជនជាតិបារាំងចំនួន ០៧រូប និងជនជាតិខ្មែរចំនួន ១១រូប ដែលភាគច្រើនជាបុរាណវិទូ

-
ក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើល និងចារកម្មអ៊ីស្រាអែលឈ្មោះ NSO Groups កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់

ក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើល និងចារកម្មអ៊ីស្រាអែលឈ្មោះ NSO Groups កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ បន្ទាប់ពីមានរបាយការណ៍ថាបានលក់មេរោគទូរសព្ទឈ្មោះ Pegasus ទៅឱ្យរដ្ឋាភិបាលជុំវិញពិភពលោកក្នុងបំណងឃ្លាំមើលអ្នកសារព័ត៌មាន សកម្មជន និងអ្នកនយោបាយប្រឆាំងរដ្ឋាភិបាល។ នេះបើតាម New York Times ថ្ងៃទី១៨ កក្កដា។ គេបានរកឃើញបញ្ជីលេខទូរសព្ទជាង ៥០.០០០លេខមកពីជាង ៥០ប្រទេស ដែលសង្ស័យថាជាគោលដៅចារកម្មរបស់ក្រុមហ៊ុន NSO Groups តាំងពីឆ្នាំ២០១៦មក។ មេរោគនេះអាចឱ្យ hacker ចូលមើលរូបភាព ឆែកសារអេឡិចត្រូនិក ថតសំឡេងការហៅចេញ និងលួចថតសំឡេងជាសម្ងាត់។ រដ្ឋាភិបាលអ៉ីស្រាអែលរងការរិះគន់យ៉ាងខ្លាំង ចំពោះការអនុញ្ញាតឱ្យ NSO Groups លក់ផលិតផលទៅឱ្យរបបផ្ដាច់ការ ដែលប្រើប្រាស់កម្មវិធីនេះហួសពីគោលដៅសំរាប់ទុកប្រើប្រាស់លើការតាមដានភេរវករ និងឧក្រិដ្ឋជនតែប៉ុណ្ណោះ។ ប្រភព៖ New York Times
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦១នាក់ ជាសះស្បើយចំនួន ១៨នាក់ និងស្លាប់ ១នាក់ នៅខេត្តបាត់ដំបង

-
កងកម្លាំងសន្តិសុខទួកគី បានឃុំខ្លួនជនចំណាកស្រុកអាហ្វហ្គានីស្ថានជាង ១.៥០០នាក់នៅក្បែរព្រំដែនប៉ែកអាគ្នេយ៍ជាប់អ៊ីរ៉ង់

កងកម្លាំងសន្តិសុខទួកគី បានឃុំខ្លួនជនចំណាកស្រុកអាហ្វហ្គានីស្ថានជាង ១.៥០០នាក់នៅក្បែរព្រំដែនប៉ែកអាគ្នេយ៍ជាប់អ៊ីរ៉ង់។ នេះបើតាម Reuters ថ្ងៃទី១៩ កក្កដានេះ។ ការព្រួយបារម្ភពីលំហូរចូលនៃជនចំណាកស្រុកអាហ្វហ្គានីស្ថានទៅកាន់ទួកគីតាមរយៈអ៉ីរ៉ង់នេះបានកើតឡើង ខណៈអំពើហឹង្សារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកឧទ្ទាមតាលីបង់កាន់តែខ្លាំងឡើង។ ប្រភព៖ Reuters