Category: One-Minute

  • ចំនួនអ្នកស្លាប់បានកើនដល់ ៧២នាក់ ខណៈដែលមនុស្សសរុប ១២៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញ 🇿🇦

    ចំនួនអ្នកស្លាប់បានកើនដល់ ៧២នាក់ ខណៈដែលមនុស្សសរុប ១២៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញ 🇿🇦

    ផ្សារទំនើប ជាង២០០កន្លែងត្រូវបានបំផ្លាញ។ ចំនួនអ្នកស្លាប់បានកើនដល់ ៧២នាក់ ខណៈដែលមនុស្សសរុប ១២៣៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញ 🇿🇦 ។ នេះបើតាម BBC ថ្ងៃទី១៤ កក្កដា ២០២១។ បច្ចុប្បន្ន រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីបង្ក្រាបភាពចលាចលដ៏ធំនេះ ព្រមទាំងបានកំណត់អត្តសញ្ញាណមនុស្ស ១២នាក់ដែលសង្ស័យថាជាអ្នកអុចអាលឱ្យមានកុបកម្មកើតឡើង។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានហៅ សកម្មភាពនេះថា ជាអំពើហឹង្សាអាក្រក់បំផុតនៅក្នុងអាហ្វ្រិកខាងត្បូង ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក។ ប្រភព៖ BBC

  • ការប្រកាសកោកៗនូវអំណាចរៀងៗខ្លួនរបស់មេដឹកនាំធំៗរបស់ហៃទី បាននិងកំពុងធ្វើឱ្យអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗ

    ការប្រកាសកោកៗនូវអំណាចរៀងៗខ្លួនរបស់មេដឹកនាំធំៗរបស់ហៃទី បាននិងកំពុងធ្វើឱ្យអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗ

    ការប្រកាសកោកៗនូវអំណាចរៀងៗខ្លួនរបស់មេដឹកនាំធំៗរបស់ហៃទី បាននិងកំពុងធ្វើឱ្យអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗ ស្របពេលដែលអាជ្ញាធរហៃទីបន្តស៊ើបអង្កេតលើឃាតកម្មប្រធានាធិបតី Jovenel Moise។ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Claude Joseph ដែលកំពុងគ្រប់គ្រងប្រទេសហៃទី បានសន្យាថានឹងធ្វើការជាមួយក្រុមប្រឆាំង និងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Moise។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញមានបោះជំហានណាមួយជាក់លាក់នៅឡើយទេ។ ក្រុមចម្រុះនៃគណបក្សប្រឆាំងធំៗឈ្មោះថា Democratic and Popular Sector ថ្លែងនៅថ្ងៃទី ១៣ កក្កដាថា ស្ថានភាពប្រទេសដែលខ្វះមេដឹកនាំមិនត្រូវបន្តទៀតទេ ដោយបានស្នើបង្កើតអាជ្ញាធរសីលធម៌ឯករាជ្យ ដែលរួមមានសកម្មជនសិទ្ធិមនុស្ស មេដឹកនាំសាសនា និងអ្នកសិក្សា។ ដោយឡែក លោក Ariel Henry ដែលត្រូវបានលោក Moise តែងតាំងជានាយករដ្ឋមន្រ្តីមួយថ្ងៃមុនពេលឃាតកម្ម បានអះអាងថា លោកគឺជានាយករដ្ឋមន្រ្តី ដែលត្រឹមត្រូវស្របតាមច្បាប់ និងមានការគាំទ្រពីក្រុមអ្នកនយោបាយល្បីៗ ដែលជាសម្ព័ន្ធមិត្តរបស់លោក Moise។ ប្រភព៖ CNA

  • មនុស្សជាង ១០០នាក់ រួមទាំងអ្នកកាសែតឯករាជ្យ និងសកម្មជនប្រឆាំងផងនោះ ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំ នៅគុយបា 🇨🇺

    មនុស្សជាង ១០០នាក់ រួមទាំងអ្នកកាសែតឯករាជ្យ និងសកម្មជនប្រឆាំងផងនោះ ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំ នៅគុយបា 🇨🇺

    មនុស្សជាង ១០០នាក់ រួមទាំងអ្នកកាសែតឯករាជ្យ និងសកម្មជនប្រឆាំងផងនោះ ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំ នៅគុយបា 🇨🇺 កាល ពី ថ្ងៃ ទី ១១ កក្កដា ខណៈ ប្រទេស នេះ កំពុង ប្រឈមមុខ នឹង វិបត្តិ សេដ្ឋកិច្ច ដ៏ អាក្រក់ បំផុត របស់ ខ្លួន ក្នុង រយៈពេល ៣០ ឆ្នាំ និងការ រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ។ លោក ប្រធានា ធិបតី Miguel Díaz-Canel បាន ចោទ ថា ការ ដាក់ ទណ្ឌ កម្ម របស់ អាមេរិក គឺ ជា…

  • វីដេអូជាច្រើនត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិត អំពីការសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ ដោយក្រុមតាលីបង់

    វីដេអូជាច្រើនត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិត អំពីការសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ ដោយក្រុមតាលីបង់

    វីដេអូជាច្រើនត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអ៉ីនធឺណិត អំពីការសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ ដោយក្រុមតាលីបង់ កាលពីថ្ងៃទី ១៦ មិថុនា នៅទីប្រជុំជន Dawlat Abad ខេត្ត Faryab ដែលនៅជិតព្រំដែនអាហ្វហ្គានីស្ថាន 🇦🇫 នងតើកមិននីស្ថាន 🇹🇲។ វីដេអូមួយ បានបង្ហាញសាកសពរបស់កម្លាំងកុម្ម៉ង់ដូនៅខាងក្រៅផ្សារមួយ។ សាក្សីបាននិយាយថា ក្នុងការប្រយុទ្ធគ្នានេះ កងកម្លាំងអាហ្វហ្គានីស្ថានត្រូវបានវាយប្រហារដោយគ្រាប់រំសេវ និងឡោមព័ទ្ធដោយក្រុមតាលីបង់។ ប្រភព៖ CNN

  • ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា

    ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា

    ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ថ្លែងក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ កក្កដា ២០២១។

  • ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត រកឃើញថ្ងៃទី១៣ កក្កដា ២០២១

    ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត រកឃើញថ្ងៃទី១៣ កក្កដា ២០២១

    ១. កោះកុង ៨៤នាក់២. បាត់ដំបង ៤២នាក់៣. កំពង់ធំ ២៦នាក់៤. ព្រៃវែង ១៧៩នាក់៥. សៀមរាប ៨៥នាក់៦. ត្បូងឃ្មុំ ៦៥នាក់៧. កំពង់ចាម ៧២នាក់៨. កំពត ២៤នាក់៩. មណ្ឌលគីរី ០៤នាក់១០. ក្រចេះ ១៦នាក់១១. ប៉ៃលិន ០៤នាក់១២. ព្រះវិហារ ១៩នាក់១៣. ឧត្តរមានជ័យ ១៨៣នាក់១៤. ស្ទឹងត្រែង ០១នាក់១៥. បន្ទាយមានជ័យ ៨០នាក់ ចេញផ្សាយម៉ោង ១៩:០០ ថ្ងៃទី១៤ កក្កដា ២០២១ ប្រភព៖ We_Share

  • វិធីរក្សាទុកឧបករណ៍តេស្តរហ័ស ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់

    វិធីរក្សាទុកឧបករណ៍តេស្តរហ័ស ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់

    -រក្សាទុកក្នុងសីតុណ្ហភាពចន្លោះពី ២ ទៅ ៣០ អង្សាសេ-កុំដាក់នៅក្រោមកម្តៅថ្ងៃ និងកន្លែងកក។ ប្រភព៖ ក្រសួងប្រៃសណីយ៍

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩១នាក់ និងជាសះស្បើយចំនួន ៨៩នាក់ នៅខេត្តកោះកុង

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩១នាក់ និងជាសះស្បើយចំនួន ៨៩នាក់ នៅខេត្តកោះកុង

    បញ្ជីឈ្មោះ ១៤ កក្កដា ២០២១

  • កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ

    កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ

    កាលពីថ្ងៃទី១២ កក្កដា ២០២១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌកំបូល ភ្នំពេញ។ ក្នុងនោះ មានជនសង្ស័យ ៧នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ប្រភព៖ FN

  • រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ

    រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ

    នៅថ្ងៃទី១៤ កក្កដា ២០២១ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ។ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាមេរិក រដ្ឋមន្រ្តីការបរទេសកម្ពុជាបានលើកទឹកចិត្តចំពោះអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ ស្របពេលដែល ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ កម្ពុជាបានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។ កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថាគ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។ ប្រភព៖ ការបរទេស