Category: One-Minute

  • រដ្ឋអាជ្ញាវេណេស៊ុយអេឡា 🇻🇪 កាលពីថ្ងៃទី១២ កក្កដា បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ

    រដ្ឋអាជ្ញាវេណេស៊ុយអេឡា 🇻🇪 កាលពីថ្ងៃទី១២ កក្កដា បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ

    រដ្ឋអាជ្ញាវេណេស៊ុយអេឡា 🇻🇪 កាលពីថ្ងៃទី១២ កក្កដា បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់ពីភ្នាក់ងារស៊ើបការណ៍របស់ប្រទេសនេះ បានចាប់ខ្លួនលោកពេលធ្វើដំណើរនៅតាមផ្លូវ Caracas ។ នៅក្នុងសេចក្តីថ្លែងការណ៍ ការចាប់ខ្លួនលោក Guevara គឺដោយសារលោកមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម និងក្រុមយោធា ដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលកូឡុំប៊ី។ ការចាប់ខ្លួន Guevara បានកើតឡើងនៅពេលដែលរដ្ឋាភិបាល 🇻🇪 នងក្រុមប្រឆាំង កំពុងរៀបចំការចរចា ដែលគ្រោងធ្វើនៅខែក្រោយនៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីប្រទេសន័រវេស ដើម្បីដោះស្រាយវិបត្តិនយោបាយ។ ប្រភព៖ Reuters

  • អាហ្រ្វិកខាងត្បូងដាក់ពង្រាយកងទ័ពដើម្បីដោះស្រាយកុបកម្មទាក់ទងរឿង ជាប់ពន្ធនាគារអតីតប្រធានាធិបតី

    អាហ្រ្វិកខាងត្បូងដាក់ពង្រាយកងទ័ពដើម្បីដោះស្រាយកុបកម្មទាក់ទងរឿង ជាប់ពន្ធនាគារអតីតប្រធានាធិបតី

    ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យប្រជាជនក្រោកឈរប្រឆាំងនឹងអំពើហឹង្សាដើម្បីឆ្លើយតបទៅនឹងការជាប់ពន្ធនាគាររយៈពេល ១៥ខែ របស់អតីតប្រធានាធិបតី លោក Jacob Zuma ដែលត្រូវបា នផ្តន្ទាទោសពីការមើលងាយតុលាការ បន្ទាប់ពីលោកបានខកខានមិនចូលរួមក្នុងការស៊ើបអង្កេតអំពីករណីអំពើពុករលួយក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតី។ ប្រជាពលរដ្ឋ យ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សជិត ៥០០នាក់ទៀត ត្រូវបានចាប់ខ្លួន ខណៈពេលដែលកងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងខេត្ត Gauteng និងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក Zuma ។ ប្រភព៖ Reuters

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ ជាសះស្បើយចំនួន ៩៩នាក់ និងស្លាប់ ៣នាក់ នៅខេត្តស្វាយរៀង

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៨នាក់ ជាសះស្បើយចំនួន ៩៩នាក់ និងស្លាប់ ៣នាក់ នៅខេត្តស្វាយរៀង

    អ្នកឆ្លងសរុប ៣៥៤៦នាក់ ជាសះស្បើយសរុប ២៤៩៩នាក់ ស្លាប់ ៥១នាក់ ១៣ កក្កដា ២០២១

  • ប្រជាជនគុយបារាប់ពាន់នាក់បានធ្វើបាតុកម្ម និងទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្ត ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហានានា

    ប្រជាជនគុយបារាប់ពាន់នាក់បានធ្វើបាតុកម្ម និងទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្ត ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហានានា

    នៅថ្ងៃទី១១ កក្កដា ប្រជាជនគុយបារាប់ពាន់នាក់បានធ្វើបាតុកម្ម និងទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្ត ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហានានាដែលបណ្ដាលមកពីជំងឺកូវីដ១៩ និងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ ប្រធានាធិបតីគុយបាលោក Miguel Díaz-Canel ហៅបាតុកម្មនេះថាជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលបដិវត្តន៍គុយបា ដោយមានបរទេសជាបង្អែក។ នេះបើតាម CNN ថ្ងៃទី១៣ កក្កដា។ សន្ដិសុខតាមតំបន់ត្រូវបានពង្រឹង ចំណែកឯបណ្ដាញអ៉ីនធឺណិតត្រូវបានបង្អាក់។ ក្រុមបាតុករបានបំបះរថយន្តប៉ូលិស ព្រមទាំងគប់ដុំថ្មទៅកាន់កងកម្លាំង។ បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន រីឯឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ។ ប្រធានាធិបតី 🇨🇺 លោក Díaz-Canel បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រគណបក្សកុម្មុយនិស្ត ធ្វើបាតុកម្មប្រឆាំងនឹងការតវ៉ា ព្រមទាំងបានបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចទាំងអស់នៅប្រទេសគុយបា គឺបណ្ដាលមកពីគោលនយោបាយ “បិទខ្ទប់ដង្ហើមសេដ្ឋកិច្ច” របស់អាមេរិកទៅលើគុយបា។ ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្លែងថា អាមេរិកនឹងឈរជាមួយប្រជាជនគុយបា ក្នុងការទាមទារឱ្យមានសេរីភាព។ ប្រភព៖ CNN

  • ជម្លោះរវាងរដ្ឋាភិបាលអេត្យូពី 🇪🇹 និងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងអេត្យូពី ចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ ២០២០មកម៉្លេះ

    ជម្លោះរវាងរដ្ឋាភិបាលអេត្យូពី 🇪🇹 និងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងអេត្យូពី ចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ ២០២០មកម៉្លេះ

    ជម្លោះរវាងរដ្ឋាភិបាលអេត្យូពី 🇪🇹 និងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងអេត្យូពី ចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ ២០២០មកម៉្លេះ ដែលបានបង្កអស្ថិរភាព បំផ្លាញជីវិតមនុស្សរាប់ពាន់នាក់ ខណៈមនុស្សជាង ៣៥០.០០០ នាក់ផ្សេងទៀតកំពុងជួបប្រទះភាពអត់ឃ្លាន និងបានបង្ខំឱ្យប្រជាជនជិត ២លាននាក់រត់ភៀសខ្លួន។ សង្គ្រាមនេះបានផ្ទុះឡើងបន្ទាប់ពីគណបក្សវិបុលភាពរបស់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានបញ្ជូនកម្លាំងរដ្ឋាភិបាលទៅបង្ក្រាបការបះបោររបស់ក្រុមរណសិរ្សរំដោះប្រជាជន Tigray (TPLF)។ ភាគីទាំងពីរមានគោលបំណងតែមួយគឺ ដណ្តើមគ្នាកាន់កាប់រដ្ឋធានីក្នុងតំបន់ Mekelle។ កម្លាំងមកពីតំបន់ Tigray ប្តេជ្ញាបន្តប្រយុទ្ធជាមួយរដ្ឋាភិបាលភាគខាងត្បូង ដើម្បីវាយដណ្តើមភូមិសាស្ត្រ ទាល់តែព្រំដែនកាលពីមុនសង្គ្រាម ត្រូវបានស្តារឡើងវិញ។ ក្រុមTPLF បានចាត់ទុក បទឈប់បាញ់ដែលអេត្យូពីបានលើកឡើងនោះ ជារឿងលេងសើច។ ប្រភព៖ Al Jazeera

  • វ៉ាក់សាំង Johnson & Johnson មានហានិភ័យ នៃជំងឺសរសៃប្រសាទ ដ៏កម្រមួយ

    វ៉ាក់សាំង Johnson & Johnson មានហានិភ័យ នៃជំងឺសរសៃប្រសាទ ដ៏កម្រមួយ

    វ៉ាក់សាំង Johnson & Johnson មានហានិភ័យ នៃជំងឺសរសៃប្រសាទ ដ៏កម្រមួយ ហើយអាចបណ្តាលឱ្យខ្វិនក្នុងករណីធ្ងន់ធ្ងរ ដែលមានឈ្មោះថា Guillain-Barre Syndrome (GBS) ។ តាមការវិភាគពី សហព័ន្ធ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំង គេរកឃើញ GBS ចំនួន ១០០ករណី ក្នុង ចំណោម វ៉ាក់សាំង ជាង ១២លានដូស ។ ក្នុងនោះ ៩៥ករណី មាន សភា ពធ្ងន់ធ្ងរ និង ស្លាប់ ១ករណី ។ ប្រភព៖ The NewYork Times

  • ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅកាន់កម្មវិធី COVAX

    ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅកាន់កម្មវិធី COVAX

    ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅកាន់កម្មវិធី COVAX ដើម្បីជាចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំងជុំវិញពិភពលោក ដែលកំពុងយឺតយ៉ាវក្នុងការសម្រេចគោលដៅដំបូងរបស់ខ្លួន ដោយសារកង្វះវ៉ាក់សាំង។ នេះបើតាម The Straits Times ថ្ងៃទី១២ កក្កដានេះ។ យោងតាមអ្នកតំណាង COVAX លោក Gavi ក្រុមហ៊ុន Sinopharm នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៦០លានដូសចាប់ពីខែកក្កដា-តុលា ខណៈដែលក្រុមហ៊ុន Sinovac នឹងផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ ៣៨០លានដូស។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅពេលវីរុសបម្លែង “Delta” កំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល និងជីវិតប្រជាជនទូទាំងពិភពលោក។ ប្រភព៖ The Straits Times

  • ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១២ កក្កដា ២០២១

    ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១២ កក្កដា ២០២១

    ១. សៀមរាប ១០៦នាក់២. ព្រះវិហារ ០៤នាក់៣. កំពង់ធំ ២៩នាក់៤. ស្ទឹងត្រែង ១០នាក់៥. បាត់ដំបង ៤៦នាក់៦. ប៉ៃលិន ០២នាក់៧. ឧត្តរមានជ័យ ១៥០នាក់៨. មណ្ឌលគីរី ១៣នាក់៩. ក្រចេះ ០៤នាក់១០. កំពង់ឆ្នាំង ៤២នាក់១១. ព្រៃវែង ១៧៧នាក់១២. កោះកុង ៨៧នាក់១៣. ត្បូងឃ្មុំ ៣២នាក់១៤. កំពង់ចាម ៨៥នាក់១៥. រតនគីរី ០២នាក់១៦. បន្ទាយមានជ័យ ៦៧នាក់១៧. កែប ០២នាក់ ចេញផ្សាយម៉ោង ១៩:០០ ថ្ងៃទី១៣ កក្កដា ២០២១ ប្រភព៖ We_Share

  • ចំនួនមនុស្សស្លាប់កើនដល់ ៦៤នាក់ និងមួយចំនួនទៀតរងរបួសនៅក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID19 និងអ្នកធ្វើចត្តាឡីស័កឈ្មោះអាល់-ហ៊ូស្សេន (Al-Hussein)

    ចំនួនមនុស្សស្លាប់កើនដល់ ៦៤នាក់ និងមួយចំនួនទៀតរងរបួសនៅក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID19 និងអ្នកធ្វើចត្តាឡីស័កឈ្មោះអាល់-ហ៊ូស្សេន (Al-Hussein)

    ចំនួនមនុស្សស្លាប់កើនដល់ ៦៤នាក់ និងមួយចំនួនទៀតរងរបួសនៅក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID19 និងអ្នកធ្វើចត្តាឡីស័កឈ្មោះអាល់-ហ៊ូស្សេន (Al-Hussein) ស្ថិតក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអ៉ីរ៉ាក់។ នេះបើតាម BBC ថ្ងៃទី១៣ កក្កដា ២០២១។ មូលហេតុនៃការឆាបឆេះ គឺដោយសារការផ្ទុះធុងស្តុកអុកស៊ីសែន។ ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ មកទល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ ៣៩នាក់ និងប្រគល់ជូនក្រុមគ្រួសារ ខណៈដែលយុវជនមួយក្រុម បានធ្វើបាតុកម្មនៅក្បែរកន្លែងកើតហេតុ ដើម្បីទាមទាររកអ្នកទទួលខុសត្រូវចំពោះគ្រោះអគ្គិភ័យនេះ។ ប្រភព៖ BBC (https://bbc.in/3riVjnr)

  • អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ ជាសះស្បើយចំនួន ៦៩នាក់ និងស្លាប់ ២នាក់ នៅខេត្តបាត់ដំបង

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ ជាសះស្បើយចំនួន ៦៩នាក់ និងស្លាប់ ២នាក់ នៅខេត្តបាត់ដំបង

    ១៣ កក្កដា ២០២១