-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០នាក់ និងជាសះស្បើយចំនួន ១៥នាក់ នៅខេត្តស្ទឹងត្រែង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៧ នាក់ ជាសះស្បើយចំនួន ៤៦ នាក់ និងស្លាប់ ២នាក់ នៅខេត្តកោះកុង

-
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជូនគណៈប្រតិភូទៅហៃទី 🇭🇹 កាលពីថ្ងៃទី១១ កក្កដា បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានស្នើសុំជំនួយកងកម្លាំងសន្តិសុខ និងការស៊ើបអង្កេតពីអាមេរិក

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជូនគណៈប្រតិភូទៅហៃទី 🇭🇹 កាលពីថ្ងៃទី១១ កក្កដា បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានស្នើសុំជំនួយកងកម្លាំងសន្តិសុខ និងការស៊ើបអង្កេតពីអាមេរិកចំពោះការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។ នេះបើតាម Miami Herald ថ្ងៃទី១១ កក្កដា។ យោងតាមមន្រ្តីហៃទី គណៈប្រតិភូអាមេរិកដែលរួមមាន មន្រ្តីប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ បានជួបជាមួយនឹងអ្នកនយោបាយសំខាន់ៗចំនួន ៣រូប ដែលកំពុងដណ្ដើមគ្រប់គ្រងអំណាចរដ្ឋាភិបាលហៃទី។ រដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានផ្ញើរលិខិតពីរច្បាប់ទៅ 🇺🇸 នង 🇺🇳 ដើម្បីស្នើសុំជំនួយដាក់ពង្រាយកងទ័ព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យប្រទេសមានស្ថិរភាព និងត្រៀមរៀបចំការបោះឆ្នោត ព្រោះតែកម្លាំងប៉ូលីសក្នុងតំបន់ខ្សោយ និងកង្វះធនធាន។ 📸 Miami Herald
-
កាលពីថ្ងៃទី១១ កក្កដា ប្រជាជនគុយបា 🇨🇺 រាប់ពាន់នាក់បានធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុង San Antoniodelos Banos ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល

បាតុករភាគច្រើនជាយុវជន បានស្រែកជេរប្រមាថប្រធានាធិបតីគុយបា លោក Miguel Diaz-Canel។ ទាក់ទិននឹងបាតុកម្មដ៏កម្រនេះ គឺធ្វើឡើងដោយសារប្រជាជនគុយបាខឹងសម្បារនឹងស្ថានភាពកូវីដ១៩ ដែលមិនថមថយ បន្ថែមលើការខ្វះខាតស្បៀងអាហារ និងថ្នាំព្យាបាល ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មកម្ល៉េះ។ ថ្មីៗនេះ ករណីវិជ្ជមានកូវីដ១៩នៅគុយបា មានសន្ទុះខ្លាំង ដោយករណីឆ្លងសំរាប់ថ្ងៃទី១១ កក្កដា មានដល់ទៅ ៦.៩២៣ករណី និងស្លាប់ ៤៧ករណី។ ប្រភព៖ Al Jazeera
-
រដ្ឋាភិបាលចិនបានជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចំនួន ២៣ របស់ចិនទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

រដ្ឋាភិបាលចិនបានជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចំនួន ២៣ របស់ចិនទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងជម្លោះទំនាក់ទំនងយោធា។ នេះបើតាម Reuters ថ្ងៃទី១១ កក្កដា។ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីថ្លែងការណ៍មួយថា ការដាក់បញ្ចូលអង្គភាពចិនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលជាការគាបសង្កត់មិនសមហេតុផលលើក្រុមហ៊ុនចិន ហើយប៉េកាំងនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤រូបថែមទៀតក្នុងបញ្ជីខ្មៅ ក្នុងនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបន្ថែមអង្គភាពចំនួន ៥ដែលខ្លួនគិតថាបានគាំទ្រដោយផ្ទាល់ដល់កម្មវិធីទំនើបកម្មយោធាចិន និងអង្គភាពសម្រាប់ការនាំចេញចំនួន ៤ផ្សេងទៀត។ ប្រភព៖ Reuters
-
ក្រុមហ៊ុនឥណ្ឌាបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេសកម្ពុជា

-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាម បណ្តាខេត្ត រកឃើញថ្ងៃទី១១ កក្កដា ២០២១

១. សៀមរាប ១៦១នាក់២. បាត់ដំបង ៤៩នាក់៣. រតនគីរី ០៨នាក់៤. កំពង់ធំ ២២នាក់៥. ត្បូងឃ្មុំ ៣៣នាក់៦. កំពង់ចាម ៦២នាក់៧. កោះកុង ៩៦នាក់៨. កំពង់ឆ្នាំង ៣៥នាក់៩. ប៉ៃលិន ០២នាក់១០. ព្រះវិហារ ១២នាក់១១. ក្រចេះ ១០នាក់១២. មណ្ឌលគីរី ០៧នាក់១៣. ស្ទឹងត្រែង ១៥នាក់១៤. ឧត្តរមានជ័យ ២៤០នាក់១៥. បន្ទាយមានជ័យ ៨៩នាក់១៦. ព្រៃវែង ១៣០នាក់ ចេញផ្សាយម៉ោង ១៩:២៥ ថ្ងៃទី១២ កក្កដា ២០២១ ប្រភព៖ We_Share
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣១នាក់ នៅខេត្តកំពត

-
ខ្នងព្រះ 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤០នាក់ និងអ្នកសះស្បើយចំនួន ៥៨នាក់ នៅខេត្តឧត្តរមានជ័យ
