-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ២៣នាក់ ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ ៣នាក់ នៅខេត្តកំពង់ធំ

-
សហគមន៍អ៉ឺរ៉ុបបានបង្ហាញសេចក្ដីព្រាងច្បាប់ថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មកត្រឹម ៥៥ភាគរយក្នុងទសវត្សនេះ។ នេះបើតាម Aljazeera ថ្ងៃទី១៤ កក្កដា

សេចក្ដីព្រាងច្បាប់នេះទាមទារឱ្យមានការផ្លាស់ប្ដូរជាច្រើនពីសំណាក់ក្រុមហ៊ុន និងក្រុមគ្រួសារដោយជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យាដូចជា ថាមពលពន្លឺព្រះអាទិត្យ និងយានយន្តអគ្គិសនី។ វាក៏ជំរុញឱ្យមានការកែលម្អគម្រោងពាណិជ្ជកម្មនៃការបំភាយឧស្ម័នក្នុងប្លុក ដែលក្រុមហ៊ុនត្រូវចំណាយសម្រាប់កាបូនឌីអុកស៊ីតដែលក្រុមហ៊ុនបញ្ចេញ ព្រមទាំងគិតពន្ធលើឥវ៉ាន់ដឹកប្រេង និងអាកាសចរណ៍ជាលើកដំបូង។ បណ្តាប្រទេសក្រីក្រមួយចំនួននៅសហភាពអ៉ឺរ៉ុប និងវិស័យឧស្សាហកម្មបានបង្ហាញការមិនពេញចិត្ត ដោយអះអាងថា ល្បឿននៃការផ្លាស់ប្តូរ និងការបង្កើតបទបញ្ញត្តិនេះនឹងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុ។ ប្រភព៖ Aljazeera
-
រដ្ឋបាលលោក Biden កំពុងពិនិត្យមើលលទ្ធភាពនៃការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់មួយខ្សែជាមួយរដ្ឋាភិបាលចិនដែលស្រដៀងនឹងបណ្ដាញទូរស័ព្ទរវាងអាមេរិក និងសហភាពសូវៀត

រដ្ឋបាលលោក Biden កំពុងពិនិត្យមើលលទ្ធភាពនៃការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់មួយខ្សែជាមួយរដ្ឋាភិបាលចិនដែលស្រដៀងនឹងបណ្ដាញទូរស័ព្ទរវាងអាមេរិក និងសហភាពសូវៀត ក្នុងអំឡុងសង្រ្គាមត្រជាក់ដែលអនុញ្ញាតឱ្យអាមេរិកទំនាក់ទំនងផ្ទាល់ជាមួយវិមានក្រឹមឡាំង ដើម្បីបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាម CNN ថ្ងៃទី១៥ កក្កដានេះ។ ការបង្កើតឧបករណ៍នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះរវាងអាមេរិក និងចិន ព្រមទាំងអនុញ្ញាតឱ្យលោកប្រធានាធិបតី Joe Biden ឬមន្ត្រីជាន់ខ្ពស់នៅក្នុងក្រុមសន្តិសុខជាតិរបស់លោកផ្ញើការហៅទូរសព្ទ ឬសារទៅកាន់ប្រធានាធិបតី Xi Jinping ឬមន្ដ្រីរបស់លោក អំពីព័ត៌មានបន្ទាន់ រួមមានចលនាយោធាភ្លាមៗ ឬសារក្រើនរំលឹកអំពីការ hack តាមបណ្តាញអ៉ីនធឺណិតជាដើម។ ប្រភព៖ CNN
-
ទំនាក់ទំនងត្រីកោណដ៏តានតឹង រវាងជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង

-
ពួកតាលីបង់បានធ្វើការវាយលុកពាសពេញអាហ្វហ្គានីស្ថាន 🇦🇫 ចាប់តាំងពីពេលដែលអាមេរិក និងសម្ព័ន្ធមិត្តបានដកខ្លួន

ក្រុមនេះបានដណ្ដើមយកច្រកឆ្លងកាត់យ៉ាងតិចចំនួន ៣នៅតាមបណ្តោយព្រំដែនជាមួយតាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ីរ៉ង់ ក៏ដូចជាច្រក Spin Boldak ដែលជាច្រកចុងក្រោយបង្អស់តាមខ្សែបន្ទាត់ព្រំដែន។ នេះបើតាម Aljazeera ថ្ងៃទី១៤ កក្កដានេះ។ អ្នកវិភាគលើកឡើងថា ពួកតាលីបង់កំពុងព្យាយាមគ្រប់គ្រងតំបន់ដែលរាំងស្ទះដល់សេដ្ឋកិច្ច ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល និងប្រជាជន 🇦🇫។ ប្រភព៖ Aljazeera
-
ក្នុងរយៈពេលតែ២ថ្ងៃ ប្រជាជនអាហ្វហ្កានីស្ថានជាង ៣០០នាក់បានភៀសខ្លួនទៅប្រទេសតាហ្ស៊ីគីស្ថាន 🇹🇯 ដោយសារតែបញ្ហាអសន្ដិសុខក្នុងប្រទេស

ក្នុងរយៈពេលតែ២ថ្ងៃ ប្រជាជនអាហ្វហ្កានីស្ថានជាង ៣០០នាក់បានភៀសខ្លួនទៅប្រទេសតាហ្ស៊ីគីស្ថាន 🇹🇯 ដោយសារតែបញ្ហាអសន្ដិសុខក្នុងប្រទេស និងដើម្បីរក្សាជីវិតរបស់ពួកគេពីពួកតាលីបង់។ នេះបើតាម Aljazeera ថ្ងៃទី១៤ កក្កដានេះ។ រដ្ឋមន្រ្តីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប្រមូលផ្តុំក្រៅច្បាប់ និងក្រុមប្រដាប់អាវុធនៅភាគខាងជើងនៃប្រទេស ព្រមទាំងអំពាវនាវដល់ភាគីអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ឱ្យបញ្ឈប់អំពើហឹង្សា និងចាប់ផ្តើមការចរចាសន្តិភាពដើម្បីអនាគតរបស់ប្រទេស។ ប្រភព៖ Aljazeera
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៣នាក់ នៅខេត្តកំពង់ឆ្នាំង

-
ករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រកឃើញថ្ងៃទី១៤ កក្កដា ២០២១

១. កំពត ៣២នាក់២. កំពង់ធំ ១៨នាក់៣. ព្រះវិហារ ៣៧នាក់៤. សៀមរាប ៧១នាក់៥. ស្ទឹងត្រែង ០៦នាក់៦. មណ្ឌលគីរី ០៤នាក់៧. ក្រចេះ ០៧នាក់៨. ត្បូងឃ្មុំ ៤៣នាក់៩. បាត់ដំបង ៦៥នាក់១០. ប៉ៃលិន ០៣នាក់១១. កែប ០១នាក់១២. កោះកុង ៩១នាក់១៣. ព្រៃវែង ៨២នាក់១៤. ឧត្តរមានជ័យ ៦៤នាក់១៥. កំពង់ចាម ៨៩នាក់១៦. កំពង់ឆ្នាំង ៦៣នាក់(ថ្ងៃទី១៣ ១៤)១៧. បន្ទាយមានជ័យ ៦១នាក់១៨. រតនគីរី ១០នាក់ ចេញផ្សាយម៉ោង ១៩:១១ ថ្ងៃទី១៥ កក្កដា ២០២១ ប្រភព៖ We_Share
-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦៤នាក់ ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ ១នាក់ នៅខេត្តបាត់ដំបង

-
អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៦១នាក់ និងជាសះស្បើយចំនួន ១៦២នាក់ នៅខេត្តបន្ទាយមានជ័យ
