-
បេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ធ្វើឡើងក្រោមហេតុផលកម្ចាត់ក្រុមភេរវករ នាំមកនូវសន្តិភាព និងជួយអាហ្វហ្គានីស្ថានបង្កើតប្រទេសមួយដែលប្រកបដោយវិបុលភាព និងការអភិវឌ្ឍ

ផ្ទុយទៅវិញ ការប្រយុទ្ធគ្នានៅតែកើតមាន ហើយប្រជាជននៅតែទទួលរងនូវអំពើហឹង្សា អស្ថិរភាព និងអសន្តិសុខសង្គម ជាពិសេសក្រោយពេលអាមេរិកដកទ័ពចេញ។ ក្នុងកំឡុងពេល ២០ឆ្នាំនៃសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន ប្រជាជនជាង ៤៧.៦០០នាក់ត្រូវបានសម្លាប់ និងរងរបួស។ អាមេរិកចាកចេញទៅដោយមិនបន្សល់អ្វី ក្រៅពីគំនរសំរាមដែលលក់ឱ្យឈ្មួញលក់អេតចាយ។ ក្រុមសកម្មប្រយុទ្ធជាង ២០ក្រុម រួមទាំងក្រុមភេរវករអ៉ីស្លាម នៅតែសកម្ម និងបន្តដណ្ដើមកាន់កាប់តំបន់ជាច្រើននៅអាហ្វហ្គានីស្ថាន។ ការដកទ័ពចេញយ៉ាងរហ័សរបស់អាមេរិក ត្រូវបានគេចាត់ទុកថាជា ការបរាជ័យរបស់អាមេរិកទាំងនៅអាហ្វហ្គានីស្ថាន និងទូទាំងតំបន់។ ប្រភព៖ Xinhua News
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៧នាក់ ជាសះស្បើយចំនួន ១៥០នាក់ និងស្លាប់ ២នាក់ នៅខេត្តស្វាយរៀង រកឃើញថ្ងៃទី១១ កក្កដា ២០២១

-
ក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋបាលរាជធានីភ្នំពេញផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញា

-
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានពីវ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានពីវ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ដែលប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះបើតាម CNA ថ្ងៃទី ១០ កក្កដា។ ទ្វីបអាហ្រ្វិក និងអាស៊ី កំពុងប្រឈមនឹងវិបត្តិកង្វះវ៉ាក់សាំងជាច្រើនខែ ក្រោយទទួលបានវ៉ាក់សាំងមួយចំនួនពីកម្មវិធី COVAX កន្លងមក។ តួរយ៉ាង ក្នុងចំណោមប្រជាជនទ្វីបអាហ្រ្វិក ១,៣ ពាន់លាននាក់ មានវ៉ាក់សាំងជាង ២%ប៉ុណ្ណោះ ដែលត្រូវបានចែកចាយនៅទ្វីបនេះ ខណៈបណ្តាប្រទេសអាហ្វ្រិកមួយចំនួន នៅមិនទាន់ទទួលបានវ៉ាក់សាំងមួយដូសនៅឡើយ។ អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែងព្រមានជាច្រើនដងអំពីការបិទខ្ទប់វ៉ាក់សាំងរបស់ប្រទេសអ្នកមានមួយចំនួន។ ប្រភព៖ CNA
-
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤រូបថែមទៀតក្នុងបញ្ជីខ្មៅ។ នេះបើតាម Reuters ថ្ងៃទី៩ កក្កដា

ក្រុមហ៊ុនទាំងនោះត្រូវចោទប្រកាន់ថាមានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ព្រមទាំងការរំលោភបំពាននានាក្នុងការអនុវត្តយុទ្ធនាការ រួមមានការបង្ក្រាប ការឃុំឃាំងមនុស្សទ្រង់ទ្រាយធំ និងការឃ្លាំមើលបែបទំនើបប្រឆាំងនឹងជនជាតិ Uyghurs និង Kazakhas ព្រមទាំងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម នៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ក៏ដូចជាច្រានចោលរាល់ការប៉ុនប៉ងរបស់អាមេរិកក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាក់ទិននឹងវិធានការនៅតំបន់ស៊ីនជាំង។ 📸 Reuters
-
ទឹកធ្លាក់ឱម៉ាល់ ខេត្តកំពត 🇰🇭

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ១៣០នាក់ នៅខេត្តព្រៃវែង រកឃើញថ្ងៃទី១១ កក្កដា ២០២១

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៤០នាក់ និងជាសះស្បើយចំនួន ៥៨នាក់ នៅខេត្តឧត្ដរមានជ័យ

-
វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray វ័យ ៤១ឆ្នាំ ត្រូវបានគេបាញ់ចំក្បាលធ្វើឱ្យស្លាប់ភា្លមៗ ដោយខ្មាន់កាំភ្លើងម្នាក់

វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray វ័យ ៤១ឆ្នាំ ត្រូវបានគេបាញ់ចំក្បាលធ្វើឱ្យស្លាប់ភា្លមៗ ដោយខ្មាន់កាំភ្លើងម្នាក់ ខណៈរូបលោកកំពុងជួបជាមួយភ្នាក់ងារអចលនទ្រព្យ។ លោក Zamaray ចង់លក់ផ្ទះរបស់លោក ដោយសារខ្លាចក្រុមឧទ្ទាមតាលីបង់។ ប៉ុន្មានខែចុងក្រោយនេះ អាកាសយានិកយោធាអាហ្វហ្គានីស្ថាន ៧រូប ត្រូវបានគេធ្វើឃាត។ នេះបើតាម Reuters ថ្ងៃទី៩ កក្កដា។ អាហ្វហ្គានីស្ថានសង្ស័យថា តាលីបង់ចង់បំផ្លាញធនធានអាកាសយានិកយោធាដ៏សំខាន់របស់អាហ្វហ្គានីស្ថាន ដែលបណ្ដុះបណ្ដាលដោយអាមេរិក និង NATO។ អ្នកនាំពាក្យតាលីបង់ បានអះអាងថា ពួកគេពិតជាបានសម្លាប់លោក Zamaray មែន ហើយពួកគេនឹងកម្ចាត់អាកាសយានិកយោធាអាហ្វហ្គានីស្ថានទាំងស្រុង ដោយសារពួកអាកាសយានិកទាំងនេះបានទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនខ្លួន។ តាំងពីការប្រកាសដកកងទ័ពអាមេរិកមក ក្រុមតាលីបង់បានចូលកាន់កាប់ ៨៥% នៃប្រទេសអាហ្វហ្គានីស្ថាហើយ។ បើក្រុមតាលីបង់ចូលកាន់អំណាចវិញ អាហ្វហ្គានីស្ថានអាចនឹងក្លាយជាមូលដ្ឋានភេរវកម្មដ៏ធំមួយក្នុងពិភពលោក ដែលនៅមាត់ទ្វារខាងត្បូងរបស់រុស្សី។ ប្រភព៖ Reuters
-
ម្ចាស់រោងចក្រកែច្នៃអាហារ និងកូនប្រុស ៤នាក់ រួមទាំងមន្ដ្រីក្រុមហ៊ុន ៣នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាត ជុំវិញអគ្គិភ័យរោងចក្រកែច្នៃអាហារកម្ពស់ ៦ជាន់ នៅរដ្ឋធានីដាកា 🇧🇩

កាលពីថ្ងៃទី១០ កក្កដា ម្ចាស់រោងចក្រកែច្នៃអាហារ និងកូនប្រុស ៤នាក់ រួមទាំងមន្ដ្រីក្រុមហ៊ុន ៣នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាត ជុំវិញអគ្គិភ័យរោងចក្រកែច្នៃអាហារកម្ពស់ ៦ជាន់ នៅរដ្ឋធានីដាកា 🇧🇩 ដែលហេតុការណ៍នេះបានសម្លាប់មនុស្ស ៥២នាក់។ នេះបើតាម Reuters ថ្ងៃទី ១១ កក្កដានេះ។ យោងតាមសមត្ថកិច្ច រោងចក្រនេះបានសាងសង់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមិនមានវិធានការសុវត្ថិភាពគ្រប់គ្រាន់ ព្រមទាំងមានផ្ទុកនូវសារធាតុគីមី និងវត្ថុធាតុដើមងាយឆេះជាច្រើន។ មកទល់ពេលនេះ មូលហេតុនៃការឆាបឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ 📸 Reuters