-
សិល្បករប៉ាឡេស្ទីនលោក Mohammed al-Shinbari ហាត់សមសិល្បៈប្រើលំនឹង ដោយប្រើកម្ទេចកម្ទីអគារបាក់បែកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤២នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ឆ្នាំង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៥នាក់ ជាសះស្បេីយចំនួន ១០៣នាក់ និងស្លាប់ ១នាក់ នៅខេត្តកំពង់ចាម

-
ទស្សនីយភាព ក្រោយភ្នំឧដុង្គ ដែលជាអតីតរាជធានីខ្មែរ ឆ្នាំ១៦១៨-១៨៦៦

-
ជប៉ុនជាស្ពានជួយឱ្យទំនាក់ទំនងកម្ពុជា និងអាមេរិកមានភាពល្អប្រសើរជាងនេះ ពោលគឺក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងអាមេរិក និងចិន

-
របាយការណ៍នៅថ្ងៃទី១២ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៤. កូវីដ ៨៣០ករណី និងជាសះស្បើយ ១០១២នាក់។ អ្នកឆ្លងសរុប ៦២.៧០០នាក់ អ្នកជាសះស្បើយ ៥២.៤៨៩នាក់ អ្នកស្លាប់ ៩៥៣នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ

មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ។ ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ សូមអរគុណមិត្តជប៉ុន។ កម្ពុជាសហការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ឱ្យតែគោរពអធិបតេយ្យភាពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។
-
រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១៣ កក្កដា ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ ១លានដូសដល់កម្ពុជា

-
សំបុត្រផ្ញើជូនមិត្តអាមេរិកាំង

នឹកឃើញឡើងវិញ ជោគវាសនារបស់អាហ្វហ្គានីស្ថានមិនខុសពីកម្ពុជាកាលពីឆ្នាំ១៩៧៥នោះទេ នៅពេលដែលមិត្តអាមេរិកាំងបានបោះបង់ចោលសាធារណរដ្ឋខ្មែរអោយរសាត់អណ្តែតតាមយថាកម្ម។ បើអ្នកបានអានសំបុត្រមួយច្បាប់របស់លោក សិរីមតៈ ផ្ញើជូនមិត្តអាមេរិកាំងរបស់គាត់ នោះអ្នកពិតជាយល់គ្រប់យ៉ាងពីសណ្តានពិតរបស់ប្រទេសជាសម្ពន្ធ័មិត្តមួយនេះជាក់ជាមិនខាន។ កម្ពុជាបានភ្លក្សរសជាតិដ៏ជូរចត់នេះរួចហើយ។ វាក៏បានក្លាយជាមេរៀនមួយក្នុងការសេពគប់មិត្តដែរ ដូចនេះប្រជាជនអាហ្វហ្គានីស្ថាន ត្រូវខិតខំដោយខ្លួនឯង ហើយមិនត្រូវទុកចិត្តបរទេសជាជាងជនជាតិឯងទៀតឡើយ ព្រោះថានៅពេលអស់ប្រយោជន៍ ពួកគេនឹងបោះបង់យើងចោលបានគ្រប់ពេលទាំងអស់។ សូមឱ្យប្រជាជនអាហ្វហ្គានីស្ថានអាចងើបឈរ បង្កើតសន្តិភាពដោយខ្លួនឯង និងបន្តការអភិវឌ្ឍទៅមុខ។ ✍🏽-សុគតិ