-
រដ្ឋមន្រ្តី ការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទសអាមេរិក រំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាអាស៊ាន-អាមេរិក

នៅថ្ងៃទី១៤ កក្កដា ២០២១ រដ្ឋមន្រ្តី ការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទសអាមេរិក រំពឹងថានឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាអាស៊ាន-អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕
-
ចម្លាក់ស្ពាន់បុរាណខ្មែរ

-
ផ្តែរទ្វាររចនាបថកំពង់ព្រះរកឃើញនៅប្រាសាទកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង

-
មានតែឯករាជ្យ អធិបតេយ្យ ម្ចាស់ការ និងការថែរក្សាសន្តិភាពទេ ទើបអាចធានាការអភិវឌ្ឍដោយចីរភាពបាន
www ដោយប្រើពាក្យថាកម្ចាត់ក្រុមភេរវករ នាំមកនូវសន្តិភាព និងជួយអាហ្វហ្គានីស្ថានបង្កើតប្រទេសប្រជាធិបតេយ្យមួយប្រកបដោយវិបុលភាព។ ចុះលទ្ធផល? ក្នុងកំឡុងពេល ២០ឆ្នាំនេះ ប្រជាជនអាហ្វហ្គានីស្ថានជាង ៤៧.៦០០នាក់ត្រូវបានកាប់សម្លាប់ និងរងរបួស។ ការប្រយុទ្ធគ្នានៅតែកើតមាន អស្ថិរភាព និងអសន្តិសុខសង្គមនៅតែអូសបន្លាយ ហេដ្ឋារចនាសម្ព័ន្ធនៅតែខ្ទេចខ្ទីរាបដល់ដី ហើយសេដ្ឋកិច្ចជាតិនៅតែធ្លាក់ចុះដុនដាប។ ស្ថានការណ៍កាន់តែអាក្រក់ ជាពិសេសក្រោយពេលអាមេរិកដកកងទ័ពចេញ ដោយមិនបន្សល់អ្វី ក្រៅពីគំនរអេតចាយ។ ប្រធានាធិបតីអាមេរិក លោក Biden ថា បេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាននឹងបញ្ចប់នៅថ្ងៃទី១៣ សីហា ២០២១។ Biden សុំឱ្យប្រជាជនអាហ្វហ្គានីស្ថានម្ចាស់ការលើប្រទេសខ្លួនឯង។ Biden ថា “អាមេរិកមិនទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិតប្រជាជនអាហ្វហ្គានីស្ថានឡើយ”។ មិនទាន់ដកទ័ពទាំងស្រុងផង ក្រុមតាលីបង់បានកាន់កាប់ទឹកដីរបស់អាហ្វហ្គានីស្ថាន ៨៥% រួចទៅហើយ។ តើអាហ្វហ្គានីស្ថាន នឹងទទួលបានសុខសន្តិភាពនៅពេលណា? តើអាហ្វហ្គានីស្ថានរំពឹងលើអ្វីដើម្បីស្តារប្រទេសឡើងវិញ? មេរៀននេះ ធ្វើឱ្យយើងយល់កាន់តែច្បាស់ថា “មានតែឯករាជ្យ ភាពម្ចាស់ការ និងការថែរក្សាសុខសន្តិភាពទេ ទើបកម្ពុជាអាចអភិវឌ្ឍប្រទេសដោយចីរភាព ហើយប្រជាជនកម្ពុជាទទួលបានសិទ្ធិរស់រានមានជីវិត និងរស់នៅដោយសេចក្តីថ្លៃថ្នូរ”។ ១២ កក្កដា ២០២១ ✍🏽-ចិន្តកវី
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៣នាក់ និងជាសះស្បើយចំនួន ៥២នាក់ នៅខេត្តត្បូងឃ្មុំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦២នាក់ ជាសះស្បើយចំនួន ៣៥នាក់ និងស្លាប់ ២នាក់ នៅខេត្តកំពង់ចាម

-
របាយការណ៍នៅថ្ងៃទី១១ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៤. កូវីដ ៩១១ករណី និងជាសះស្បើយ ១០០២នាក់។ អ្នកឆ្លងសរុប ៦១.៨៧០នាក់ អ្នកជាសះស្បើយ ៥៣.៤៧៧នាក់ អ្នកស្លាប់ ៩២៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ កក្កដា ២០២១
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៩នាក់ ជាសះស្បើយចំនួន ២១៨នាក់ នៅខេត្ត បន្ទាយមានជ័យ

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៩នាក់ ជាសះស្បើយចំនួន ៥២ នាក់ និងស្លាប់ ១នាក់ នៅខេត្ត បាត់ដំបង រកឃើញថ្ងៃទី១១ កក្កដា ២០២១
