-
ទិដ្ឋភាពកងទ័ពអាមេរិក បន្ទាប់ពីប្រធានាធិបតី Joe Biden ប្រកាសដកទ័ពទាំងស្រុងពីអាហ្វហ្កានីស្ថានត្រឹមចុងខែសីហា ២០២១

-
រដ្ឋមន្រ្តីការបរទេសចិន-អាហ្វហ្គានីស្ថាន បានជួបប្រជុំគ្នា នៅតាជីគីស្ថាន 🇹🇯 កាលពីថ្ងៃទី១៤ កក្កដា ២០២១

រដ្ឋមន្រ្តីការបរទេសចិន Wang Yi៖ ការដកទ័ពលឿនរហ័សរបស់អាមេរិកគំរាមកំហែងដល់សន្តិសុខ អាហ្វហ្គានីស្ថានគួរតែត្រូវបានដឹកនាំ និងគ្រប់គ្រងដោយប្រជាជនអាហ្វហ្គានីស្ថាន តាលីបង់ត្រូវតែកាត់ផ្តាច់ទំនាក់ទំនងពីភេរវកម្ម ចិននឹងផ្តល់វ៉ាក់សាំងបន្ថែមទៀតរហូតដល់អាហ្វហ្គានីស្ថានកម្ចាត់ជំងឺរាតត្បាតទាំងស្រុង រដ្ឋមន្រ្តីការបរទេសអាហ្វហ្គានីស្ថាន Mohammad Haneef Atmar៖ “យល់ស្របទាំងស្រុង” ជាមួយចិន និងកោតសរសើរចំពោះការគាំទ្ររបស់ចិន រួមគ្នាប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកររួមទាំង East Turkestan Islamic Movement (ETIM) ប្រភព៖ ក្រសួងការបរទេសចិន
-
ផ្លូវរថភ្លើងល្បឿនលឿនរបស់ជប៉ុន 🇯🇵 អមដោយទេសភាពតាមដងផ្លូវយ៉ាងស្រស់ស្អាត អនាម័យ មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ផ្ទៃប្រទេសដោយទៀងទាត់

-
យើងសង្កេតឃើញសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាល

យើងសង្កេតឃើញសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង និងយ៉ាងរឹងមាំរបស់មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទៅលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។ ការគាំទ្រ និងការចូលរួមនេះគឺបង្កប់ដោយមោទនភាពជាតិក្នុងជម្រៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ។ ពលរដ្ឋកម្ពុជាជាង ៥០%ហើយ ក្នុងចំណោមប្រជាពលរដ្ឋគោលដៅ ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរួចជាស្រេចថា នឹងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយសម្រេចបានតាមផែនការដែលបានកំណត់។ រាជរដ្ឋាភិបាលក៏បានគិតគូរជាស្រេចអំពីលទ្ធភាពចាក់ជូនកុមារដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយក៏កំពុងសិក្សា និងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនូវដូសទី៣ដែរ។ ការគិតគូរគ្រប់ជ្រុងជ្រោយល្អិតល្អន់បែបនេះជាកត្តាគន្លឹះក្នុងការទទួលបាននូវការគាំទ្រ និងការចូលរួមដ៏សកម្មបំផុតពីមហាជនគ្រប់ស្រទាប់។ ទស្សនាវីដេអូ “ជោគជ័យនៃនយោបាយវ៉ាក់សាំង ឆ្លុះបញ្ចាំងអំពីជំនឿរបស់មហាជនលើរាជរដ្ឋាភិបាល”៖ https://fb.watch/v/159AwWeF-/
-
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ

យើងនៅចាំបានថា កាលពីថ្ងៃទី៦ កុម្ភៈ ២០២០ មានមនុស្សជាច្រើនឡកឡើយសម្តេចតេជោថា “ទ្រចិនរឿងកូរ៉ូណា” ខណៈសម្តេចបានហោះចេញពីទីក្រុងសេអ៊ូលឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៅពេលដែលមេរោគកូរ៉ូណាកំពុងរាតត្បាតនៅប្រទេសចិន។ នេះជាទស្សនកិច្ចផ្លូវការដ៏កម្របំផុតលើពិភពលោកដែលប្រទេសជាមិត្តហ៊ានទទួលប្រមុខដឹកនាំប្រទេសមួយទៀតទស្សនកិច្ចផ្លូវការក្នុងរយៈពេលតិចជាង ២៤ម៉ោង។ សម្តេចតេជោ ហ៊ានទៅតំបន់ហានិភ័យ (Wuhan) ដើម្បីធានាសុវត្ថិភាពនិស្សិតខ្មែរ ប៉ុន្តែមិត្តចិនមិនអាចអនុញ្ញាតដោយបារម្ភពីសុវត្ថិភាព និងហ៊ានធានាថានិស្សិតខ្មែរនឹងទទួលបានការយកចិត្តទុកដាក់ ១០០%។ សម្តេចតេជោត្រូវបានប្រជាជនចិនប្រសិទ្ធនាមថា “បុរសសង្ហារជាងគេលើលោកដើរបញ្ច្រាសទិស” ខណៈដែលប្រទេសមួយចំនួនរើសអើង និងចោទចិនថាជាមេចម្លងរោគ។ ខែឆ្នាំដដែល ថ្ងៃ១៤ កុម្ភៈ នាវា Westerdam បានចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុក្រោមស្មារតីនៃក្តីស្រឡាញ់ ខណៈមានគេថា “យកមុខ”។ ពេលកម្ពុជាចាប់ផ្តើមទទួលវ៉ាក់សាំងពីចិន គេដៀលថា “វ៉ាក់សាំងចិននឹងសម្លាប់មនុស្ស”។ ត្រឹមថ្ងៃទី១៣ កក្កដានេះ ប្រជាពលរដ្ឋកម្ពុជាបានទទួលវ៉ាក់សាំងប្រមាណ ៥០% ដែលជាចំនួនមួយដ៏ច្រើនលើសលប់ខណៈប្រទេសខ្លះទទួលវ៉ាក់សាំងមិនទាន់បាន ១០%ផង។ ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាខ្ញុំជឿជាក់លើការដឹកនាំរបស់សម្តេចតេជោខ្ញុំជឿជាក់លើទស្សនវិស័យ និងការប្រមើលមើលរបស់សម្តេចតេជោ ត្រឹមដំណាច់ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា “អ្នកអាចទទួលវ៉ាក់សាំង” ៩៩.៩៩% នឹងទទួលបានវ៉ាក់សាំង ✍🏽 Phal Sophup
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨២នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី១៤ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦២នាក់ ជាសះស្បើយចំនួន ២៨នាក់ និងស្លាប់ ០១នាក់ នៅខេត្តកំពង់ធំ រកឃើញថ្ងៃទី១៤ កក្កដា ២០២១

-
អ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៤នាក់ និងជាសះស្បើយចំនួន ៧នាក់ នៅខេត្តឧត្ដរមានជ័យ រកឃើញថ្ងៃទី១៤ កក្កដា ២០២១

-
១៤ កក្កដា ២០២១

១. វិស័យដឹកជញ្ជូនឯកជនសាទរ ក្រោយរដ្ឋាភិបាលសម្រេចលើកលែងកម្រៃជើងសាគយ – RFI ២. ដំឡូងមីក្នុងខេត្តប៉ៃលិន ១ពាន់ហិកតា ធ្លាក់ចុះទិន្នផល ដោយសារគ្រោះរាំងស្ងួត និងបំផ្លាញពីសត្វល្អិត – ថ្មីៗ ៣. កម្ពុជា ចាប់ផ្តើមអនុវត្ត តេ ស្តសំណាក អ្នកជម្ងឺ ដោយ មិន ចាំបាច់ ចុះ ពី យានយន្ត ឬ ម៉ូតូ ឡើយ – កោះសន្តិភាព ៤. លោកស្រីស៊ូជី អាចជាប់ពន្ធនាគារដល់ ៧៥ឆ្នាំ ក្រោយរងបណ្ដឹង១០ករណី – VOI ៥. អាមេរិកអំពាវនាវឱ្យអាស៊ានចាត់វិធានការអំពីវិបត្តិនៅមីយ៉ាន់ម៉ា – បាងកកបុស្តិ៍
-
អាមេរិក និងអង្គការ NATO បានសម្រេចចិត្តដកទ័ពចេញប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៣១ សីហា ដោយទុកទាហានប្រមាណចំនួន ៦៥០ នាក់ប៉ុណ្ណោះ

ក្រោយ ពី ប្រជុំ ក្រៅ ឆាក ជាមួយ លោក Biden ប្រធានាធិបតី ទួរគី បាន ប្រកាស ថា កងទ័ព ទួរគី មាន បំណង បន្ត នៅ ការពារ អាកាសយានដ្ឋាន កាប៊ុល ដើម្បី ជា ជំនួយ ដល់ ការ ដក ទ័ព របស់ NATO។ ក្រុម តាលីបង់ បាន ថ្កោល ទោស ទួរគី ថា ជា “ការ បន្ត ការ ឈ្លានពាន”។ ហើយបើ គ្មាន ទួរគី ទេ អាមេរិក នឹង បម្រុង ទុក កងទ័ព រាប់រយ នាក់ នៅ…