-
ប្រព័ន្ធ ភាព ស៊ាំអាចថមថយពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាអាចពង្រឹងឡើងវិញដោយវ៉ាក់សាំង

រូបខាងឆ្វេង៖ ប្រព័ន្ធ ភាព ស៊ាំធម្មជាតិ រូបខាងស្តាំ៖ ប្រព័ន្ធ ភាព ស៊ាំធម្មជាតិ+វ៉ាក់សាំង បើទោះបីជាបុគ្គលនោះធ្លាប់ឆ្លងកូវីដ១៩ ហើយត្រូវបានព្យាបាលជាសះស្បើយហើយក្តី ប្រព័ន្ធ ភាព ស៊ាំរបស់គេអាចអាចពង្រឹងឱ្យកាន់តែខ្លាំងបានដោយវ៉ាក់សាំង។ សូមទៅទទួលវ៉ាក់សាំង 💉 វាជួយការពារអ្នកបានក្នុងរយៈពេលវែង 💪🏽 ហើយកុំភ្លេច ៣កុំ ៣ការពារ 😷↔️😷💧✋🏽🧼😷 អនុវត្តវិធានការណ៍ការពារទាំងនេះដើម្បីខ្លួនអ្នក និងមនុស្សដែលអ្នកស្រលាញ់ ❤️ ប្រភព៖ WHO
-
សារអប់រំស្តីពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

-
ស្ថានភាពធាតុអាកាស ១៤-២០ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៧៧នាក់ និងស្លាប់ ១នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី១២ កក្កដា ២០២១

-
១២ កក្កដា ២០២១

១. បញ្ហាដឹកជញ្ជូននៅតែជាឧបសគ្គធ្វើឱ្យការនាំចេញអង្ករកម្ពុជាធ្លាក់ចុះ ខណៈថ្លៃដឹកជញ្ជូនកើនឡើងពី ៥ ទៅ១០ដង – FN ២. រដ្ឋមន្ត្រី ក្រសួងកសិកម្ម ស្នើ ឱ្យ ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច វៀតណាមនៅកម្ពុជា ផ្អាក ការ ធ្វើ ដំណើរ ចេញ – ចូល កម្ពុជា ចំពោះបុគ្គលិក និងកម្មករជនជាតិវៀតណាមទាំងអស់ – រស្មីកម្ពុជា ៣. ត្រឹម ៥ខែដើមឆ្នាំ ២០២១ កម្ពុជានាំចេញកង់ទៅទីផ្សារអន្តរជាតិជាង ១.១ លានគ្រឿង គិតជាសាច់ប្រាក់ជាង ២៥៤ លានដុល្លារ – កោះសន្តិភាព ៤. មីយ៉ាន់ម៉ា អះអាងអំពីការក្លែងបន្លំជិត ១/៣ នៃសន្លឹកឆ្នោតឆ្នាំ ២០២០ – Bloomberg ៥. កងទ័ពចិន បាន បណ្តេញ នាវាចម្បាំង អាមេរិក ចេញពី…
-
រដ្ឋបាលខេត្តឧត្តមានជ័យ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១៥០នាក់ និងមានករណីជាសះស្បើយអ្នកជំងឺកូវីដចំនួន ៥៦នាក់

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៩នាក់ ជាសះស្បើយចំនួន ២៦នាក់ នៅខេត្តកំពង់ធំ

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦២នាក់ ជាសះស្បើយចំនួន ៧៨នាក់ និងស្លាប់ចំនួន ៣នាក់នៅខេត្តស្វាយរៀង

-
ភាពវឹកវរ និងអំពើអាណាធិបតេយ្យដោយក្រុមបាតុករមានប្រដាប់អាវុធ បានរាលដាលពេញទីក្រុង Johannesburg 🇿🇦 ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់

ភាពវឹកវរ និងអំពើអាណាធិបតេយ្យដោយក្រុមបាតុករមានប្រដាប់អាវុធ បានរាលដាលពេញទីក្រុង Johannesburg 🇿🇦 ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយការជាប់ពន្ធនាគាររបស់អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ។ នេះបើតាម Reuters ថ្ងៃទី១២ កក្កដា។ តំបន់ស្នូលនៃភាពចលាចលនេះ គឺខេត្ត Kwa Zulu-Natal ដែលជាខេត្តកំណើតរបស់លោក Zuma និងមានអ្នកគាំទ្រជាច្រើននាក់។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន លោក Cyril Ramaphosa បានថ្លែងថា អំពើហឹង្សានេះមិនមានគោលបំណងច្បាស់លាស់ ហើយបាននិងកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ទៀតផង។ យោងតាមក្រុមប៉ូលីស ពួកឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីភាពចលាចល ដោយចូលលួច និងបង្កការខូចខាតជាសាធារណៈ និងឯកជន។ មកទល់ពេលនេះ មនុស្សចំនួន ៦២នាក់ត្រូវបានចាប់ខ្លួននៅក្រុង KwaZulu-Natal និង Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។ ប្រភព៖ Reuters
-
ទីតាំង ០៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ធនាគារ J Trust Royal Bank មហាវិថី គីម អ៉ីលសុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក អ្នកជំងឺជាបុគ្គលិកផ្នែកកម្ចី។ ២. ក្រុមហ៊ុន មិត្តហ្វូន សាខាម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង អ្នកជំងឺជាបុគ្គលិកទីតាំងនេះ។ ៣. ធនាគារ ABA សាខាទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ខណ្ឌសែនសុខ អ្នកជំងឺបានទៅថ្ងៃទី០៤ កក្កដា។ ៤. បន្ទប់ថែទាំវេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ អ្នកជំងឺបានទៅថ្ងៃទី៦-៧ កក្កដា។ ៥. ធនាគារ អ៉ីអន សាខាបូកគោ ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង អ្នកជំងឺជាបុគ្គលិកទីតាំងនេះ។ ៦. ហាង S Liquor សាខាទួលទំពូង ផ្លូវ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី៧…