-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
គន្លឹះដែលនាំឱ្យ “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ-BRI” អាចទទួលជោគជ័យ គឺ “ការអនុវត្តចំគោលដៅ”

ការសាងសង់ស្ពាន ថ្នល់ និងផ្លូវក្រោមដី សុទ្ធតែត្រូវការប្រាក់ និងកម្លាំងញើសឈាម មិនមែនគ្រាន់តែជួបប្រជុំ សរសេររបាយការណ៍ ឬនិយាយតែពាក្យស្លោកអាចសម្រេចបាននោះទេ។ BRI មានចរិតបើកចំហ និងប្រកបដោយភាពអត់ឱន ដូច្នេះចិននឹងមិនទាត់ចោលកិច្ចសហប្រតិបត្តិការដែលស្នើឡើងដោយប្រទេសដទៃឡើយ។ សង្ឃឹមថាអាមេរិក និងបណ្តាប្រទេសអឺរ៉ុប អាចសម្រេចនូវផែនការហេដ្ឋារចនាសម្ព័ន្ធឱ្យចំគោលដៅពិតប្រាកដ ដោយជួយសាងសង់ផ្លូវ និងស្ពានជូនប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបានច្រើន ព្រមទាំងបង្កើតឱកាសការងារ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀត មិនមែនផ្តោតលើតែការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបញ្ចូលទស្សនៈគុណតម្លៃបែបអឺរ៉ុបដោយបង្ខំឡើយ។ ✍🏽 Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន
-
មនុស្សមួយចំនួននៅអាមេរិក បានព្យាយាមបង្វែរបញ្ហាក្នុងប្រទេសរបស់ខ្លួនទៅលើចិន ប៉ុន្ដែបញ្ហាប្រឈមធំបំផុតរបស់ប្រទេសមហាអំណាចដូចអាមេរិក គឺកើតចេញពីផ្ទៃក្នុងនេះឯង

ការផ្តួលរំលំចិន មិនមែនជាដំណោះស្រាយសំរាប់បញ្ហាទាំងនោះឡើយ។ ចិនគ្មានយុទ្ធសាស្ត្រដណ្តើមធ្វើជាមេដឹកនាំ ឬប្រកួតប្រជែងជាមួយនឹងអាមេរិកទេ។ ចិនមានតែយុទ្ធសាស្ត្រសំរាប់បន្តការអភិវឌ្ឍ និងបំបែកឯកត្តកម្មរបស់ខ្លួន ដើម្បីសម្រេចនូវសេចក្តីប្រាថ្នារបស់ប្រជាជនឱ្យរស់នៅដោយភាពសុខដុមរមនាតែប៉ុណ្ណោះ។ ✍🏽 Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន
-
រាជរដ្ឋាភិបាលកម្ពុជា ផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ចាប់ពីថ្ងៃទី១៨ កក្កដាតទៅ

-
យោងតាមអាជ្ញាធរអាមេរិក ជនសង្ស័យជាច្រើនដែលជាប់ទាក់ទងនឹងការធ្វើឃាតប្រធានាធិបតីហៃទី គឺជាគិញសម្ងាត់របស់អាមេរិក

យោងតាមអាជ្ញាធរអាមេរិក ជនសង្ស័យជាច្រើនដែលជាប់ទាក់ទងនឹងការធ្វើឃាតប្រធានាធិបតីហៃទី គឺជាគិញសម្ងាត់របស់អាមេរិក។ នេះបើតាម CNN ថ្ងៃទី១៣ កក្កដា។ ជនសង្ស័យម្នាក់ជាអតីតគិញសម្ងាត់របស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់អាមេរិក (DEA) ខណៈជនសង្ស័យមួយចំនួនទៀតជាប់ពាកព័ន្ធនឹងក្រុម FBI។ បើតាមអាជ្ញាធរហៃទី ជនសង្ស័យ ២៨ នាក់ បម្រើការនៅក្រុមហ៊ុនសន្តិសុខមួយដែលមានមូលដ្ឋាននៅរដ្ឋផ្លររីដា 🇺🇸 សទ្ធតែជាមេគំនិតរៀបចំផែនការសម្លាប់លោកប្រធានាធិបតី Moise។
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៥នាក់ ជាសះស្បើយចំនួន ៥៤នាក់ និងស្លាប់ ១នាក់ នៅសៀមរាប រកឃើញថ្ងៃទី១៣ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៧៩នាក់ និងស្លាប់ ១នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី១៣ កក្កដា ២០២១

-
ឆាយជុំក្រទ្បង់ នៃភ្នំខ្នងស្រួច ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង

-
១៣ កក្កដា ២០២១

១. អាជីវករលក់ត្រីសាលម៉ុនថា ក្នុងវិបត្តិកូវីដ១៩ អាជីវកម្មរបស់ខ្លួនធ្លាក់ចុះជាង ៥០ភាគរយ – RFI ២. កម្ពុជាគ្រោងបញ្ជូនកងកម្លាំងយោធាមួកខៀវ ទៅកាន់ប្រទេសម៉ាលី នាពាក់កណ្តាលខែកញ្ញា – រស្មីកម្ពុជា ៣. មួយឆមាស ការដោះដូរទំនិញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ – កោះសន្តិភាព ៤. WHO ព្រមានពីការចាក់វ៉ាក់សាំងពីរខុសគ្នាដោយចាត់ទុកជារឿងគ្រោះថ្នាក់ ព្រោះមិនទាន់មានទិន្នន័យគ្រប់គ្រាន់ – NDTV ៥. អនុរដ្ឋមន្ត្រីការបរទេសចិនថា អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយចិនឡើយ – Guancha Syndicate
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ៥០នាក់ នៅខេត្តកំពង់ធំ
